ព័ត៌មាន
តំណាងបក្សនយោបាយនានានៅទីម័រឡេស្ដេ អរគុណសម្ដេចតេជោជួយជ្រោមជ្រែងទីម័រក្លាយជាអ្នកសង្កេតការណ៍អាស៊ាន
ភ្នំពេញ៖ នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥នេះដែរ ក្នុងឱកាសអញ្ជើញថ្លែងសុន្ទរកថា ក្នុងសម័យប្រជុំពិសេសនៅរដ្ឋសភាទីម័រឡេស្តេ និងផ្តល់បាឋកថាលើប្រធានបទស្តីពី-មេរៀនរបស់ ហ៊ុន សែន៖ ពីរបបប្រល័យពូជសាសន៍ និងភាពក្រីក្រឆ្ពោះទៅកាន់សេរីភាព និងវិបុលភាព ដោយមានការចូលរួមពីសមាជិកសភា, មន្ត្រីរដ្ឋាភិបាល, អង្គទូត, និស្សិត, និង សង្គមស៊ីវិលទីម័រឡេស្តេ។ ក្នុងឱកាសនោះ តំណាងបក្សនយោបាយនានានៅទីម័រដែលជាសមាជិករដ្ឋសភាទីម័រ បានចាត់ទុក ដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ និងគណៈប្រតិភូមកកាន់ទីម័រនាឱកាសនេះ គឺជាការផ្ដល់កិត្តិយសដ៏ឧត្តុងឧត្តមដល់ទីម័រ និងអរគុណសម្ដេចតេជោបានជួយជ្រោមជ្រែងទីម័រក្លាយជាអ្នកសង្កេតការណ៍អាស៊ាន។

បើតាមអ្នកនាំពាក្យព្រឹទ្ធសភាឯកឧត្តម ជា ធីរិទ្ធ បានឱ្យដឹងថា បន្ទាប់ពីជំនួបជាមួយលោកជំទាវប្រធានរដ្ឋសភាទីម័រឡេស្ដេ សម្ដេចតេជោ បានបន្តទៅធ្វើបាឋកថា នៅក្នុងកិច្ចប្រជុំពេញពិសេសអង្គរបស់រដ្ឋសភាទីម័រឡេស្ដេដែលជាបាឋកថាកម្រមានចំពោះដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំកំពូលរបស់ពិភពលោក។
មុនកិច្ចចាប់ផ្ដើមនៃបាឋកថារបស់សម្ដេចតេជោ តំណាងគណបក្សនយោបាយចំនួន ៥ នៅក្នុងសាធារណរដ្ឋប្រធាធិបតេយ្យទីម័រឡេស្ដេ បានឡើងបង្ហាញចំណាប់ អារម្មណ៍រៀងៗខ្លួន ដោយក្នុងចំណោមគណបក្សនយោបាយទាំង៥ នៅក្នុងរដ្ឋសភានៃប្រទេសទីម័រឡេស្ដេ បានបង្ហាញនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្តមានរបស់សម្ដេចតេជោ និងគណៈប្រតិភូនៅប្រទេសទីម័រឡេស្ដេ។

តំណាងគណបក្សនយោបាយទាំង៥ បានចាត់ទុកថា ដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ និងគណៈប្រតិភូមកកាន់ទីម័រនាឱកាសនេះ គឺជាការផ្ដល់កិត្តិយសដ៏ឧត្តុងឧត្តមដល់ទីម័រ។ បន្ថែមពីលើនេះ បណ្ដាលសមាជិករដ្ឋសភា ដែលជាសមាជិកគណបក្សនយោបាយទាំង ៥នោះបានបង្ហាញនូវការលើកឡើងដូចគ្នាដោយបានអរគុណនិងដឹងគុណចំពោះសម្ដេចតេជោ ដែលបានជួយជ្រោមជ្រែងគ្រប់ដល់ទីម័រឡេស្ដេ ជាពិសេសគឺការជួយជ្រោមជ្រែងទីម័រឱ្យបានចូលជាសមាជិកសង្កេតការរសប់អាស៊ាននៅឆ្នាំ២០០២ និងការជ្រោមជ្រែងយ៉ាងសកម្មរបស់សម្ដេចតេជោ ក្នុងការផ្ដល់ឱកាសដល់ទីម័រអាចមានឱកាសចូលជាសមាជិកអាស៊ានពេញសិទ្ធិនាពេលខាងមុខ។
តំណាងគណបក្សនយោបាយទាំង ៥ សុទ្ធតែបង្ហាញនូវក្ដីដឹងគុណ និងចាត់ទុកនូវដំណើរទស្សនកិច្ចរបស់សម្ដេចតេជោជាផ្លូវការមកកាន់ទីម័រឡេស្ដេនៅក្នុងឱកាសនេះជាទស្សនកិច្ច ប្រវត្តិសាស្រ្ដសម្រាប់ទីម័រឡេស្ដេ។ តំណាងគណបក្សនយោបាយទាំងអស់សង្ឃឹមថា កម្ពុជា និងទីម័រ និងពូនជ្រំទំនាក់ទំនងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំបន្ថែមទៀតទាំងនៅក្នុងក្របខណ្ឌនីតិបញ្ញត្តិ និងនីតិប្រតិបត្តិ។ ជាចុងក្រោយ តំណាងគណបក្សនយោបាយទាំងអស់ដែលបានថ្លែងនៅក្នុងកិច្ចប្រជុំពេញអង្គពិសេសរដ្ឋសភាទីម័រ គឺសុទ្ធតែបង្ហាញនូវក្ដីរីករាយ និងស្វាគមន៍ម្ដងហើយម្ដងទៀតចំពោះសម្ដេចតេជោ ដោយតំណាងគណបក្សនយោបាយឡើងថា «មិនដឹងរកពាក្យអ្វីមកពិពណ៌នាចំពោះក្ដីរំភើប ក៏ដូចជាការដឹងគុណចំពោះការចូលរួមចំណែករបស់កម្ពុជា ជាពិសេសតួអង្គសម្ដេចតេជោ ចំពោះទីម័រ។

បន្ទាប់មក សម្ដេចតជោ បានថ្លែងនូវបទឧទ្ទេសនាម នៅក្នុងកិច្ចប្រជុំពេញអង្គពិសេសរដ្ឋសភាទីម័រឡេស្ដេ ដោយមានចំណុចសំខាន់ចំនួន ៣ ដែលសម្ដេចតេជោ បានលើកឡើង ទី១ គឺទំនាក់ទំនងកម្ពុជា-ទីម័រ ដែលបានបង្កើតឡើងតាំងពីឆ្នាំ ២០០២ រហូតមក និងទី២ គឺបទពិសោធន៍កម្ពុជាចូលជាសមាជិកអាស៊ាន ដោយសម្ដេចតេជោ បានរៀបរាប់ពីបទពិសោធន៍ដើម្បីឱ្យសមាជិកសភារបស់ទីម័រ និងអ្នកចូលរួមបានដឹងអំពីបទពិសោធន៍ទម្រាំតែបានចូលសមាជិកអាស៊ាន ហើយនឹងគោលដៅ៤សំខាន់ដែលសម្ដេចសម្រេចដឹកនាំកម្ពុជាចូលសមាជិកអាស៊ាន និងទី២ សម្ដេចតជោបានរំលេចអំពីតួនាទីរបស់អាស៊ាន ជាពិសេសអំពីអាស៊ាន និងពិភពលោក ដើម្បីពង្រីកនូវសក្ដានុពលរបស់អាស៊ានបន្ថែមទៀតស្របពេលដែលអង្គការអន្តរជាតិមួយចំនួនកំពុងតែចុះខ្សោយឥទ្ធិពលនៅក្នុងកាលៈទេសៈបច្ចុប្បន្ននេះ៕


-
ព័ត៌មាន1 week agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន6 days agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន1 week agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoប្រមុខការទូតកម្ពុជា និងអគ្គលេខាធិការ UN ជួបពិភាក្សាទ្វេភាគី ផ្លាស់ប្តូរទស្សនៈគ្នាលើបច្ចុប្បន្នភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ
-
ព័ត៌មាន1 week agoសម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងអធិការកិច្ច ជួបប្រជុំទ្វេភាគីជាមួយអគ្គអធិការនៃអធិការកិច្ចរដ្ឋាភិបាលវៀតណាម
-
ព័ត៌មាន5 days agoហនុមាន ប៊ែវើរីជីស ចាប់ដៃគូជាមួយ AI FARM គាំទ្រយុវជនកម្ពុជាក្នុងការអភិវឌ្ឍបច្ចេកវិទ្យា រ៉ូប៉ូត តាមរយៈ BATTLEBOTx All Star Championship
-
ព័ត៌មាន6 days agoអង្គភាពប្រឆាំងអំពើពុករលួយបានធ្វើកោសល្យវិច័យទូរស័ព្ទជាង ៨០០គ្រឿង និងភស្តុតាងមួយចំនួនទៀតដែលសាលាដំបូងរាជធានីភ្នំពេញប្រគល់ឱ្យ