ព័ត៌មាន
សម្ដេចតេជោ ចែករំលែកបទពិសោធន៍រងគំនាបបរទេស និងការប្រុងប្រយ័ត្នចំពោះជំនួយបរទេស នៅទីម័រឡេស្តេ
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងបាឋកថា ក្រោមប្រធានបទ៖ “មេរៀនរបស់ហ៊ុនសែន ពីរបបប្រល័យពូជសាសន៍ និងភាពក្រីក្រឆ្ពោះទៅកាន់សេរីភាព និងវិបុលភាព” ពីវិមានប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ដោយបានលើកឡើងថា ជូនកាលយើងមានមិត្តភក្កិបរទេសជាការល្អហើយប៉ុន្តែសូមប្រុងប្រយ័ត្នចំពោះមិត្តបរទេសទាំងនោះ នៅពេលខ្លះគេយកប្រទេសយើងធ្វើជាកន្លែងបទពិសោធន៍។ កម្ពុជាមានបទពិសោធន៍គ្រប់គ្រាន់ ពីការរងគំនាបបរទេសពាក់ព័ន្ធនិងសេដ្ឋកិច្ច ពាណិជ្ជកម្ម ពន្ធគយ និងការផ្ដល់ជំនួយបច្ចេកទេស ពីបរទេស ។
សម្ដេចតេជោ បានអំពាវនាវឲ្យប្រទេសក្រីក្រ សូមឱ្យប្រយ័ត្នចំពោះជំនួយបរទេស ។ជំនួយបរទេសខ្លះមានតែតួលេខទេ តែគ្មានរបស់របរនោះទេ។ ជាក់ស្ដែងប្រទេសកម្ពុជាមានពិសោធន៍គ្រប់គ្រាន់រួចហើយ ធ្វើការជាមួយបរទេស ។ កម្ពុជាធ្លាប់ធ្វើការជាមួយដៃគូបរទសបច្ចុប្បន្ននេះ ដៃគូបរទេសមួយចំនួនបើមិនធ្វើតាមគេកាត់ជំនួយ។ កម្ពុជាជាប្រទេសមានអធិបតេយ្យភាពឯករាជ្យពិតប្រាកដមិនចូលបក្សសម្ព័ន្ធ៕





-
ព័ត៌មាន7 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន6 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន5 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា