ព័ត៌មាន
រដ្ឋាករទឹកក្រុងភ្នំពេញ ចុះផ្សព្វផ្សាយពីគោលការណ៍អភិវឌ្ឍទឹកស្អាត ជូនប្រជាពលរដ្ឋនៅសង្កាត់ពងទឹក
ភ្នំពេញ ៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ចុះផ្សព្វផ្សាយស្ដីពីទឹកស្អាត ជូនដល់ប្រជាពលរដ្ឋនៅភូមិស្រែញរ៍ សង្កាត់ពងទឹក លើគោលការណ៍ អភិវឌ្ឍវិស័យទឹកស្អាតមួយចំនួន ជាពិសេសការតបណ្តាញ គោលការណ៍អនុញ្ញាតបង់រំលស់ និងការឧបត្ថម្ភធនជាដើម ដើម្បីជំរុញឱ្យ ប្រជាពលរដ្ឋទទួលបានទឹកស្អាតប្រើប្រាស់សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ។
លោក ម៉ា ណូរ៉ាវីន អគ្គនាយករងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ទទួលបន្ទុកការងារអាជីវកម្ម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឡុង ណារ៉ូ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ លើកឡើងនៅក្នុងការចុះប្រជុំផ្សព្វផ្សាយ ស្ដីពី ទឹកស្អាតជូនប្រជាពលរដ្ឋរស់នៅភូមិស្រែញរ៍ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ នេះថា រាជរដ្ឋា- ភិបាលអាណត្តិទី៧ បានគិតគូរដល់ការពង្រឹងសមត្ថភាពផលិត និងការផ្តល់សេវាផ្គត់ផ្គង់នៅគ្រប់តំបន់ទីប្រជុំជន រហូតដល់ទីជនបទដ៏ទៃ ទៀត សម្រាប់ការប្រើប្រាស់ទៅដល់សាធារណជន ដោយពង្រឹង និងធានាប្រសិទ្ធភាពនៃការផលិត ការចែកចាយ និងការធ្វើអាជីវកម្ម ប្រកបដោយគុណភាព សុវត្ថិភាព និងនិរន្តរន៍ភាព។
លោក បន្ថែមឱ្យដឹងថា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញគិតមកដល់ពេលនេះ មានរោងចក្រផលិតទឹកស្អាតចំនួន ៨ កន្លែង ដោយ មានសមត្ថភាពផលិតបាន ១ លានម៉ែត្រគូបក្នុងមួយថ្ងៃ, បច្ចុប្បន្នរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានកំពុងខិតខំពង្រីកបណ្តាញទៅកាន់ តំបន់ជាយក្រុងបន្ថែមដូចជា ការពង្រីកទៅតំបន់ជាប់ព្រំប្រទល់ខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ ដើម្បីជំរុញផ្គត់ផ្គង់ទឹកដែលនៅសល់ ជូន ដល់ប្រជាពលរដ្ឋនៅតំបន់ទាំងនោះបន្ថែមទៀត ជាក់ស្តែងការចុះផ្សព្វផ្សាយនាពេលនេះ ចង់ឱ្យប្រជាពលរដ្ឋបានស្វែងយល់ និងផែនការ អភិវឌ្ឍន៍ទឹកស្អាតរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញមួយចំនួន ដើម្បីទទួលបានទឹកស្អាតប្រើប្រាស់ទាំងអស់គ្នា។
លោក ម៉ម សារិន ចៅសង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ លើកឱ្យដឹងថា សង្កាត់ពងទឹកមានភូមិចំនួន ១០ និងមានប្រជា ពលរដ្ឋជាង ១៣ ពាន់នាក់ មកដល់បច្ចុប្បន្នភូមិចំនួន ៨ ទទួលបានសេវាទឹកស្អាត ខណៈភូមិចំនួន២គឺភូមិស្រែញរ៍ និងភូមិឃ្លះសណ្តាយ មិនដែលទទួលបានសេវាទឹកស្អាតប្រើប្រាស់នោះឡើយ ចំណែកតាមរយៈនៃការផ្សព្វផ្សាយរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញនាពេលនេះ លោករំពឹងថា ប្រជាពលរដ្ឋនៅភូមិស្រែញរ៍ និងភូមិឃ្លះសណ្តាយ និងទទួលបានទឹកស្អាតប្រើប្រាស់ដូចភូមិដ៏ទៃទៀតផងដែរ។
ដោយឡែកប្រជាពលរដ្ឋវិញ បានថ្លែងនូវការសប្បាយចិត្តឥតឧបមា ចំពោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជាពិសេសរដ្ឋាករទឹកស្វយ័ត ក្រុងភ្នំពេញ បានចុះផ្សព្វផ្សាយ និងតបណ្តាញដល់ខ្នងផ្ទះ ដែលជាទឹកដែលមានគុណភាព សុវត្ថិភាព និងមានតម្លៃសមរម្យ ដែលនេះ ជាលើកដំបូងហើយ ដែលពួកគាត់ទើបទទួលបានសេវាទឹកស្អាតប្រើប្រាស់ ខណៈកន្លងមកប្រជាពលរដ្ឋនៅភូមិនេះ គឺប្រើប្រាស់ទឹកអណ្តូង ទឹកស្រះ និងទិញទឹករថយន្តឯកជនដែលមានតម្លៃថ្លៃ មួយម៉ែត្រគីបប្រមាណ ១ ម៉ឺនរៀល ដោយមួយខែៗពួកគាត់បានចំណាយអស់ ថវិកាជាច្រើននៅលើការទិញទឹក និងជាទឹកដែលមិនមានអនាម័យផងដែរ។
សូមបញ្ជាក់ថា នៅក្នុងការចុះផ្សព្វផ្សាយស្តីពីទឹកស្អាតនេះ ក្រុមការងារនាយកដ្ឋានអាជីវកម្ម ក៏បានបង្កើតបញ្ជរចែកពាក្យ-ទទួលពាក្យ តបណ្តាញទឹកជូនប្រជាពលរដ្ឋផ្ទាល់ នៅក្នុងភូមិស្រែញរ៍ សង្កាត់ពងទឹក ដោយបានចែកនិងទទួលពាក្យបានចំនួន ២៧២ លើ ២៧២ បណ្តាញ ក្នុងនោះមានគម្រោងឧបត្ថម្ភធន ៥០ ភាគរយ ចំនួន ៤៧ បណ្តាញ និងឧបត្ថម្ភធន ៧០ ភាគរយ មានចំនួន ៩ បណ្តាញ៕
អត្ថបទ៖ សុន រ៉ាឌី













-
ព័ត៌មាន1 week agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន1 week agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន1 week agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS1 week agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន6 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន1 week agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន6 days agoកម្ពុជា និងរុស្សី នៅតែបន្ដពង្រឹងទំនាក់ទនង និងកិច្ចសហប្រតិបត្ដិការល្អទាំងការទូត និងយោធា
-
ព័ត៌មាន1 day agoសម្តេចធិបតី៖ គម្រោង«ព្រែកជីកហ្វូណនតេជោ»នឹងធ្វើឲ្យចប់ដូចការគ្រោងទុក មិនបានជាប់គាំងដូចការលើកឡើងរបស់ជនមួយក្តាប់តូចនោះទេ