ព័ត៌មាន
មន្ត្រីជាន់ខ្ពស់បក្សប្រជាជនកម្ពុជាវាយតម្លៃខ្ពស់ពីការលះបង់របស់មន្រ្ដីបក្សនៅស្រុកលើកដែក
ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា បានវាយតម្លៃខ្ពស់ពីស្មារតី ឆន្ទៈ និងការលះបង់ ព្រមទាំងការទទួល ខុសត្រូវខ្ពស់នូវរាល់ភារកិច្ចគណបក្សរបស់ថ្នាក់ ដឹកនាំ និងសមាជិក-សមាជិការគណបក្សក្នុងមូលដ្ឋានស្រុកលើកដែក ខេត្តកណ្តាលគ្រប់ឋានានុក្រម និងក្រុមការ ងារចុះមូលដ្ឋានទាំងអស់ ដែលធ្វើឲ្យក្នុងមូលដ្ឋានមាន ការរីកចម្រើននិងទទួលបានការគាំទ្រពីពលរដ្ឋជាជាបន្តបន្ទាប់មកលើគណបក្សប្រជាជនកម្ពុជា ។
ឯកឧត្តម ហេង រតនា ជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកណ្តាល និងជាប្រធានគណៈអចិន្រ្តៃយ៍ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកលើកដែក បានកោតសសើរនិងវាយតម្លៃខ្ពស់ដូចនេះក្នុងខណះដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារត្រីមាសទី១ និងទិសដៅផែនការសកម្មភាពបន្តរបស់ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកលើកដែកឆ្នាំ ២០២៥ ដែលបានប្រព្រឹត្តឡើងនៅថ្ងៃទី១០ ខែ ឧសភា ឆ្នាំ ២០២៥ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកលើកដែក ខេត្តកណ្តាល ។
នៅក្នុងឪកាសនោះឯកឧត្តម ហេង រតនា ក៏បានលើក ទឹកចិត្តដល់សមាជិកសមាជិការបក្សទាំងអស់រក្សាការពង្រឹងស្មារតី និងឆន្ទៈ ហើយបោះឆ្នោតជូនគណបក្ស ប្រជាជនកម្ពុជា ដោយគោរពស្មោះត្រង់តាមគោលការ ណ៍គណបក្ស ។ ជាមួយគ្នានេះ ឯកឧត្តមប្រធានក្រុម ការងារបានជំរុញទៅសមាជិកគណបក្សទាំងអស់ត្រូវបន្តធ្វើអំពើល្អលើពលរដ្ឋ និងត្រូវជួយបំពេញតម្រូវការសេវារដ្ឋបាលសាធារណះទូទៅឲ្យបានទាន់ពេលវេលា ។ ក៏ដូចជាបញ្ហាសុខមាលភាពជូនប្រជាពលរដ្ឋទាំងអស់ដោយមិនមានការរើសអើងនិន្នាការនយោបាយឡើយ. ដើម្បីរក្សាភាពជឿជាក់និងទំនុកចិត្តមកលើគណបក្ស ប្រជាជនកម្ពុជាឲ្យបានកាន់តែច្រើនឡើង ។
នៅក្នុងកិច្ចប្រជុំនោះលោក ចាប ចន្ទ័វិទ្យា ប្រធានគណះកម្មាធិការបក្សស្រុកលើកដែកបានបញ្ជាក់ថា ជាក់ ស្តែងក្នុងស្រុកលើកដែក គឺរក្សាស្ថេរភាព សុវត្ថិភាព សន្តិសុខ នយោបាយសង្គមបានល្អប្រសើរ សមត្ថកិច្ច ប៉ុស្តិ៍រដ្ឋបាល កម្លាំងប្រជាការពារ និងអាជ្ញាធរដែនដីគ្រប់ថ្នាក់បានសហការល្អ លើការពង្រឹងអនុវត្តគោលនយោ បាយភូមិឃុំមានសុវត្ថិភាព បង្កបរិយាកាសសុខដុម ផ្តល់ឱកាសជូនប្រជាជនបានរស់នៅប្រកបមុខរបរជា ប្រក្រតីភាពមិនមានការភ័យខ្លាច ។លោកបន្តថា ចំពោះសកម្មភាពចិញ្ចឹមចលនាក្នុងត្រីមាសទី១ឆ្នាំ២០២៥ មកនេះសរុបចំនួន២៧៥ លើក ក្នុងនោះមានការជួបសួរសុខ ទុក្ខស្ត្រីសម្រាលកូន ១២៣ នាក់,ជួបសួរសុខទុក្ខចាស់ ជរា និង អ្នកជម្ងឺ ៦៤ នាក់,ចូលរួមបុណ្យសព ៧៤ សព,និង-សកម្មភាពផ្សេងៗ១៤លើក ដោយឡែកចំពោះសមាជិកគណបក្ស(ថ្មី)ក្រោយចុះ ឈ្មោះបោះ ឆ្នោតឆ្នាំ២០២៣និង២០២៤ តាមបណ្តាឃុំក្នុងស្រុក លើកដែកបានចំនួន៦៣៨នាក់ ស្រី២៨៧ នាក់ដោយ មានសេចក្តីសម្រេចនិងត្រៀមប្រកាសទទួល ស្គាល់ ។ នៅក្នុងឆ្នាំ២០២៥នេះ ការប៉ាន់ស្មានសមាជិកដែលគ្រប់អាយុចុះឈ្មោះបោះឆ្នោតមានចំនួន ៥៨០ នាក់ស្រី ៣២៤នាក់ ក្នុងនោះCPP មានចំនួន ៤៧៤ នាក់ស្រី ២៣៨ នាក់ គិតចាប់ពីថ្ងៃទី០១ ខែ ឧសភា ដល់ថ្ងៃទី៨ ខែឧសភាឆ្នាំ២០២៥មកនេះអ្នកចុះឈ្មោះបោះឆ្នោតសរុបមានចំនួន២០០នាក់ ស្រី ១០១ នាក់ ស្មើ នឹង ៣៤,៤៨ ភាគរយក្នុងនោះCPP មានចំនួន ១៤៦នាក់ ស្រី ៨៣នាក់ ស្មើនឹង ៣០,៨០ ភាគរយ ៕
អត្ថបទ,ភារម្យ

-
កីឡា5 days ago
ប្រតិភូកីឡាទោក្រយានកម្ពុជា ចូលរួមព្រឹត្តិការណ៍ Cycling Tour Solidarity ដែលផ្ដោតគោលបំណង ៣សំខាន់
-
ព័ត៌មាន7 days ago
TOP STORY | សម្តេចតេជោ ឲ្យពលរដ្ឋពិចារណាខ្លួនឯងក្រោយវិដេអូក្រុមក្បត់ជាតិសរសើរទាហានឈ្លានពានថៃហើយបង្អាប់កងទ័ពខ្មែរទៅវិញ
-
កីឡា4 days ago
ក្រុមបាល់ទាត់សប្បុរសធម៌ Vlogger All Star ប្រមូលថវិកាជិត ៧ពាន់ដុល្លារជួយដល់វីរកងទ័ពជួរមុខ
-
ព័ត៌មាន1 week ago
Finalizing the ASEAN Observer Team’s Terms of Reference is an Urgent Priority, Spokesperson (8 August, 2025)
-
ព័ត៌មាន1 week ago
រដ្ឋមន្ត្រីក្រសួងកសិកម្មដឹកនាំកិច្ចប្រជុំដោះស្រាយបញ្ហាតម្លៃស្រូវស្រង៉ែ នៅខេត្តបាត់ដំបង
-
កីឡា3 days ago
ព្រះខ័នរាជស្វាយរៀង ប្រកាសបន្ដកុងត្រាជាមួយប្រធានក្រុម សឿយ វិសាល និង ជូ ស៊ិនទិ
-
Uncategorized4 days ago
អ្នកនាំពាក្យ៖ម្សិលមិញនិងថ្ងៃនេះទាហានថៃប្រដាប់ដោយអាវុធមករាយបន្លាលួស និងដាក់កងឡាននៅច្រកជោគជ័យខេត្តបន្ទាយមានជ័យ
-
ព័ត៌មាន1 week ago
កម្ពុជាអំពាវនាវដល់ថៃ សូមដោះលែងឱ្យបានឆាប់នូវកងទ័ពកម្ពុជា ដែលថៃចាប់ខ្លួនយកទៅ មានរយៈពេល ១១ ថ្ងៃហើយ