ព័ត៌មាន
មេដឹកនាំអាស៊ានចាត់ទុកសម្ដេចតេជោ ជារដ្ឋបុរសដ៏មានបទពិសោធន៍ និងឥទ្ធិពលនៅអាស៊ីអាគ្នេយ៍
ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា តាមរយៈដំណើរទស្សនកិច្ចរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានមេដឹកនាំអាស៊ានផ្ដល់តម្លៃខ្ពស់បំផុត និងចាត់ទុកសម្ដេចតេជោជារដ្ឋបុរសដ៏មានបទពិសោធន៍ និងឥទ្ធិពលនៅអាស៊ីអាគ្នេយ៍។

តាមរយៈកិច្ចសម្ភាសន៍ជាមួយ BTV កាលពីម្សិលមិញ ឯកឧត្តម ជា ធីរិទ្ធ បានបញ្ជាក់បន្ថែមថា ដំណើរទស្សនកិច្ចទៅកាន់ប្រទេសឥណ្ឌូនេស៊ី និងទីម័រឡេស្តេ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រថ្មីមួយទៀតដែលមានអត្ថន័យដ៏ធំធេងមហិមាសម្រាប់កម្ពុជា និងតំបន់អាស៊ីអាគ្នេយ៍ទាំងមូល។ តាមរយៈការទទួលបដិសណ្ឋារកិច្ចដ៏វិសេសវិសាល និងតាមរយៈពាក្យពេចន៍របស់មេដឹកនាំនៃប្រទេសម្ចាស់ផ្ទះទាំងពីរ ក៏ដូចជាគ្រឿងឥស្សរិយយសខ្ពស់បំផុតដែលសម្តេចទទួលបានពីទីម័រឡេស្ដេ សបញ្ជាក់យ៉ាងច្បាស់ថា វីរភាពសម្តេចតេជោ ហ៊ុន សែន ត្រូវបានគោរព និងឱ្យតម្លៃមិនត្រឹមតែកម្ពុជាប៉ុណ្ណោះទេ ប៉ុន្ដែសុសសាយទៅដល់លើឆាកតំបន់ និងអន្តរជាតិថែមទៀត។

ដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ នៅឥណ្ឌូនេស៊ី និងទីម័រឡេស្ដេ ក្រៅពីការទទួលបដិសណ្ឋារកិច្ចប្រកបដោយកិត្តិយសចំពោះសម្តេចតេជោ ហ៊ុន សែន យ៉ាងអធិកអធមក្រៃលែងនោះ ប្រធានាធិបតីឥណ្ឌូនេស៊ី និងទីម័រឡេស្ដេ បានហៅសម្តេច ហ៊ុន សែនថា ជារដ្ឋបុរសដ៏មានបទពិសោធនៅអាស៊ីអាគ្នេយ៍ និងជាមិត្តិជិត្តស្និទ្ធដ៏អស្ចារ្យរបស់ពួកគេផងដែរ។ ថ្នាក់ដឹកនាំព្រឹទ្ធសភា និងរដ្ឋសភាឥណ្ឌូនេស៊ីក៏បានផ្តល់តម្លៃយ៉ាងខ្ពស់ដល់សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជារដ្ឋបុរសដ៏មានឥទ្ធិពល និងបានកោតសរសើរមិនដាច់ពីមាត់ពីវីរភាពរបស់សម្តេចក្នុងបុព្វហេតុជាតិមាតុភូមិដែលបានទាញកម្ពុជាពីភាពកំសត់ ទុគ៌តដ៏គួរឱ្យអាណិតអាសូរ មកជាប្រទេសដែលមានមុខមាត់ ទំនើបជឿនលៀន លើឆាកតំបន់ និងអន្តរជាតិ។

សូមបញ្ជាក់ថា តាមរយៈដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ ហ៊ុន សែន នៅឥណ្ឌូណេស៊ី និងទីម័រឡេស្ដេ កាលពីថ្ងៃទី៥ ដល់ថ្ងៃទី៩ ខែឧសភាកន្លងទៅនេះ កេរ្តិ៍ឈ្មោះ និងឥទ្ធិពលរបស់សម្តេចតេជោ មិនត្រឹមតែទទួលបានការផ្តល់តម្លៃពីសំណាក់ប្រជាពលរដ្ឋខ្មែរប៉ុណ្ណោះទេ ប៉ុន្ដែបានបង្ហាញយ៉ាងច្បាស់នៅក្នុងតំបន់និងក្នុងពិភពលោក តាមរយៈការចូលរួមចំណែកយ៉ាងសំខាន់របស់សម្តេចក្នុងការកសាងសន្តិភាពសម្រាប់មនុស្សជាតិនៅលើភពផែនដី។ ស្នាដៃ និងគុណតម្លៃរបស់សម្តេចតេជោ ដែលជាធនធានមិនចេះរីងស្ងួតសម្រាប់មនុស្សជាតិ ពិតជាស័ក្តិសមណាស់ក្នុងការទទួលបាននូវមហាកិត្តិយសដែលផ្តល់ជូនដោយប្រជាពលរដ្ឋខ្មែរ និងថ្នាក់ដឹកនាំក្នុងតំបន់ និងពិភពលោក។ ប្រជាពលរដ្ឋខ្មែរពិតជាមានមោទនភាពយ៉ាងក្រៃលែងចំពោះរដ្ឋបុរសដ៏ឆ្នើម គឺសម្ដេចតេជោ ដែលបាននឹងកំពុងរះចិញ្ចែងលើឆាកតំបន់ និងអន្តរជាតិ៕ អត្ថបទ៖ វ៉ន ដារ៉ា




-
ព័ត៌មាន1 week agoក្រសួងពាណិជ្ជម្ម អំពាវនាវដល់អ្នកចែកចាយនិងម្ចាស់ស្ថានីយប្រេងឥន្ធនៈ ត្រូវគ្រប់គ្រងហានិភ័យនៃការទិញ-លក់ និងសុវត្ថិភាពអ្នកប្រើប្រាស់
-
ព័ត៌មាន1 week agoអនុព័ន្ធយោធាបរទេស ១២ប្រទេស ចុះពិនិត្យទីតាំងជាក់ស្តែងនៅភូមិព្រៃចាន់ ដែលរងការវាយប្រហារ រាយបន្លាលួស និងដាក់ទូកុងតឺន័រកាន់កាប់ដោយខុសច្បាប់ពីសំណាក់យោធាថៃ
-
PR NEWS2 days agoចុងសប្តាហ៍នេះ! មហាព្រឹត្តិការណ៍ GANZBERG Kun Khmer Tour concert នឹងធ្វើឲ្យកក្រើកអ្នកកំពង់ឆ្នាំង ជាមួយការប្រគំតន្ត្រី និងសង្វៀនគុនខ្មែរ
-
កីឡា2 days agoកម្ពុជានឹងធ្វើម្ចាស់ផ្ទះការប្រកួតបាល់ទាត់ហ្វ្រីស្តាយល៍ (Freestyle Football)តំបន់អាស៊ី ប៉ាស៊ីហ្វិក ២០២៦
-
ព័ត៌មាន1 week agoប្រតិភូអនុព័ន្ធយោធាបរទេសបន្តចុះត្រួតពិនិត្យជាក់ស្តែងនូវគ្រាប់សំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះបន្សល់ពីសកម្មភាពវាយប្រហាររបស់យោធាថៃមកលើកម្ពុជាក្នុងភូមិសាស្រ្តខេត្តព្រះវិហារ
-
ព័ត៌មាន1 week agoផ្ទះចំនួន១២៦ខ្នងនៅខេត្តស្វាយរៀង ត្រៀមប្រគល់ជូនអតីតយុទ្ធមិត្តឆ្នាំ១៩៧៨
-
ព័ត៌មាន6 days agoទូតចិនប្រចាំកម្ពុជា ជួបពិភាក្សាការងារជាមួយអាជ្ញាធរខេត្តពោធិ៍សាត់ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ
-
ព័ត៌មាន7 days agoអបអរទិវាអន្តរជាតិនារី៖ ស្រ្ដីកំពុងចូលរួមការងារសកម្មនៅតាមមូលដ្ឋានក្នុងកិច្ចការងាររដ្ឋបាលថ្នាក់ក្រោមជាតិ