ព័ត៌មាន
សម្ដេចធិបតី៖ វិស័យពុទ្ធចក្រ និងអាណាចក្រ ត្រូវដើរស្របគ្នាមិនអាចខ្វះមួយណាបានទេ
ក្នុងឱកាស អញ្ជើញជាធិបតី សម្ពោធអគារអន្តេវាសិកដ្ឋានតេជោសន្តិភាព និងសមិទ្ធផលនានានៅវត្តស្វាយពពែ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥នេះដែរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍បញ្ជាក់ថា សម្រាប់ការអប់រំ និងការអនុវត្តកិច្ចការងារនៅក្នុងសង្គមជាតិកម្ពុជា វិស័យពុទ្ធចក្រ និងអាណាចក្រ ត្រូវដើរស្របគ្នាមិនអាចខ្វះមួយណាបានទេ។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍បញ្ជាក់ថា វិស័យពុទ្ធចក្រ និងអាណាចក្រទាំងពីរនេះត្រូវដើរស្របគ្នា មិនអាចខ្វះមួយណាបានទេ ពីព្រោះវិស័យពុទ្ធចក្រ មានតួនាទីអប់រំសីលធម៌ ចរិយាធម៌ គុណធម៌ ប៉ុន្ដែវិស័យអាណាចក្រមានតួនាទីកំណត់ច្បាប់ និងដឹកនាំសង្គម ដើម្បីធានានៅលំនឹងសង្គម និងសុខដុមនីយកម្មនៅក្នុងសង្គមជាតិ។ សម្ដេចធិបតី មានប្រសាសន៍ថា សាសនាចក្រ (ពុទ្ធចក្រ) និងអាណាចក្រ ត្រូវដើរទន្ទឹមគ្នា និងជួយបំពេញគ្នាទៅវិញទៅមក ដើម្បីធានាការអភិវឌ្ឍសង្គមប្រកបដោយស្ថិរភាព មានលំនឹង និងសុខដុមនីយកម្ម។
ក្នុងឱកាសនោះសម្ដេចធិបតី បានបញ្ជាក់ថា ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា គឺជាគ្រឹះស្ថានឧត្តមសិក្សាសាធារណៈរបស់រដ្ឋ ស្ថិតក្រោមក្រសួងធម្មការនិងសាសនា ដែលបានចូលរួមចំណែកក្នុងបេសកកម្មអប់រំ មនុស្សធម៌ និងការផ្សព្វផ្សាយ ចូលរួមជំរុញលើកកម្ពស់ធនធានមនុស្សតាមរយៈការអប់រំដោយយកចិត្តទុកដាក់ទាំងបព្វជិត និងគ្រហស្ថ ដោយមិនប្រកាន់និន្នាការនយោបាយ ការរើសអើង និងជំនឿសាសនា៕






-
ព័ត៌មាន7 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន6 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន5 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា