ព័ត៌មាន
លទ្ធផលសន្និបាតបូកសរុបការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងអធិការកិច្ច
ភ្នំពេញ ៖ សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងអធិការកិច្ច បាន បញ្ចប់ទៅដោយជោគជ័យ បន្ទាប់ពីបានដំណើរការអស់រយ:ពេល១ថ្ងៃកន្លះ នៅសណ្ឋាគារសុខារ៉េស៊ីដង់ រាជធានីភ្នំពេញ ។
សន្និបាតបានប្រារព្វពិធីបើកនៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ ក្រោមអធិបតីភាពឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច និងប្រារព្វពិធីបិទ នាព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ និងជារដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណ:រដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងមានការចូលរួមពីឯកឧត្តម លោកជំទាវ ជាសមាជិក រដ្ឋសភា រាជរដ្ឋាភិបាល ឯកអគ្គរាជទូត រដ្ឋទូត តំណាងក្រសួង-ស្ថាប័ន និងរាជធានី-ខេត្ត ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ ព្រមទាំង សមាជិក សមាជិកា នៃអង្គសន្និបាត សរុបចំនួន៧៧១នាក់។
អង្គសន្និបាត បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធកម្មការងារ ដែលក្រសួងអធិការកិច្ចបានអនុវត្តន៍កាលពីឆ្នាំ២០២៤ និងផែនការ ការងារសម្រាប់បន្តអនុវត្តឆ្នាំ២០២៥ ពិសេសអង្គសន្និបាតបានគាំទ្រនូវយុទ្ធសាស្ត្រព៤ជ៤ដែលជាកូនសោរ គន្លឹះ នៃវិធានការដឹកនាំ គ្រប់គ្រងវិស័យអធិការកិច្ចនៅកម្ពុជា សំដៅរួមចំណែកអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រ បញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា ដែលមានការកែទម្រង់ និងអភិបាលកិច្ចល្អជា ស្នូលនៃយុទ្ធសាស្ត្រ ។
ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ក្នុងពិធីបិទសន្និបាត ថា ការងារអធិការកិច្ច គឺជាភារកិច្ចមួយដ៏ មានសារ:សំខាន់មិនអាចខ្វះបាន សម្រាប់ត្រួតពិនិត្យលើការចាត់តាំងអនុវត្តន៍ បន្ទាប់ពីថ្នាក់ដឹកនាំដាក់ចេញនូវយុទ្ធសាស្ត្រ ឬគោលនយោបាយ និងការងារអធិការកិច្ចសម្រាប់តភ្ជាប់ជាមួយមហាជន ហើយរាជរដ្ឋាភិបាលចង់ឱ្យគ្រប់ក្រសួង ស្ថាប័ន តាំងពីថ្នាក់ជាតិ រហូតដល់ថ្នាក់ក្រោមជាតិ ត្រូវចូលរួមសហការធ្វើជាភ្នែក ជាត្រចៀក ជាសេនាធិការដ៏ស្មោះត្រង់ សំដៅ ធានាការពង្រឹងប្រសិទ្ធិភាពស្ថាប័នប្រកបដោយការជឿជាក់ និងទំនួលខុសត្រូវខ្ពស់។
ឯកឧត្តម វង្សី វិស្សុត ក្នុងនាមតំណាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់ជាអនុសាសន៍តម្រង់ទិសសំខាន់ៗមួយចំនួន លើការងារដឹកនាំ និងគ្រប់គ្រង វិស័យ អធិការកិច្ច ដូចខាងក្រោម:ទី១.ក្រសួងអធិការកិច្ច ត្រូវបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់នូវអនុសាសន៍របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ក្នុងពិធីបិទ សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងអធិការកិច្ច ក៏ដូចជាមុខងារ និង ភារកិច្ច ដូចមានកំណត់ក្នុងអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ របស់ក្រសួងអធិការកិច្ចជាធរមាន។ ទី២.ក្រសួងអធិការកិច្ច ត្រូវដឹកនាំសម្របសម្រួល រៀបចំលិខិតបទដ្ឋានគតិយុត្ត ក្នុងវិស័យអធិការកិច្ចឱ្យបានគ្រប់គ្រាន់ និងទាន់ពេលវេលា ដើម្បីជំរុញការអភិវឌ្ឍវិស័យអធិការកិច្ចប្រកបដោយប្រសិទ្ធភាពនិងសក្តិសិទ្ធិភាព។
ទី៣.ក្នុងនាមជាស្ថាប័នដឹកនាំ និងគ្រប់គ្រងវិស័យអធិការកិច្ច ជាពិសេសក្នុងនាមជាអធិការកិច្ចរាជរដ្ឋាភិបាល ក្រសួងអធិការកិច្ច មានភារកិច្ចធ្វើអធិការកិច្ច និងចូលរួមតាមដានការអនុវត្តច្បាប់ ដោយផ្អែកលើគោលការណ៍ទាំង៧ ដូចមានចែង ក្នុងអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងអធិការកិច្ច។ទី៤.ក្រសួងអធិការកិច្ច និងក្រសួង-ស្ថាប័នពាក់ព័ន្ធត្រូវសិក្សានិងរៀបចំ៖(១).យន្តការត្រួតពិនិត្យ និងវាយតម្លៃ ការអនុវត្តមុខងារអធិការកិច្ចរបស់ក្រសួងស្ថាប័ន និង.យន្តការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃលើរបាយការណ៍ លទ្ធផលអធិការកិច្ចរបស់ក្រសួង ស្ថាប័នដើម្បីធានាសុខដុមនីយកម្ម នៃមុខងារអធិការកិច្ច ក្នុងរដ្ឋបាលសាធារណៈផង និង ធានានូវសុខដុមនីយកម្ម រវាងមុខងារអធិការកិច្ច និងសវនកម្មផងដែរ។ទី៥.ត្រូវបន្តលើកកម្ពស់ និងពង្រឹងសមត្ថភាពស្ថាប័នបន្ថែមទៀត ។៦.ឈរលើទស្សនៈ «អធិការកិច្ចដើម្បីទាំងអស់គ្នា ទាំងអស់គ្នាឆ្ពោះទៅកាន់អភិបាលកិច្ចល្អ» ទី៧.ក្រសួងអធិការកិច្ច ត្រូវជំរុញនិងពង្រឹងប្រសិទ្ធភាពក្នុងការបណ្ដុះបណ្ដាលជំនាញនានា ក្នុងវិស័យអធិការកិច្ច។ ទី៨.ក្រសួងអធិការកិច្ច ត្រូវជំរុញការងារឌីជីថល និងពង្រឹងការអភិវឌ្ឍសមត្ថភាពមន្ត្រីរាជការរបស់ខ្លួន ជាពិសេស មន្ត្រីអធិការកិច្ចលើផ្នែកអក្ខរកម្មឌីជីថល (Digital literacy) ដើម្បីជំរុញការធ្វើបរិវត្តកម្មឌីជីថល និងធ្វើទំនើបកម្មស្ថាប័ន សំដៅឈានទៅដល់ការសម្រេចបាននូវអធិការកិច្ចដោយប្រើបច្ចេកវិទ្យាឌីជីថល ដែលការណ៍នេះ នឹងជួយបង្កើនប្រសិទ្ធភាព កាត់បន្ថយពេលវេលា និងថ្លៃនៃការអនុវត្តការងារ ដើម្បីគាំទ្រដល់វិស័យអធិការកិច្ចដែលអាចឆ្លើយតបទៅនឹងការវិវត្ត នៃតម្រូវការការងារនាពេលបច្ចុប្បន្ន៕








-
ព័ត៌មាន5 days agoអ្នកនាំពាក្យ៖យោធាថៃបានបាញ់ចូលកម្ពុជាកាន់តែខ្លាំងនិងសាហាវខ្លាំងជាងមុនប៉ុន្តែកង ទ័ពកម្ពុជាបានឆ្លើយតបគ្រប់គោលដៅ
-
ព័ត៌មាន4 days agoតំណាងអចិន្ត្រៃយ៍របស់កម្ពុជា ស្នើ ៥ចំណុច ឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ចាត់វិធានចំពោះថៃឈ្លានពាន
-
ព័ត៌មាន1 week agoតម្លៃសេវាអ៊ីនធឺណិតនឹងទាបជាងមុន បន្ទាប់ពីកម្ពុជាតបណ្តាញប្រព័ន្ធអ៊ីនធឺណិតពីហុងកុង
-
ព័ត៌មាន5 days agoទង្វើថៃកាន់តែសាហាវ ក្រៅពីបាញ់ចូលតំបន់ស៊ីវិល ថែមទាំងផ្លោងចូលមន្ទីរពេទ្យ
-
ព័ត៌មាន1 week agoយោធាថៃបានប្រើប្រាស់អាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់គ្រប់ ជាង ១០ប្រភេទ
-
ព័ត៌មាន3 days agoកម្ពុជាធ្វើសេចក្តីថ្លែងការណ៍អំពីការឈ្លានពានរបស់ថៃ ក្នុងកិច្ចប្រជុំ ក្នុងចំណោម ១៥០ប្រទេស
-
ព័ត៌មាន6 days agoទិវាសិទ្ធមនុស្សអន្តរជាតិ សហជីពនិងកម្មករអំពាវនាវឱ្យសហគមន៍អន្តរជាតិថ្កោលទោសការបំពានរបស់ថៃលើកិច្ចព្រមព្រៀងឈប់បាញ់
-
ព័ត៌មាន6 days agoក្រសួងការងារ និង UNDP ចុះអនុស្សរណៈ ពង្រឹងអភិបាលកិច្ច និងក្របខណ្ឌវិនិយោគមូលនិធិសោធន