ព័ត៌មាន
សម្តេចធិបតី អំពាវនាវឱ្យរួមគ្នាផ្សព្វផ្សាយភាពវិជ្ជមាន និងសារអប់រំល្អៗ លុបបំបាត់រឿងអវិជ្ជមាន អសីលធម៌
ក្នុងឱកាសអញ្ជើញជាធិបតី សម្ពោធអគារអន្តេវាសិកដ្ឋានតេជោសន្តិភាព និងសមិទ្ធផលនានានៅវត្តស្វាយពពែ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥នេះដែរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវដល់អ្នកលេងបណ្ដាញសង្គមនានាចូលរួមផ្សព្វផ្សាយភាពវិជ្ជមាន និងសារអប់រំល្អៗលុបបំបាត់រឿងអវិជ្ជមាន អសីលធម៌ ពីសង្គមកម្ពុជា។
សម្តេចធិបតី នាយករដ្ឋមន្រ្ដី សម្ដែងការសោកស្ដាយ ចំពោះអ្នកលេងបណ្ដាញសង្គមមួយចំនួនតូច ព្រោះតែចង់បានចំនួនអ្នកមើលសុខចិត្តធ្វើទង្វើបំពានសីលធម៌។ សម្តេចអំពាវនាវឱ្យរួមគ្នាផ្សព្វផ្សាយភាពវិជ្ជមាន និងបញ្ចេញសារអប់រំល្អ ដើម្បីគ្រប់ដណ្តប់រឿងអវិជ្ជមានប្រកាន់សីលធម៌ គុណធម៌ និងការប្រើប្រាស់ច្បាប់អ្នកដើរហួសព្រំដែនច្បាប់។ សម្ដេចបានបញ្ជាក់ថា រដ្ឋមិនចង់ប្រើច្បាប់ទេចង់ឱ្យមានការអប់រំគ្នា ប៉ុន្ដែបើបំពាននឹងអនុវត្តទៅតាមច្បាប់។
ក្នុងឱកាសនោះសម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានបញ្ជាក់ថា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យារីកចម្រើនវិវឌ្ឍន៍ទៅមុខលឿនរហ័សមិនអាចរាំងខ្ទប់បាននោះឡើយ ប៉ុន្ដែដើម្បីការពារភាពឆបោកកេងប្រវញ្ចដោយប្រើបច្ចេកវិទ្យាជាមធ្យោបាយ គឺត្រូវប្រើច្បាប់រដ្ឋ និងការគ្រប់គ្រងផ្លូវចិត្ត។ សម្តេចធិបតីបានថ្លែងសរសើរព្រះសង្ឃដែលបានជ្រើសយកបណ្តាញសង្គម ទេសនាអប់រំចិត្តដល់ប្រជាពលរដ្ឋ ក្នុងនោះសូម្បីភរិយាសម្តេចក៏ចូលចិត្តស្តាប់ព្រះធម៌ដែរ។









-
ព័ត៌មាន7 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន6 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន5 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា