ព័ត៌មាន
សម្តេចតេជោ មានការភ្ញាក់ផ្អើលក្រោយគេចោទប្រកាន់កម្ពុជាថា ជាកន្លែងឋានសួគ៍លោកិយនៃការឆបោកល្បែងតាមអនឡាញ
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានបង្ហាញការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយប្រទេសកម្ពុជាបានក្លាយជាប្រទេសរងគ្រោះ ដោយត្រូវបានគេខ្លាច និងចោទកម្ពុជាថា ជាកន្លែងឋានសួគ៍លោកិយនៃការឆបោកតាមរយៈអនឡាញទៅវិញ ខណៈមានជនបរទេសខ្លះបានចាញ់ល្បែងតាមអនឡាញ ដែលគេបន្ទោសថា ប្រភពកើតនៅកម្ពុជា។
ក្នុងឱកាសអញ្ជើញថ្លែងបាឋកថា ស្តីពីប្រធានបទ « មេរៀនរបស់ហ៊ុនសែន ពីរបបប្រល័យពូជសាសន៍ និងភាពក្រីក្រឆ្ពោះទៅកាន់សេរីភាព និងវិបុលភាព » ពីវិមានប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ នាថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា កម្ពុជាពីមុនគឺជាកន្លែងភ័យខ្លាចដោយសារសង្រ្គាម ប៉ុន្តែឥឡូវកម្ពុជាត្រូវបានគេខ្លាច ដោយចោទថាជាកន្លែងឆបោកតាមអនឡាញទៅវិញ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយសម្តេច បានចោទសួរទៅកាន់ប្រទេសដែល បានចោទប្រកាន់កម្ពុជា និងប្រទេសមួយចំនួនទៀតនោះគប្បីប្រដៅ និងណែនាំប្រជាជនកុំឲ្យលែងល្បែង ជាពិសេសល្បែងតាមអនឡាញទើបជាការល្អ ដើម្បីជៀសវាងការចាញ់បោកគេហើយដើរចោទប្រកាន់ប្រ ទេសគេ…។
សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា«ពេលនេះកម្ពុជាបានកំពុងរងគ្រោះដោយសន្តិភាព ដោយសារតែការរីកចម្រើនរយៈពេលចុងក្រោយ ពួកឆបោកទាក់ទងនឹងល្បែងតាមអនឡាញដោយប្រមូល មនុស្សតាំងពីប្រទេសឥណ្ឌូនេស៊ី តាំងពីឥណ្ឌា និងពីកន្លែងនេះកន្លែងនោះថាទៅកម្ពុជា គេឲ្យប្រាក់ខែ ច្រើន នេះជាការភ្ញាក់ផ្អើលសម្រាប់ខ្ញុំ…។ ដែលមុននេះ ឮថាកម្ពុជាគេខ្លាចសង្រ្គាម ខ្លាចខ្មែរក្រហម ប៉ុន្តែ ឥឡូវបែជាកម្ពុជាទៅជាឋានសួគ៍លោកិយនៃការឆបោកនៃក្រុមអន្តរជាតិ ដែលធ្វើការទាក់ទងនឹងការឆ បោកតាមរយៈអនឡាញ។ អនឡាញមិនមែនវាកើតនៅតែកម្ពុជានោះទេ? ឥឡូវរីករាយដាលព្រោះវាពិ បាកគ្រប់គ្រងណាស់ វាទាល់តែយើងនាំគ្នាបិទអ៊ិនធើណែតចោលទាំងអស់អាហ្នឹងបានវាចប់ ប៉ុន្តែទោះយ៉ាង ណាយើងត្រូវតែប្រឹង(លុបបំបាត់)»។
ជាមួយគ្នានោះដែរសម្តេចតេជោ ហ៊ុន សែន ក៏បានដាក់ជាសំណួរចោទសួរទៅកាន់ប្រទេសដែលបាន ចោទប្រកាន់កម្ពុជាថា ជាទីតាំងឋានសួគ៍លោកិយនៃល្បែងអនឡាញនោះ ហេតុអ្វីមិនបន្ទោសខ្លួនឯងផងទៅ។ ដោយសម្តេចបានអំពាវនាវដល់បណ្តាប្រទេសទាំងនោះថា«ហេតុអ្វីមិនអប់រំពលរដ្ឋខ្លួនថាកុំលែង ល្បែង សូម្បីតែសហរដ្ឋអាមេរិក ក៏ថាចាញ់ល្បែងអស់រាប់ពាន់លានដុល្លារ ម៉េចក៏រដ្ឋាភិបាលអាមេរិកមិន យកចិត្តទុកដាក់អប់រំពលរដ្ឋកុំឲ្យលែងល្បែងអនឡាញនោះទៅ»កុំមកបន្ទោស និងថាឲ្យគេ។
យ៉ាងណាក៏ដោយសម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសអះអាងផងដែរថា រាជរដ្ឋាភិបាលកម្ពុជាបានខិតខំយ៉ាងសកម្មបំផុតក្នុងការចូលរួមជាមួយអន្តរជាតិក្នុងការទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន ទប់ស្កាត់បទល្មើសបច្ចេកវិទ្យា ឬល្បែងអនឡាញ ទប់ស្កាត់ការបម្រែបម្រួលអាកាសធាតុ និងទប់ស្កាត់បទល្មើសជាច្រើនទៀតផងដែរ៕ អត្ថបទបាន ចក់






-
ព័ត៌មាន7 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន5 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន5 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន5 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា