ព័ត៌មាន
ជនសង្ស័យគ្រឿងញៀន០៨នាក់ ជាមុខសញ្ញាលួចឆក់ប្លន់បង្កអសន្តិសុខ ក្នុងមូលដ្ឋានត្រូវ នគរបាលឃាត់ខ្លួន
ភ្នំពេញ៖ កម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ និងនគរបាលខេត្តកណ្តាលបង្រ្កាប បានក្រុមជនសង្ស័យគ្រឿងញៀន ចំនួន០៨នាក់ និងដកវត្ថុតាងមួយចំនួន។
លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ឲ្យដឹងនាព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៥ ថា ដោយអនុវត្តតាមបទបញ្ជាផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង១៤ និង ៣០នាទី កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយនគរបាលខេត្តកណ្តាល -នគរបាលខណ្ឌច្បារអំពៅ បានធ្វើការបង្រ្កាបឃាត់ខ្លួនមេក្លោងជួញដូរគ្រឿងញៀនម្នាក់ឈ្មោះម៉ូវ សុភា ហៅ អាស្រម៉ូវ ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ ។ ហើយជនសង្ស័យរូបនេះ មានដីកាចាប់ខ្លួនរបស់តុលាការ ខណៈពេលចាប់ខ្លួនជនសង្ស័យសមត្ថកិច្ចចាប់យកវត្ថុតាងគ្រឿងញៀនចំនួន០៤កញ្ចប់ថង់តូចផង ។
លោកវរសេនីយ៍ឯក សំ វិច្ឆិកា បានបញ្ជាក់បន្ថែមថា បន្ទាប់មកសមត្ថកិច្ចបានបន្តចាប់ឃាត់ខ្លួនជនសង្ស័យក្រុមជាបក្ខពួករបស់ជនសង្ស័យនៅទីតាំងចំនួន០៤កន្លែងផ្សងទៀត ស្ថិតក្នុងភូមិសាស្រ្តខណ្ឌច្បារអំពៅ ។
ក្នុងរង្វង់ប្រតិបត្តិការកម្លាំងនគរបាលជំនាឃាត់ខ្លួនជនសង្ស័យចំនួន០៧ នាក់ បន្ថែមទៀត សរុបជនសង្ស័យទាំងអស់០៨នាក់ និងបានដកហូតវត្ថុតាងមួយចំនួនរួមមាន៖ក្រាមពណ៌សថ្លា សង្ស័យជាគ្រឿងញៀន ចំនួន ០៨កញ្ចប់, ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន ចំនួន៣គ្រឿង,ឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀន ចំនួន៤,ថង់សម្រាប់ច្រកគ្រឿងញៀនមួយចំនួន, ដែកកេះជ័រ ចំនួន៥, កាំបិត ៧ ,ដាវដែក៦ និង ពូថៅ ចំនួន២,កាំភ្លើងកែច្នៃ២ និងដំបងបីកំណាត់១។
អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សង្កត់ធ្ងន់ថា ក្រុមជនសង្ស័យទាំងនេះជាក្រុមជួញដូរចែកចាយគ្រឿងញៀនយ៉ាងសកម្ម និងបង្កអសន្តិសុខក្នុងមូលដ្ឋាន និងក្រៅមូលដ្ឋាន ហើយបានបង្កើតបក្ខពួកបងតូចបងធំ បង្កអុកឡុកក្នុងមូលដ្ឋាន និងការប្រើហិង្សា និងលួច ឆក់ ប្លន់ ផងដែរ៕
បច្ចុប្បន្នក្រុមជនសង្ស័យត្រូវបាននគរបាលការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន បញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី៕អត្ថបទ៖ កុម្ភៈ




-
ព័ត៌មាន1 week agoអ្នករាយការណ៍ពិសេស UN ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ពិនិត្យជាក់ស្ដែងនៅទីតាំងដែលយោធាថៃបានដាក់ទូកុងតឺន័ និងបន្លាលួស នៅតំបន់បឹងត្រកួន ស្រុកថ្មពួក
-
ព័ត៌មាន3 days agoអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ កោតសរសើរយុទ្ធនាការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអ៊ីនធឺណិតរបស់កម្ពុជា
-
ព័ត៌មាន1 week agoក្រសួងកសិកម្មលើកទឹកចិត្តអ្នកដាំដុះទុរេនឱ្យគោរពភាពស្មោះត្រង់ ខណៈតម្រូវការនាំចេញទៅចិនកើនឡើងជិត ៤០ដង
-
ព័ត៌មាន4 days agoកម្ពុជាលើកកម្ពស់ការយល់ដឹងនៃការវាយតម្លៃទទួលស្គាល់ ជំរុញនវានុវត្តន៍ និងពង្រឹងទំនុកចិត្តទីផ្សារ
-
ព័ត៌មាន1 week agoមន្ទីរសាធារណការខេត្តកំពង់ស្ពឺ កំពុងពន្លឿនជួសជុល និងថែទាំកំណាត់ផ្លូវដែលកំពុងរងការខូចខាតឱ្យប្រសើរឡើងវិញ
-
ព័ត៌មាន1 week agoគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាឃុំកណ្តឹងស្រុកបាទី ផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួម ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ ២០២៧
-
ព័ត៌មាន4 days agoឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញប្រគេនទៀនវស្សា និងទេយ្យទានផ្សេងៗរបស់សម្តេចធិបតី និងលោកជំទាវដល់ព្រះសង្ឃនៅតាមបណ្តាវត្តក្នុងខេត្តត្បូងឃ្មុំ
-
ព័ត៌មាន4 days agoក្រសួងការងារ នាំយកឱកាសការងារ ៣ ៨០០កន្លែង ដល់អតីតពលករ និងយុវជនស្វែងរកការងារធ្វើ នៅស្រុកពារាំង ខេត្តព្រៃវែង