ព័ត៌មាន
លោកឧត្តមសេនីយ៍ទោ សេង ធារិន ដឹកនាំកងកម្លាំង យោធាជាង៨០០នាក់ ចុះបង្ក្រាបបទល្មើសនៅតំបន់បឹងទន្លេសាប
បន្ទាយមានជ័យ៖ ដើម្បីអនុវត្តតាមបទបញ្ជាររបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការបង្ការបង្រ្កាបទប់ស្កាត់ឲ្យខានតែបាននូវរាល់បទល្មើសនេសាទផ្សេងៗ ក្នុងតំបន់បឹងទន្លេសាប ឲ្យកាន់តែមានប្រសិទ្ធភាពនោះ លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោភូមិភាគទី៥ និងជាប្រធានគណៈបញ្ជាការដឹកនាំបង្រ្កាបបទល្មើសនេសាទបឹងទន្លេសាប បានដឹកនាំកងកម្លាំងយោធាចំនួន៨០០នាក់ ក្នុងនោះ ក៏មានការចូលរួមពីកងពលតូចថ្មើរជើងលេខ៥១ សហការចុះធ្វើការបង្ក្រាបរាល់បទល្មើសនេសាទ ខុសច្បាប់នានាក្នុងតំបន់បឹងទន្លេសាប ត្រង់ចំណុចភូមិសាស្រ្តខេត្តពោធិ៍សាត់ បាត់ដំបង និងខេត្តសៀមរាប ដើម្បីបង្ការទប់ស្កាត់រាល់បទល្មើសនេសាទ និងបានរក្សានូវពូជមច្ឆាជាតិឲ្យបាននៅគង់វង្ស។
ជាមួយគ្នានោះដែរលោកឧត្តមសេនីយ៍ទោ សេង ធារិន បានបន្តថា ក្រោយពីទទួលបានបទបញ្ជាពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោកបានដឹកនាំកងកម្លាំង ជាង៨០០នាក់ ធ្វើការចុះបង្ក្រាបរាល់បទល្មើសនេសាទខុបច្បាប់ជុំវិញបឹងទន្លេសាប យ៉ាងសស្រាកសស្រាំ ដូចភ្លៀងរលឹម ដើម្បីសម្រេចឲ្យបានតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល។
លទ្ធផលក្នុងការចុះបង្រ្កាបនោះដែរ គឺបានរឹបអូស សម្ភារៈ នេសាទខុសច្បាប់មួយចំនួន យកមកធ្វើការដុតបំផ្លាញចោល និងបានព្រលែងត្រីគ្រប់ប្រភេទចូលទន្លេវិញផងដែរ។
ទន្ទឹមគ្នានោះដែរលោកឧត្តមសេនីយ៍ទោ សេង ធារិន ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមកុំប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ដែលវានាំឱ្យអន្តរាយដល់ពូជត្រី និងសូមចូលរួមអភិរក្សពូជត្រីដែលមាននៅក្នុងតំបន់បឹងទន្លេសាបទាំងអស់គ្នា ឱ្យបានគង់វង្ស។ សូមឱ្យបងប្អូនប្រជាពលរដ្ឋចូលរួមសហការជាមួយកងកម្លាំង បើមានបទល្មើសនេសាទខុសច្បាប់កើតមាន សូមរាយការណ៍មកកងកម្លាំង ដើម្បីធ្វើការចុះអន្តរាគមន៍បង្ក្រាបឱ្យបានទាន់ពេលវេលា៕ អត្ថបទ៖ ឃិនសារិទ្ធ







-
ព័ត៌មាន7 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន6 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន5 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា