ព័ត៌មាន
ថ្នាក់ដឹកនាំនិងពុទ្ធបរិស័ទច្រើនកុះករចូលរួមធ្វើបុណ្យវិសាខបូជាថ្នាក់ជាតិ នៅភ្នំព្រះរាជទ្រព្យ
កណ្ដាល ៖ នៅថ្ងៃទី១១ ខែឧសភានេះ ត្រូវនឹងថ្ងៃ១៥កើត ខែពិសាខ ឯកឧត្តម អភិសន្តិបណ្តិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំតាមក្រសួងស្ថាប័ន មន្ត្រីរាជការ ចាស់ សីលវន្ត សីលវតី និងពុទ្ធបរិស័ទជិតឆ្ងាយគ្រប់ទិសទីនានាទៀត បានចូលរួមធ្វើបុណ្យវិសាខបូជា ព.ស ២៥៦៩ នៅបរិវេណព្រះមហាសក្យមុនីចេតិយ ភ្នំព្រះរាជទ្រព្យ ខេត្តកណ្តាល មានសម្តេចសង្ឈ និងព្រះសង្ឈនិមន្តជា៨០អង្គ ដើម្បីរម្លឹកដល់ព្រឹត្តិការណ៍បី ដែលព្រះសម្មាសម្ពុទ្ធបរមគូ្រ ទ្រង់ប្រសូត ទ្រង់បានត្រាស់ដឹង និងទ្រង់រម្លត់ខន្ធចូលកាន់ព្រះបរិនិព្វាន។
បណ្តាប្រជាពុទ្ធបរិស័ទបានថ្លែងថា រៀងរាល់ឆ្នាំ យើងទាំងអស់គ្នាជាពុទ្ធសាសនិក តែងតែចូលរួមពិធីបុណ្យវិសាខបូជា ដែលមានការប្រារព្វធំជាងគេ នៅភ្នំព្រះរាជទ្រព្យនេះ ពុំដែលខាន ដើម្បីសាងនូវកុសល និងការបំពេញកុសលដ៏ថ្លៃថ្លាបំផុត តាមសទ្ធាជ្រះថ្លា ស្របតាមប្រពៃណីព្រះពុទ្ធសាសនា និងជាគុណប្រយោជន៍ដល់ការអភិរក្សអត្តសញ្ញាណជាតិ ប្រពៃណីព្រះពុទ្ធសាសនា និងធ្វើឲ្យសង្គមជាតិរីកចម្រើន តាមរយៈការប្រព្រឹត្តិតែអំពើល្អជាដើម។
សូមបញ្ជាក់ថា ពិធីបុណ្យវិសាខបូជា គឺជាពិធីបុណ្យធំមួយក្នុងចំណោមបុណ្យធំៗទាំងឡាយ ក្នុងព្រះពុទ្ធសាសនា ដែលប្រទេសកម្ពុជាយើង តែងតែប្រារព្ធធ្វើជារៀងរាល់ឆ្នាំពុំដែលខាន ជាពិសេសការប្រារព្វធ្វើនៅតាមវត្តអារ៉ាមនានាទូទាំងប្រទេស ដើម្បីរម្លឹកដល់អភិលក្ខិតសម័យទាំងបី ដែលព្រះសម្មាសម្ពុទ្ធបរមគូ ទ្រង់ប្រសូតចាកឧទរព្រះមាតា ទ្រង់បានត្រាស់ដឹងនូវអនុត្តរសម្មាសម្ពោធិញ្ញាណ និងទ្រង់រម្លត់ខន្ធចូលកាន់ ព្រះបរិនិព្វាន។
ពិធីបុណ្យវិសាខបូជា នៅបរិវេណព្រះមហាសក្យមុនីចេតិយភ្នំព្រះរាជទ្រព្យឆ្នាំនេះ នឹងប្រព្រឹត្តទៅរយៈពេល២ថ្ងៃ គឺថ្ងៃអាទិត្យ ១៥កើត និងថ្ងៃចន្ទ ១រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១១និងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥។
បើតាមកម្មវិធីបុណ្យវិសាខបូជា របស់គណៈកម្មាធិការបុណ្យជាតិ និងអន្តរជាតិ ដែលប្រារព្វ គឺមានការហែប្រទក្សិណ ព្រះមហាសក្យមុនីចេតិយ និងថ្វាយគ្រឿងសក្ការបូជា នមស្ការព្រះរតនត្រ័យ សមាទានសីល វេរភត្ត ឧទ្ទិសកុសល និងនិមន្តព្រះសង្ឃបិណ្ឌបាត នៅឧបដ្ឋានសាលាខាងក្រោម ដែលស្ថិតខាងកើត ព្រះមហាសក្យមុនីចេតិយ។ នៅពេលល្ងាច និងថ្ងៃបន្ទាប់ ជាឱកាសប្រគេន ព្រះសង្ឃ ជូនពុទ្ធបរិស័ទថ្វាយគ្រឿងសក្ការបូជា នមស្ការព្រះរតនត្រ័យ សូត្រនមស្ការគាថា ដើម្បីបំពេញកុសល តាមសទ្ធាជ្រះថ្លា ស្របតាមប្រពៃណីព្រះពុទ្ធសាសនា។
អត្ថបទ ស៊ុម សុខជា








-
ព័ត៌មាន7 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន5 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន5 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា