ព័ត៌មាន
មន្ទ្រីគណៈឃោសនាអប់រំខេត្តស្វាយរៀងណែនាំដល់ជនបង្គោលតាមមន្ទីរអង្គភាពជំរុញដល់ មន្ត្រីនិងពលរដ្ឋអោយទៅពិនិត្យបញ្ជីរឈ្មោះនិងចុះឈ្មោះបោះឆ្នោតដើម្បីបំពេញសិទ្ធជាពលរដ្ឋ
ស្វាយរៀង ÷ មន្ត្រីគណៈឃោសនាអប់រំខេត្តស្វាយរៀងលោកជំទាវប្រាក់ ពុទ្ធី ក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ការងារឃោសនាអប់រំ ប្រចាំខែមេសា និងទិសដៅ ការងារឃោសនាអប់រំបន្តប្រចាំខែឧសភា ឆ្នាំ២០២៥នៅស្នាក់ការគណៈបក្សប្រជាជនកម្ពុជាខេត្ត ថ្ងៃទី៩ ខែឧសភា ឆ្នាំ ២០២៥នេះ បានណែនាំដល់ មន្ត្រីជនបង្គោលនៅតាមមន្ទីរអង្គភាពនិងស្រុក ក្រុង បន្តចុះជំរុញដល់មន្ត្រីនិងពលរដ្ឋឲ្យពួកគាត់ទៅធ្វើការផ្ទៀងទាត់បញ្ជីឈ្មោះចុះឈ្មោះ និងធ្វើជីវមាណសារជាថ្មីដើម្បីបំពេញសិទ្ធជាពលរដ្ឋ ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសតំណាងដែលខ្លួនពេញចិត្ត និងផ្ដល់ទំនប់ចិត្តអោយបន្តដឹកនាំ ការពារនិងអភិវឌ្ឍន៍មូលដ្ឋាននាពេលអនាគត។
ទាក់ទងទៅនឹងការងារសណ្ដាប់ធ្នាប់និងសន្តិសុខសង្គម លោកជំទាវ អនុប្រធានគណៈឃោសនាអប់រំខេត្ត បានណែនាំដល់មន្ត្រីថ្នាក់ដឹកនាំដែលជាជនបង្គោល ត្រូវបន្តចលនាអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពបន្ថែមទៀត ដើម្បីរួមការពារមូលដ្ឋាន ក្នុងករណីមូលដ្ឋានណាដែលមានស្ថានភាពមិនប្រក្រតីត្រូវសហការជាមួយនឹងមន្ត្រីមានសមត្ថកិច្ច ចុះបង្ក្រាប ឬអប់រំពួកគេឲ្យយល់ច្បាស់ពីការដឹកនាំរបស់រាជរដ្ឋាភិបាល សំដៅបញ្ជៀសឲ្យបានរាល់អំពើហិង្សា ការជួញដូរមនុស្ស និងការប្រើប្រាស់គ្រឿងញៀនដើម្បីរក្សាឲ្យបានសន្តិសុខ ជូនពលរដ្ឋក៏ដូចជាជូនដល់ អ្នកវិនិយោគដែលពូកគេចូលមកបង្កើតការងារឲ្យពលរដ្ឋយើងធ្វើនៅតាមមូលដ្ឋាន។
តាមរបាយការណ៍បឋមរបស់លេខាធិការដ្ឋានរៀបចំបោះឆ្នោតខេត្ត គិតចាប់ពីដំណើរការ ចុះឈ្មោះផ្ទៀងទាត់ឈ្មោះនឹងធ្វើជីវមាត្រពីថ្ងៃទី១ដល់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥នេះ បានចំនួន២ម៉ឺន ៨ពាន់៣២៣នាក់ក្នុងនោះមាននាក់ចុះឈ្មោះថ្មីមានចំនួន២១.៥៤% ។






-
ព័ត៌មាន7 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន6 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន5 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា