ព័ត៌មាន
សម្ដេចតេជោឱ្យយោបល់ដល់ទីម័រឡេស្ដេគួរយកកម្ពុជាធ្វើជាមជ្ឈមណ្ឌលផ្គត់ផ្គង់ស្បៀងនាពេលខាងមុខ
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម កៃ រ៉ាឡា សាណាណា ហ្គូសម៉ៅ ( Kay Rala Xanana Gusmão) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ នៅវិមានរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ទីក្រុងឌីលី ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥។

ជាកិច្ចចាប់ផ្ដើមនៃជំនួបនេះ ឯកឧត្តមនាយករដ្ឋមន្រ្ដីបានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះសម្ដេចតេជោ និងគណៈប្រតិភូដែលអញ្ជើញមកកាន់ទីម័រឡេស្ដេនៅក្នុងឱកាសនេះ និងជាកិត្តិយសដែលឯកឧត្តមបានបដិសណ្ឋារកិច្ចសម្ដេចតេជោ និងគណៈប្រតិភូ ក្នុងដំណើទស្សនកិច្ចជាប្រវត្តិសាស្រ្ដនៅទីម័ឡេស្ដេ។ ឯកឧត្តមនាយករដ្ឋមន្រ្ដីក៏បានបង្ហាញនូវក្ដីដឹងគុណចំពោះកម្ពុជាដែលបានជ្រោមជ្រែងទីម័រឱ្យក្លាយជាសមាជិកសង្កេតការណ៍អាស៊ាននៅឆ្នាំ២០២២ ក្នុងពេលដែលកម្ពុជាធ្វើជាប្រធានប្ដូរវេនអាស៊ាន។ និងការជ្រោមជ្រែងទីម័រឡេស្ដេដើ ម្បីអាចក្លាយជាសមាជិកអាស៊ានពេញសិទ្ធិនាពេលខាងមុខ។

ជាការឆ្លើយតប សម្ដេចតេជោ បានសម្ដែងនូវការអរគុណចំពោះរដ្ឋាភិបាលទីម័រឡេស្ដេដែលបានធ្វើនូវបដិសណ្ឋារកិច្ចដ៏អស្ចារ្យចំពោះសម្ដេចតេជោ និងគណៈប្រតិភូ។ សម្ដេចតេជោ បានរំលេចឡើងថា បដិសណ្ឋារកិច្ចនេះ គឺជាបដិសណ្ឋារកិច្ចដែលបង្ហាញពីភាពរឹងមាំនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។ សម្ដេចតេជោ ក៏បានរំលេចអំពីការពេញចិត្តចំពោះទំនាក់ទំនងរវាងកម្ពុជា និងទីម័រ ទោះបីជាទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្មនៅមានកម្រិតតិចតួចនៅឡើយ ប៉ុន្ដែទំនាក់ទំនងផ្នែកនយោបាយ គឺភាគីទាំងពីរ មានទំនាក់ទំនងជាមួយគ្នាយ៉ាងស្អិតរមួតទាំងនៅក្នុងក្របខណ្ឌនយោបាយអន្តជាតិក៏ដូចគ្នាដែរ ដែលនេះបង្ហាញអំពីចំណងមិត្តភាពដ៏រឹងមាំរវាងប្រទេសទាំងពីរ។

សម្ដេចតេជោ បានរំលេចដែរអំពីចំណុចខ្លាំង និងចំណុចខ្សោយរវាងប្រទេសទាំងពីរ ដោយសម្ដេចតេជោ បានរំលេចថា ទីម័រឡេស្ដេចមានចំណុចខ្លាំងលើសន្ដិសុខថាមពល ឯកម្ពុជាមានចំណុចខ្លាំងខាងសន្ដិសុខស្បៀង។ សម្ដេចបន្តថា ដូច្នេះភាគីទាំងពីរ គួរតែពង្រីកនូវកិច្ចសហការដើម្បីបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមក។ សម្ដេចតេជោ បានផ្ដល់ជាគំនិតបន្ថែមថា ទីម័រឡេស្ដេ គួរយកកម្ពុជាធ្វើជាមជ្ឈមណ្ឌលផ្គត់ផ្គង់ស្បៀងរបស់ទីម័រនាពេលខាងមុខ។ សម្ដេចតេជោ បានគត់សម្គាល់បន្ថែមទៀត ចំពោះការពង្រីកវិស័យអប់រំ និងទេសចរណ៍រវាងប្រទេសទាំងពីរ។ សម្ដេចបានលើកឡើងចំពោះមុខនាយករដ្ឋមន្រ្ដីទីម័រឡេស្ដេថា សម្ដេចនឹងស្នើឱ្យរដ្ឋាភិបាលកម្ពុជា បង្កើននូវការផ្ដល់អាហារូបករណ៍បន្ថែមទៀតដល់ទីម័រឡេស្ដេ។

ក្នុងឱកាសនោះ នាយករដ្ឋមន្រ្ដីទីម័រឡេស្ដេ បានបង្ហាញនូវការចាប់អារម្មណ៍ចំពោះគំនិតផ្គួចផ្ដើមរបស់សម្ដេចតេជោ ដោយឯកឧត្តមបញ្ជាក់ថា នាពេលខាងមុខ ភាគីទាំងពីរនឹងជជែកពិភាក្សាគ្នាចំពោះចំណុចដែលសម្ដេចតេជោបានលើកឡើងនេះ។ ឯកឧត្តមនាយករដ្ឋមន្រ្ដី ក៏រំលេចសារជាថ្មី ដោយបានអរគុណចំពោះកម្ពុជា ជាពិសេសសម្ដេចតជោ ដែលបានជួយជម្រោងជម្រែងទីម័រ។ ឯកឧត្តមបន្តថា នៅក្នុងស្ថានភាព នៃបញ្ហាពិភពលោកដែលកំពុងឋិតក្នុងភាពមិនពិតប្រាកដបែបនេះ កាន់តែមានសារៈសំខាន់ណាស់នៅពេលនេះ ដែលទីម័រអាចចូលជាសមាជិកអាស៊ានពេញសិទ្ធិបាន។
ក្នុងឱកាសនោះសម្ដេចតេជោ មានជំនឿមុតមាំថា ប្រទេសនៅក្នុងតំបន់អាស៊ាននឹងទទួលយកទីម័រ ហើយទីម័រអាចក្លាយជាមាជិកអាស៊ានពេញសិទ្ធិ។ សម្ដេចរំលេចថា ស្ថានភាពទីម័រនាពេលបច្ចុប្បន្ននេះ គឺសាកសមចូលជាសមាជិកអាស៊ានពេញសិទ្ធិបានហើយ ចំណែកកម្ពុជា គឺគាំទ្រយ៉ាងពេញទំហឹងតែម្ដងក្នុងការឱ្យទីម័រចូលជាមាជិកអាស៊ាននាពេលខាងមុខ៕


-
ព័ត៌មាន1 week agoក្រសួងពាណិជ្ជម្ម អំពាវនាវដល់អ្នកចែកចាយនិងម្ចាស់ស្ថានីយប្រេងឥន្ធនៈ ត្រូវគ្រប់គ្រងហានិភ័យនៃការទិញ-លក់ និងសុវត្ថិភាពអ្នកប្រើប្រាស់
-
ព័ត៌មាន1 week agoអនុព័ន្ធយោធាបរទេស ១២ប្រទេស ចុះពិនិត្យទីតាំងជាក់ស្តែងនៅភូមិព្រៃចាន់ ដែលរងការវាយប្រហារ រាយបន្លាលួស និងដាក់ទូកុងតឺន័រកាន់កាប់ដោយខុសច្បាប់ពីសំណាក់យោធាថៃ
-
PR NEWS3 days agoចុងសប្តាហ៍នេះ! មហាព្រឹត្តិការណ៍ GANZBERG Kun Khmer Tour concert នឹងធ្វើឲ្យកក្រើកអ្នកកំពង់ឆ្នាំង ជាមួយការប្រគំតន្ត្រី និងសង្វៀនគុនខ្មែរ
-
កីឡា2 days agoកម្ពុជានឹងធ្វើម្ចាស់ផ្ទះការប្រកួតបាល់ទាត់ហ្វ្រីស្តាយល៍ (Freestyle Football)តំបន់អាស៊ី ប៉ាស៊ីហ្វិក ២០២៦
-
ព័ត៌មាន1 week agoប្រតិភូអនុព័ន្ធយោធាបរទេសបន្តចុះត្រួតពិនិត្យជាក់ស្តែងនូវគ្រាប់សំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះបន្សល់ពីសកម្មភាពវាយប្រហាររបស់យោធាថៃមកលើកម្ពុជាក្នុងភូមិសាស្រ្តខេត្តព្រះវិហារ
-
ព័ត៌មាន1 week agoផ្ទះចំនួន១២៦ខ្នងនៅខេត្តស្វាយរៀង ត្រៀមប្រគល់ជូនអតីតយុទ្ធមិត្តឆ្នាំ១៩៧៨
-
ព័ត៌មាន6 days agoទូតចិនប្រចាំកម្ពុជា ជួបពិភាក្សាការងារជាមួយអាជ្ញាធរខេត្តពោធិ៍សាត់ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ
-
ព័ត៌មាន7 days agoអបអរទិវាអន្តរជាតិនារី៖ ស្រ្ដីកំពុងចូលរួមការងារសកម្មនៅតាមមូលដ្ឋានក្នុងកិច្ចការងាររដ្ឋបាលថ្នាក់ក្រោមជាតិ