ព័ត៌មាន
សម្តេចតេជោ៖ ការចរចាដំបូងស្វែងរកសន្តិភាពនៅកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្រ៥ចំណុច
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងបាឋកថា ក្រោមប្រធានបទ៖ “មេរៀនរបស់ហ៊ុនសែន ពីរបបប្រល័យពូជសាសន៍ និងភាពក្រីក្រឆ្ពោះទៅកាន់សេរីភាព និងវិបុលភាព” ពីវិមានប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ដោយបានលើកឡើងថា កាលពីសាធារណរដ្ឋប្រជាមានិតកម្ពុជា រដ្ឋកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានដាក់ចេញយុទ្ធសាស្ត្រ ៥ ចំណុច ដើម្បីចរចាសន្តិភាព ទី១.រៀបចំជំនួបសីហនុ ហ៊ុនសែន ទី២.ការដកកងទ័ពវៀតណាមចេញទាំងស្រុងពីកម្ពុជា ទី៣.ការរៀបចំបោះឆ្នោត ដែលមានអ្នកសង្កេតការណ៍អន្តរជាតិ ទី៤.ការចរចាជាមួយប្រទេសថៃ ដើម្បីកំណត់ព្រំដែនការធ្វើមាតុភូមិវិវត្តន៍ ទី៥.រៀបចំសន្តិសុខអន្តរជាតិរវាងសាធារណរដ្ឋប្រជាមានិតកម្ពុជាកម្លាំងចម្រុះ កម្ពុជាធិបតេយ្យក្រុមប្រឹក្សាសន្តិសុខ។
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងបន្ដទៀតថា បន្ទាប់ពីបញ្ចប់សង្គ្រាមទទួលបានឯករាជ្យសន្តិភាពពេញលេញទូទាំងប្រទេស។ កម្ពុជាបានបង្រួបបង្រួមជាតិឯកភាពទឹកដីកងទ័ពតែមួយក្រោមរដ្ឋធម្មនុញ្ញតែមួយ និងរដ្ឋាភិបាលតែមួយ ក្រោមនយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោហ៊ុនសែន បានប្រកាស ធានាលក្ខខណ្ឌចំពោះអតីតខ្មែរក្រហម៣យ៉ាងទី១.ធានាអាយុជីវិតរូបកាយ ទី២.ធានាអាជីព និងមុខរបរ ទី៣.ធានាកម្មសិទ្ធិឯកជន។ ការធានាទាំងអស់នេះ ដើមពីការជឿទុកចិត្តគ្នាមិនមានចែងនឹងកិច្ចព្រមព្រៀងក្រុងប៉ារីសណាមួយនោះទេ។ការប្រកាសនេះ វាផ្ដើមចេញពីគំនិតរបស់សម្ដេចតេជោ ហ៊ុន សែន។




-
ព័ត៌មាន7 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន6 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន5 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា