ព័ត៌មាន
ព្រះខ័នរាជស្វាយរៀង ចាញ់ការការប្រកួត ជើងឯក AFC Challenge League 2024/25 ប៉ុន្តែបាន បេះដូងអ្នកគំាទ្រ
ភ្នំពេញ ៖ សម្រាប់ពានរង្វាន់កម្រិតទី៣ ទ្វីបអាស៊ី AFC Challenge League 2024/25 ក្លិបបាល់ ទាត់ព្រះខ័នរាជស្វាយរៀង បានបាត់បង់ឱកាសហើយ បន្ទាប់ពីប្រកួតចាញ់ ក្លិប FK Arkadag មកពីប្រទេសតួកម៉េនីស្ថាន ក្នុងលទ្ធផល២ទល់១ ប៉ុន្តែក្លិបព្រះខ័នរាជស្វាយរៀង បានយកឈ្នះពីចំនួនអ្នកគាំទ្រ ដោយ នៅតែផ្តល់បេះដូង បើទោះជាចាញ់ក៏ដោយ។
បន្ទាប់ពីចប់ការប្រកួត និងដើរចេញពីពហុកីឡដ្ឋានជាតិមរតកតេជោ អ្នកគំាទ្រជាច្រើនរូប បាន ប្រាប់ថា ថ្វីត្បិតលទ្ធផល បានចាញ់ក៏ពិតមែន ប៉ុន្តែកម្ពុជា បានឈ្នះបេះដូងលើចំនួនអ្នកគំាទ្រ ដែលបានចូល មកទស្សនា និងគំាទ្រយ៉ាងច្រើនកុះករ។ ពួកគាត់បានបន្តទៀតថា លទ្ធផលចាញ់នេះ ពួកគាត់មានការសោក ស្តាយខ្លះៗដែរ ប៉ុន្តែពួកគាត់នៅតែជឿជាក់ថា ឱកាសក្រោយក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ឬកីឡាករ បាល់ទាត់កម្ពុជា ប្រាកដជាអាចធ្វើបាន ហើយក្នុងនាមពួកគាត់ជាអ្នកគំាទ្រ នៅតែមានបន្តគំាទ្រលើកទឹក ចិត្តដល់កីឡាករបន្តទៀត ព្រោះប្រទេសជាតិមានសុខសន្តិភាព រីកចម្រើនហើយ ប្រាកដជាអាចមានលទ្ធ ផលល្អជាងនេះបន្ថែមទៀតជាក់ជាពុំខាន។
សូមបញ្ជាក់ថា ក្លិបបាល់ ទាត់ព្រះខ័នរាជស្វាយរៀង បានប្រកួតចាញ់ ក្លិប FK Arkadag មកពីប្រទេសតួកម៉េនីស្ថាន ក្នុងលទ្ធផល២ទល់នឹង១ ដោយក្នុងតង់ទី១ ក្លិប FK Arkadag មកពីប្រទេសតួកម៉េនីស្ថាន បាននាំមុខកម្ពុជាក្នុងលទ្ធផល១ទល់នឹង០ ហើយតង់ទី១ ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង កម្ពុជា បានតាមទាន់ក្នុងលទ្ធផល១ទល់នឹង១ រហូតត្រូវបន្ថែម៉ោង១៥នាទី២ដង ហើយក្នុង១៥នាទីដំបូង ក្លិបតំណាងប្រទេសទំាងពីរនៅតែរក្សាលទ្ធផល១ទល់នឹង១ រហូតដល់ដល់១៥នាទីចុងក្រោងទប់ ក្លិប FK Arkadag មកពីប្រទេសតួកម៉េនីស្ថាន បានទាត់បញ្ចូលទី បាន១គ្រាប់ទៀត ៕















-
ព័ត៌មាន7 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន5 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន5 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន5 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា