ព័ត៌មាន
ឯកឧត្តម ឌី វិជ្ជា ប្រធានក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ផ្តល់អាវអ្នកគាំទ្រជូនដល់ចាស់ព្រឹទ្ធាចារ្យ ៣រូប និងថវិកាមួយចំនួន
តាមរយៈ លោក រិទ្ធ ឌីកា នាយកបច្ចេកទេសរបស់ក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀងតំណាងឯកឧត្តម ឌី វិជ្ជា ប្រធានក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានផ្តល់អាវអ្នកគាំទ្រជូនដល់ព្រឹទ្ធាចារ្យ ៣រូប គឺលោក អុំ សួន លោកគ្រូ មាំង និងលោកគ្រូ ប៉ែន ផាត និងផ្តល់ថវិកាសម្រាប់ចូលរួមទស្សនាការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ AFC Challenge League វគ្គផ្តាច់ព្រ័ត្ររវាងព្រះខ័នរាជស្វាយរៀង ជាមួយក្រុម FK Arkadag នាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។

លោក រិទ្ធ ឌីកា នាយកបច្ចេកទេសរបស់ក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀងបានប្រាប់ឲ្យដឹងថា ឯកឧត្ត ឌី វិជ្ជា ប្រធានក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀងបានផ្តល់អាវអ្នកគាំទ្រម្នាក់ៗអាវចំនួន ២ ជូនដល់ព្រឹទ្ធាចារ្យ ៣រូប និងថវិកាចំនួន ២ សែនរៀលក្នុងមួយនាក់។ លោកប្រធានក្លឹបតែងតែយកចិត្តទុកដាក់ចំពោះចាស់ព្រឹទ្ធាចារ្យកីឡាបាល់ទាត់ និងជាការចូលរួមចំណែកយ៉ាងធំក្នុងការអភិឌ្ឍនវិស័យកីឡាបាល់ទាត់កម្ពុជា។

លោកនាយកបច្ចេកទេសបានបន្តថា ការខិតខំប្រឹងប្រែងលោកប្រធានទំាងចិត្ត កាយ និងទំាងថវិកាបានជូនឲ្យក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀងទទួលបានជ័យជម្នះយ៉ាងអស្ចារ្យកម្រិតជាតិ និងអន្តរជាតិ ជាពិសេសក្លិបបាល់ទាត់ ព្រះខ័នរាជស្វាយរៀង គ្រងតំណែង ជើងឯក នៃព្រឹតិ្តការណ៍កីឡាបាល់ទាត់ ជម្រើសជើងឯក ខេមបូឌានព្រីមៀរលីគ ២០២៤/២៥ “Cambodian Premier League 2024/25” ។
នាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀងតំណាងឲ្យប្រទេសកម្ពុជាធ្វើការប្រកួតជាមួយក្រុមបាល់ទាត់ FK Arkadag ក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ AFC Challenge League វគ្គផ្តាច់ព្រ័ត្រ នាពហុកីឡដ្ឋានជាតិមរតកតេជោ ជាប្រវត្តិសាស្ត្រថ្មីមួយទៀតសម្រាប់ក្លឹប និងប្រទេសកម្ពុជា៕



-
ព័ត៌មាន7 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន5 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន5 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន5 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា