ព័ត៌មាន
អ្នកគាំទ្របាល់ទាត់សង្ឃឹមព្រះខ័នរាជស្វាយរៀងនិងធ្វើបានល្អនៅថ្ងៃទី១០ ដើម្បីផ្ដល់កិត្តិយសដល់ប្រទេសជាតិពិសេសផ្ដល់កិត្តិយសដល់ខេត្តស្វាយរៀង
ស្វាយរៀង ៖ អ្នកគាំទ្របាល់ទាត់ក្លឹបព្រះខ័នរាជស្វាយរៀងក្នុងពេលទិញសំបុត្រសម្រាប់ទស្សនាបាល់ទាត់នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥នៅពហុកីឡដ្ឋានស្វាយរៀងរសៀលថ្ងៃទី៨ខែឧសភា ឆ្នាំ២០២៥នេះ បានប្រកាសសម្ដែងនូវការគាំទ្រចំពោះក្រុមកីឡាករក្លឹបព្រះខ័នរាជស្វាយរៀងដោយ សង្ឃឹមថាក្លឹបព្រះខ័នរាជស្វាយរៀង នឹងធ្វើឲ្យបានល្អបន្ថែមទៀតដើម្បីដណ្ដើមពានរង្វាន់ពីដៃគូប្រកួតផ្ដល់កិត្តិយសជូនក្លឹបជូនប្រទេសជាតិ ពិសេសផ្ដល់កិត្តិយសជូនដល់ពលរដ្ឋខេត្តស្វាយរៀងផងដែរ។ ស្របជាមួយគ្នានោះដែរក្រុមអ្នកគាំទ្របាល់ទាត់ព្រះខ័នរាជក៏បានអំពាវនាវដល់ទស្សនិកជនដែលចូលទស្សនាបាល់ទាត់ត្រូវរក្សាសណ្ដាប់ធ្នាប់ឲ្យបានល្អ ក៏ដូចជាចូលរួមថែរក្សាបរិស្ថានតាមរយៈប្រមូលសម្រាមវេចខ្ចប់ឲ្យបានត្រឹមត្រូវក្រោយពេលទស្សនារួច ដើម្បីបង្ហាញ ដល់ភ្ញៀវជាតិនិងអន្តរជាតិក្នុងកិច្ចការរក្សាបរិស្ថាន។
សូមបញ្ជាក់ថាការលក់សំបុត្រទស្សនាកីឡាបាល់ទាត់ថ្ងៃនេះជាលើកទី២ បន្ទាប់ពីក្រុមការងារលក់លើកទី១ហើយ នៅតែមានអ្នកគាំទ្របន្តទិញដើម្បីទៅទស្សនាផ្ទាល់នៅកីឡដ្ឋានមរតកតេជោ ។





-
ព័ត៌មាន7 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន6 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន5 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា