ព័ត៌មាន
ក្រសួងទេសចរណ៍ និងសមាគមក្លឹបទេសចរណ៍សៀមរាប បើកវគ្គបណ្តុះបណ្តាលផ្នែកបដិសណ្ឋារកិច្ចវគ្គទី៣ ដល់សិក្ខាកាមចំនួន២០០នាក់
សមាគមក្លឹបទេសចរណ៍សៀមរាប និងក្រសួងទេសចរណ៍ បានការគាំទ្រសហហិរញ្ញប្បទានពីមូលនីធិអភិវឌ្ឍន៍ជំនាញ និងការអនុញ្ញាតឱ្យប្រើប្រាស់កម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ចហូកានៃគម្រោងអភិវឌ្ឍជំនាញ បានរៀបចំបើកវគ្គបណ្តុះបណ្តាលផ្នែកបដិសណ្ឋារកិច្ចវគ្គទី៣ដល់សិក្ខាកាមចំនួន២០០នាក់ មានរយៈពេល៨ខែ ចាប់ផ្តើមពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥ ដល់ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ ផ្តោតលើជំនាញ៤រួមមាន៖ទី១) ការិយាល័យជួរមុខ ទី២) សេវាកម្មម្ហូបអាហារនិងភេសជ្ជៈ ទី៣) គេហកិច្ច និងទី៤) ផ្នែកចុងភៅ។
ក្នុងគោលបំណងចម្បង ដើម្បីលើកកម្ពស់ឱ្យយុវជនដែលបោះបង់ការសិក្សាងាកមក សិក្សាជំនាញ បដិសណ្ឋារកិច្ចរយៈពេលខ្លី ចំណេញពេលវេលា និងទទួលបានបំណិនជីវិតស្រប តាមគោល នយោបាយ របស់រដ្ឋាភិបាលគឺ “មនុស្សម្នាក់ ជំនាញមួយ។
ពិធីបើកប្រព្រឹត្តទៅ នារសៀលថ្ងៃទី០៨ ខែឧសភាឆ្នាំ២០២៥នៅសណ្ឋាគារមេម័រផាលេសក្រុងសៀមរាប ក្រោមអធិបតីភាព ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងលោក ង៉ូវ សេងកាក់ អភិបាលរងខេត្តសៀមរាបព្រមទាំងវត្តមានលោកលោកស្រីអង្គភាពមន្ទីរស្ថាប័នពាក់ព័ន្ធជាច្រើនទៀតផងដែរ៕








-
ព័ត៌មាន7 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន6 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន5 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា