ព័ត៌មាន
ក្រសួងប្រៃសណីយ៍សហការជាមួយអង្គការដែនដីមនុស្សហូឡង់ប្រចាំកម្ពុជា រៀបចំសិក្ខាសាលាបច្ចេកទេសលើការអនុវត្ត “គោលការណ៍ណែនាំស្តីពីកិច្ចការពារកុមារលើប្រព័ន្ធអនឡាញសម្រាប់ក្រុមហ៊ុន បច្ចេកវិទ្យាឌីជីថលនៅកម្ពុជា”
ខេត្តសៀមរាប៖ នៅថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ជុន វ៉ាត រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារអនុវត្តគម្រោងសុវត្ថិភាពលើប្រព័ន្ធអនឡាញ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍(ក.ប.ទ.) នឹងអញ្ជើញជាអធិបតីបើកសិក្ខាសាលាបច្ចេកទេសលើការអនុវត្ត “គោលការណ៍ណែនាំស្តីពីកិច្ចការពារកុមារលើ ប្រព័ន្ធអនឡាញសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា” ក្រោមប្រធានបទ “បង្កើតបរិស្ថានឌីជីថល ប្រកបដោយសុវត្ថិភាពសម្រាប់កុមារកម្ពុជា” រៀបចំឡើងនៅ Siem Reap House, Rose Apple Square ក្រុង សៀមរាប ដោយមានការចូលរួមពីថ្នាក់ដឹងនាំរួមមាន៖ លោកជំទាវរដ្ឋលេខាធិការ លោកជំទាវអនុរដ្ឋលេខាធិការ ឯក ឧត្តអគ្គនាយក និងមន្ត្រីរាជាការក្រោមឱវាទ ក.ប.ទ សរុបប្រមាណ ៩០រូប។ សិក្ខាសាលានេះមានការចូលរួមធ្វើបទ បង្ហាញ និងបើកកិច្ចពិភាក្សាពីអ្នកជំនាញ និងវាគ្មិនមកពី អង្គការសកម្មភាពដើម្បីកុមារ (APLE Cambodia) មន្ត្រី បច្ចេកទេសសន្តិសុខសាយប័រ មន្ត្រីនីតិកម្មនៃនិយ័តករទូរគមនាគមន៍កម្ពុជា និងក្រុមការងារអនុវត្តគម្រោងសុវត្ថិ ភាពលើប្រព័ន្ធអនឡាញ ក.ប.ទ ដោយផ្តោតលើប្រធានបទ៖
១. កិច្ចពិភាក្សាផ្លាស់ប្តូរគំនិត និងចែករំលែកចំណេះដឹងពាក់ព័ន្ធនឹងហានិភ័យ និងគ្រោះថ្នាក់លើ ប្រព័ន្ធអនឡាញសម្រាប់កុមារ និងប្រជាជនទូទៅកើតមានឡើងនៅកម្ពុជានាពេបច្ចុប្បន្នក្នុងបរិវត្តកម្មនៃបច្ចេកវិទ្យា បញ្ញាសិប្បនិម្មិត Generative AI បច្ច័យនានាលើសន្តិសុខសាយប័រ និងសុវត្ថិភាពលើប្រព័ន្ធអនឡាញ។
២. ស្វែងរកដំណោះស្រាយសក្តានុពលដើម្បីឆ្លើយតបទាន់ពេលវេលាទៅនឹងហានិភ័យ និងគ្រោះ ថ្នាក់នានាដែលកើតមានឡើងលើប្រព័ន្ធអនឡាញ និងបញ្ហាប្រឈមដែលកើតមានឡើងនាពេលអនាគត។
៣. ជំរុញការអនុវត្តគោលការណ៍ណែនាំ COP Guidelines និងសិក្សាអំពីអនុលោមភាពនីតិវិធីផ្ទៃ ក្នុងក្រុមហ៊ុន (Code of Conduct) ស្តីពីកិច្ចការពារកុមារលើប្រប័ព្ទអនឡាញដាក់បញ្ចូលជាកាតព្វកិច្ចសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថល ដែលបានចុះបញ្ជី។
៤. លើកកម្ពស់ការយល់ដឹងស្តីពីសុវត្ថិភាពលើប្រព័ន្ធអនឡាញ ដល់មន្ត្រីរាជការក្រោមឱវាទ ក.ប.ទ និងកំណត់កាលានុវត្តភាពដើម្បីបង្កើតបរិស្ថានឌីជីថលប្រកបដោយសុវត្ថិភាពនៅកម្ពុជា។











-
ព័ត៌មាន1 week agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ
-
ព័ត៌មាន1 week agoព្រឹទ្ធសភាឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី មណ្ឌលភូមិភាគទី៦
-
ព័ត៌មាន1 week agoក្រសួងសុខាភិបាល បើកសិក្ខាសាលាស្តីពី លទ្ធផលវាយតម្លៃប្រព័ន្ធរាយការណ៍ការចម្លងរោគ ក្នុងមូលដ្ឋានព្យាបាល និងថែទាំសុខភាព
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា និងអាមេរិកនឹងចាប់ផ្តើមធ្វើសមយុទ្ធ«ឆ្មាំអង្គរ»នៅខែកុម្ភៈ ឆ្នាំ២០២៧ខាងមុខនេះ
-
ព័ត៌មាន7 days agoឯកឧត្តម ហ៊ុន ម៉ានី៖ បាឋកថាជាស៊េរី ជាស្ពានផ្សារភ្ជាប់នូវគុណតម្លៃអន្តរជំនាន់ រវាងថ្នាក់ដឹកនាំជំនាន់មុន និងថ្នាក់ដឹកនាំជំនាន់ក្រោយ
-
ព័ត៌មាន1 week agoប្រធានក្រុមការងារទទួលបន្ទុកជួសជុល និងសាងសង់ឡើងវិញអគារសិក្សាដែលជាអំណោយរបស់សម្ដេចតេជោដឹកនាំក្រុមការងារចុះពិនិត្យ សិក្សា និងវាយតម្លៃស្ថានភាពអគារសិក្សានៅតាមសាលារៀនចំនួន ៩ ក្នុងឃុំរវៀង និងឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ
-
ព័ត៌មាន1 week agoឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញប្រកាសជាផ្លូវការបណ្តាញអគ្គលេខាធិការនៃក្រសួង ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្តិ
-
ព័ត៌មាន1 week agoឯកឧត្តម យក់ ប៊ុនណា បង្ហាញផែនការសកម្មភាព ១០ចំណុច ជំរុញទំនើបកម្មរដ្ឋបាលសាធារណៈតាមរយៈ «បណ្តាញអគ្គលេខាធិការ»