ព័ត៌មាន
ស្នងការរាជធានី បន្តផ្ដល់រង្វាន់លើកទឹកចិត្តដល់នគរបាលខណ្ឌក្រោយស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ពាក់ព័ន្ធករណីឆក់ទ្រព្យសម្បិត្តជនបរទេស
ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បន្តឧបត្ថម្ភថវិកាលើកទឹកចិត្តចំនួន ២លានរៀល ជូននគរបាលជំនាញព្រហ្មទណ្ឌខណ្ឌចំការមន ដែលបង្រ្កាបជនសង្ស័យ០២នាក់ ពាក់ព័ន្ធអំពើឆក់ទ្រព្យសម្បត្តិប្រជាពលរដ្ឋខ្មែរនិងជនបរទេស។

ប្រតិបត្តិការឃាត់ជនជនសង្ស័យនេះបានធ្វើឡើង កាលពីវេលាម៉ោង១១និង២០នាទីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៥ ដឹកនាំដោយលោកវរសេនីយ៍ទោ ហួរ ម៉េងហួន អធិការនគរបាលខណ្ឌចំការមន ដោយអនុវត្តតាមបញ្ជាផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ និងជំនាញព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌចំការមន ស្រាវជ្រាវរហូតឈានដល់ការចុះបង្ក្រាបក្រុមជនសង្ស័យទាំង០២នាក់ សម្រេច ក្រោយធ្វើសកម្មភាពឆក់ទ្រព្យសម្បិត្តពលរដ្ឋ។

ជនសង្ស័យទាំង០២នាក់ មានឈ្មោះ គឿន គុណ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួល ភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ (គ្មានសារធាតុញៀន)។ (ជាជនដៃដល់ និងជាមុខសញ្ញាថ្មី) និងម្នាក់ទៀត ឈ្មោះ លី ហ្វាស៊ី ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរឥស្លាម ស្នាក់នៅផ្ទះលេខ១០០៦ ភូមិ២ សង្កាត់ច្រាំងចំរះទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ (មានសារធាតុញៀន)។ (ជាអ្នកបិទគូទពីក្រោយ និងជាមុខសញ្ញាចាស់)

ក្រោយឃាត់ខ្លួននគរបាលបានដកហូតវត្ថុតាងរួមមាន ៖ម៉ូតូធ្វើសកម្មភាព ចំនួន០២គ្រឿង (ម៉ាកស្គុបពី ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1JC-4086 និងម៉ាកហុងដាសេ១២៥ ពណ៍ទឹកប៊ិច ពាក់ស្លាកលេខភ្នំពេញ 1LI-8243)។ កូនកាបូបដៃធ្វេីអំពីក្រណាត់ពណ៍ប្រផេះ ចំនួន ០១ (ផលនៃបទល្មើស), លិខិតឆ្លងដែន ចំនួន ០២ក្បាល,កាតការងារជនបរទេស ចំនួន០១ ,អត្តសញ្ញាណបណ្ណប្រជាពលរដ្ឋចិន ចំនួន ០៣សន្លឹកនិងប័ណ្ណបេីកបរជនបរទេស ចំនួន ០១ ។

គួរបញ្ជាក់ផងដែរ កាលពីថ្ងៃទី០៤ខែឧសភាឆ្នាំ២០២៥ មានក្រុមជនសង្ស័យបានធ្វើសកម្មភាពឆក់ទ្រព្យសម្បិត្តរបស់ពលរដ្ឋ ដោយនៅចំណុចមុខក្លឹបULTRA ស្ថិតក្នុងក្រុម៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
បច្ចុប្បន្នជនសង្ស័យទាំង០២នាក់ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌចំការមន កសាងសំណុំរឿង និងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕ អត្ថបទ៖ កុម្ភៈ


-
ព័ត៌មាន7 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន6 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន5 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា