ព័ត៌មាន
នាយឧត្តមសេនីយ៍ ស ថេត ជំរុញដល់កងអង្គរក្សប្តេជ្ញាចិត្តរក្សាខឿនការពារជាតិ សន្តិភាព ស្ថិរភាពសង្គម
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ស ថេត ជម្រុញដល់បញ្ហាការ ដ្ឋានអង្គរក្ស ក៏ដូចជាកងកម្លាំងប្រដាប់អាវុធទាំងអស់ប្តេជ្ញាចិត្តរក្សាខឿនការពារជាតិ ការពារសុខសន្តិភាព ស្ថិរភាពសង្គម ចូលរួមអនុវត្តគោលនយោបាយយុទ្ធ សាស្ត្របញ្ចកោណនីតិកាលទី១ អាណត្តិទី៧ របស់រាជ រដ្ឋាភិបាល និងការអភិវឌ្ឍន៍ប្រទេសប្រកបដោយបរិយាបន្ន សំដៅពង្រឹងកំណើនសេដ្ឋកិច្ចជាតិ និងលើក កម្ពស់ជីវភាពរស់នៅរបស់ប្រជាជន លើកស្ទួយកីត្យានុភាពកម្ពុជានៅលើឆាកអន្តរជាតិ។
នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ អគ្គស្នងការដ្ឋាននគរបាលជាតិ ថ្លែងបែបនេះខណះចុះសួរសុខទុក្ខនាយទាហាន ពលទាហាន បញ្ជាការដ្ឋានអង្គរក្ស ខ.ភ.ម នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ នៅបញ្ជាការដ្ឋានអង្គរក្សនៅក្រុងតាខ្មៅ ខេត្តកណ្តាល ក្រោមការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់នាយឧត្តម សេ នីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេ បញ្ជា ការរងនៃ ខ.ភ.ម និងជាមេបញ្ជាការអង្គរក្ស និងនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ណុប រតនា អគ្គមេបញ្ជាការរង ខ.ភ.ម មេបញ្ជាការ បញ្ជាការដ្ឋានកាំភ្លើងធំ អគ្គ បញ្ជាការ។
ក្នុងសន្ទរកថាស្វាគមន៍របស់ ឧត្តមសនីយ៍ឯក ណុប រ័ត្ននិមល មេបញ្ជាការរងបញ្ជាការដ្ឋានអង្គរក្សបានរំលឹកថា បញ្ជាការដ្ឋានអង្គរក្ស មានកងអន្តរាគមន៍ជំនាញ ៣២អង្គភាពចំណុះ បានផ្ដើមចេញពីកងវរសេនាតូចលេខ២៤៦ អតីតចំណុះយោធាក្រុង ភ្នំពេញ ។ហើយដោយមើលឃើញពីទំហំការងារដ៏សំខាន់ក្នុងភារកិច្ចការងារ ការពារសន្តិសុខ សុវត្ថិភាពជាចំបង ទើបសម្តេចតេជោ បានសម្រេចអនុញ្ញាតឱ្យបង្កើតទៅជា បញ្ជាការដ្ឋានអង្គរក្ស តាមអនុក្រឹត្យចុះនៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០០៩ ចំណុះអគ្គបញ្ជាការដ្ឋាននៃកង យោធពលខេមរភូមិន្ទ រហូតដល់បច្ចុប្បន្ន។
ឧត្តមសនីយ៍ឯក ណុប រ័ត្ននិមល បន្តថាកន្លងមកនេះ ក្រៅពីការងារការពារសន្តិសុខ សុវត្ថិភាពជូនសម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ បញ្ជាការដ្ឋានអង្គរក្សបានប្រើប្រាស់កម្លាំងធ្វើជាសេនា ធិការជូនកាកបាទក្រហមកម្ពុជា ក្រសួងកសិកម្ម និងក្រសួងធនធានទឹក និងឧតុនិយម ចូលរួមការងារជួយ សង្គ្រោះប្រជាពលរដ្ឋ ក្នុងការជីក-ស្តារប្រឡាយ ដកស្ទូង សង្គ្រោះគ្រោះរាំងស្ងួត គ្រោះទឹកជំនន់ គ្រោះអគ្គិភ័យ និងគ្រោះមហន្តរាយផ្សេងៗជាច្រើនរាប់មិន អស់។ បញ្ជាការដ្ឋាអង្គរក្ស បញ្ជាក់ពីជំហរយ៉ាងរឹងមាំ ចំពោះកិច្ចសហប្រតិបត្តិការដ៏សំខាន់មិនអាចខ្វះបានជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ នាយកដ្ឋានអង្គរក្ស ស្នងការនគរបាលទូទាំង២៥រាជធានី-ខេត្ត ដើម្បីធានាការពារសន្តិសុខ សុវត្ថិភាពជូនសម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ឲ្យទទួលបានជោគជ័យជានិច្ចនិរន្ត។
ថ្លែងនៅក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ស ថេត បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះនាយទាហាន ពលទាហាន ក្នុងបញ្ជាការដ្ឋានអង្គរក្ស ដែលបានខិតខំពុះពារគ្រប់ឧបសគ្គនៅក្នុងការបំពេញតួនាទីភារកិច្ចជាច្រើនឆ្នាំកន្លងមកនេះ ដោយទទួលបានលទ្ធផលគួជាទីមោទនៈ។ ឯកឧត្តម បានចាត់ទុកថា បញ្ជាការដ្ឋានអង្គរក្ស គឺជាកម្លាំងពហុវិស័យ និងក៏ជាកម្លាំងចល័តអន្តរាគមន៍ពិសេសយ៉ាងឆាប់រហ័សរបស់ប្រមុខរាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងអគ្គបញ្ជា ការដ្ឋាននៃ ខ.ភ.ម ជាពិសេសបទបញ្ជារបស់សម្តេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត, សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត គឺបានចល័តកម្លាំងអន្តរាគមន៍ទាន់ពេល និងមានប្រសិទ្ធភាពខ្ពស់បំផុត។ ជាមួយគ្នានេះឯកឧត្តម ស ថេត បានរំលេចអំពីជោគជ័យធំៗរបស់រាជរដ្ឋាភិបាល នាពេលកន្លងមកនេះ ក្នុងនោះដោយមានការចូលរួមចំណែកពីបញ្ជាការដ្ឋានអង្គរក្ស ដូចជាជោគជ័យរៀបចំធានាសុវត្ថិ ភាពពិធីបួងសួងថ្វាយជូនព្រះមហាក្សត្រ ថ្នាក់ដឹកនាំប្រមុខរាជរដ្ឋាភិបាល ក្នុងពិធីអង្គរសង្គ្រានឆ្នាំថ្មី ពិសេសនៅក្នុងកិច្ចសហការធានាសន្តិសុខ សុវត្ថិភាពជូនប្រធា នាធិបតីចិន ស៊ី ជិនពីង ក្នុងដំណើរទស្សនកិច្ចជាផ្លូវរដ្ឋនៅកម្ពុជា នាថ្ងៃទី១៧ និងទី១៨ ខែមេសា ឆ្នាំ ២០២៥ កន្លងមកនេះ។ក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍ ស ថេត បានផ្តល់អំណោយឧបត្ថម្ភដល់បញ្ជាការដ្ឋានអង្គរក្ស មានអង្ករ ចំនួន ១០តោន, ត្រីខ ២០០ កេសធំ, មី ២០០កេសធំ, ទឹកដោះគោ ២០០កេស, ស្ករស ២ តោន និងថវិកា ៤០០លានរៀល៕
អត្ថបទ៖ភារម្យ

-
ព័ត៌មាន5 days ago
TOP STORY សម្ដេចតេជោ ហ៊ុន សែន ប្រកាសយកដី២ហិកតាតម្លៃជាង១០លានដុល្លារ នៅជ្រោយចង្វារ ដើម្បីសាងសង់អន្តេវាសិកដ្ឋានសម្រាប់និស្សិតជាស្ត្រី
-
ព័ត៌មាន7 days ago
ឯកឧត្តម ហ៊ុន ម៉ានី គាំទ្រចំពោះចំណាត់ការម៉ឺងម៉ាត់របស់រដ្ឋាភិបាលលើដំណោះស្រាយបញ្ហាព្រំដែនកម្ពុជា ថៃ
-
ព័ត៌មាន3 days ago
ព្រះមហាក្សត្រ និងសម្តេចម៉ែ ប្រោសព្រះរាជទានលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ចូលក្រាបថ្វាយបង្គំគាល់ ថ្វាយព្រះរាជសព្ទសាធុការពរជ័យ និងទូលថ្វាយរបាយការណ៍
-
ព័ត៌មាន7 days ago
សម្តេចធិបតី អំពាវនាវខ្មែរគ្រប់និន្នាការបញ្ឈប់សកម្មភាពធ្វើឱ្យប៉ះពាល់ដល់ទឹកចិត្តកងទ័ពហើយបន្តឧបត្ថម្ភគាំទ្រដែលជាស្មារតីសាមគ្គីជាតិ
-
ព័ត៌មាន7 days ago
សម្តេចតេជោ បង្ហាញការឈឺចាប់ ក្រោយទាហានថៃ លួចបាញ់ទាហានខ្មែរស្លាប់ នៅតំបន់មុំបី
-
ព័ត៌មាន7 days ago
សមាជរដ្ឋសភានិងព្រឹទ្ធសភា គាំទ្រទាំងស្រុងលើយន្តការដោះស្រាយបញ្ហាព្រំដែនរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ដោយសន្តិវិធី និងតាមផ្លូវច្បាប់អន្តរជាតិ
-
ព័ត៌មាន5 days ago
សម្ដេចតេជោ ហ៊ុន សែន ផ្ដល់អនុសាសន៍សំខាន់ៗបន្ថែមចំនួន ៤ ដើម្បីលើកកម្ពស់ និងគាំទ្រស្រ្ដីនៅក្នុងប្រទេសកម្ពុជា
-
ព័ត៌មាន1 week ago
អង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យសុខាភិបាលឆ្នាំ២០២៤ បានធ្វើទស្សនកិច្ចសិក្សានៅប្រទេសចិន