ព័ត៌មាន
ក្រុមហ៊ុនទឹកស្អាតអានកូក្រុងកំពង់ឆ្នាំង បន្តកាយដីចេញ ក្រោមការត្រួតពិនិត្យពីក្រសួងធនធានទឹក
កំពង់ឆ្នាំង៖ នៅរសៀលថ្ងៃទី០៩ និងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥នេះ ក្រុមហ៊ុនទឹកស្អាតអានកូក្រុងកំពង់ឆ្នាំង បន្តកាយដីចេញទៀតហើយ ក្រោមការត្រួតពិនិត្យតាមដានដិតដល់ពីក្រសួងធនធានទឹក និងឧតុនិយម ដែលមានឯកឧត្តម យិន ងួនកូលេនីន អនុរដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងក្រុមការងារ លោក អឿ សារឿន ប្រធានមន្ទីរធនធានទឹកស្តីទី ដើម្បីឲ្យក្រុមហ៊ុនកាយដីចេញពីទីតាំងដែលខ្លួនបានចាក់ចូលទន្លេសាបជម្រៅ៧០ម៉ែត្រកាលពីអំឡុងខែមីនា ឆ្នាំ២០២៥កន្លងមកឲ្យស្អាតតែម្តង។
ឯកឧត្តម យិន ងួនកូលេនីន បានថ្លែងថា ដីដែលក្រុមហ៊ុនបានចាក់ចូលទន្លេនេះ មិនអាចកាយចេញតែក្នុងរយៈពេល៥ទៅ៧ថ្ងៃរួចនោះឡើយ ព្រោះទំហំដីដែលបានចាក់ចូលទន្លេនោះវាច្រើន នឹងត្រូវប្រើពេលយូរថ្ងៃ។ ឯកឧត្តម និងក្រុមការងារ បានទទួលបញ្ជាពីឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធាទឹក និងឧតុនិយម មកពិនិត្យការកាយដីយកចេញវិញរបស់ក្រុមហ៊ុន រហូតដល់សភាពដើម។ ក្រុមហ៊ុនកំពុងកាយដីចេញ និងប្រើឡានដឹកដីចេញច្រើន គ្រាន់តែឡានទាំងនោះមានទំហំតូចៗតែប៉ុណ្ណោះ។
ប្រជាពលរដ្ឋក្នុងខេត្តកំពង់ឆ្នាំង បានសាទរ អរគុណចំពោះចំណាត់ការរបស់ក្រសួងធនធានទឹក និងឧតុនិយមដែលមានឯកឧត្តម ថោ ជេដ្ឋា ជារដ្ឋមន្ត្រី អាជ្ញាធរទន្លេសាប និងក្រុមការងារទាំងអស់ដែលបានចូលរួមយ៉ាងសស្រាក់សស្រាំក្នុងការកាយដីដែលក្រុមហ៊ុនទឹកស្អាតអានកូក្រុងកំពង់ឆ្នាំង បានចាក់ចូលទន្លេសាបប្រវែង៧០ម៉ែត្រ។ ពួកគាត់សង្ឃឹមថា ក្រុមហ៊ុន នឹងមិនធ្វើអោយអាក់ខានការកាយដីទាំងនោះចេញដូចមុនទៀតឡើយ នឹងបន្តកាយចេញទាល់តែអស់ពីក្នុងទន្លេសាបវិញ ដើម្បីកុំអោយមានពាក្យរិះគន់ពីប្រជាពលរដ្ឋ។ ពួកគាត់ក៏រង់ចាំមើល ថាតើក្រុមហ៊ុន បានកាយចេញទាំងអស់តាមវិធានការរបស់ក្រសួងធនធានទឹក និងអាជ្ញាធរទន្លេសាបឬ ក៏អត់ ព្រោះការចាក់ដីនេះ មានទំហំធំណាស់។
សូមបញ្ជាក់ថា ការចាក់ដីចូលទន្លេសាបរបស់ក្រុមហ៊ុន ទឹកស្អាតអានកូក្រុងកំពង់ឆ្នាំង បានធ្វើឡើងនៅក្នុងអំឡុងខែមីនា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥។ ក្រោយសារព័ត៌មានផ្សព្វផ្សាយបានដឹងដល់ក្រសួងធនធានទឹក និងឧតុនិយម និងអាជ្ញាធរទន្លេសាបនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥ ទើបមានការប្រជុំជាបន្តបន្ទាប់ និងបានចាត់វិធានការអោយក្រុមហ៊ុននោះកាយដីចេញពីទន្លេសាបវិញ រួមទាំងមានដាក់ឱសានវាទពីក្រសួង និងមន្ទីរធនធានទឹក, អាជ្ញាធរទន្លេសាប, និងអាជ្ញាធរខេត្តកំពង់ឆ្នាំង តែក្រុមហ៊ុនទឹកស្អាតអានកូ បានកាយដីចេញបានតែ១ថ្ងៃ(ថ្ងៃ៣០ ខែមេសា ឆ្នាំ២០២៥) និងលែងកាយបន្តទៀតដោយមិនដឹងមូលហេតុ ទើបតែរសៀលថ្ងៃទី០៩ និងថ្ងៃទី១០ ខែឧសភានេះ បានឃើញកាយចេញថែមទៀត៕ កាំង ហុងវាស្នា
-
ព័ត៌មាន7 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន5 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន5 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន5 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា