ព័ត៌មាន
ពលរដ្ឋជាច្រើនមានអត្តសញ្ញាណប័ណ្ណហួសសុពលភាព នាំគ្នាទៅធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរថ្មី
ប្រជាពលរដ្ឋជាច្រើន ដែលមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរហួសសុពលភាពនៅឆ្នាំ ២០២៥នេះ បានរួសរាន់ទៅធ្វើអត្តសញ្ញាណប័ណ្ណថ្មី នៅតាមប៉ុស្តិ៍នគរបាលដែលខ្លួនរស់នៅ។ ការធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរសម្រាប់អ្នកមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរហួសសុពលភាពនេះ ពុំគិតថវិកានោះទេ។
នៅតាមប៉ុស្តិ៍នគរបាលតាមមូលដ្ឋាន បច្ចុប្បន្នកំពុងមានភាពមមាញឹកក្នុងការបំពេញការងារធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋដែលគ្រប់អាយុ ១៥ឆ្នាំ និងប្រជាពលរដ្ឋដែលមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរហួសសុពលភាព។ ក្នុងការបំពេញការងារមួយនេះ ប៉ុស្តិ៍នគរបាល ឃុំគោកត្រប់ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល បានចាប់ផ្ដើមជូនដំណឹងដល់ប្រជាពលរដ្ឋតាមខ្នងផ្ទះ រួចកំណត់កាលបរិច្ឆេទសម្រាប់ការធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរថ្មី ចាប់ពីថ្ងៃទី ៥ ខែឧសភា ដោយនឹងបន្តរហូតដល់បញ្ចប់ការធ្វើជូនគ្រប់ប្រជាពលរដ្ឋ។
ជារៀងរាល់ថ្ងៃ ប្រជាពលរដ្ឋរាប់រយនាក់រស់នៅឃុំគោកត្រប់ បានកាន់នូវឯកសារចាំបាច់ដើម្បីស្នើសុំធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរថ្មី។ ពួកគេម្នាក់ៗ ទាំងមនុស្សវ័យក្មេង និងមនុស្សវ័យចាស់ សុទ្ធតែយល់ដឹងច្បាស់ពីសារៈសំខាន់នៃ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ។ ហេតុដូចនេះ ទើបពួកគេរួសរាន់យកអត្តសញ្ញាណប័ណ្ណចាស់ដែលហួសសុពលភាព ដើម្បីធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរថ្មី។
ក្នុងការចុះពិនិត្យដំណើរការការងារនៅ ប៉ុស្តិ៍នគរបាលឃុំ គោកត្រប់ នាថ្ងៃនេះ លោក យង់ គង់ អធិការរងស្រុកកណ្ដាលស្ទឹង លើកឡើងនូវក្ដីសប្បាយចិត្ត ដែលប្រជាពលរដ្ឋមានការយល់ដឹងពីសារៈសំខាន់ក្នុងការមកធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរថ្មី។ លោកថា អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ គឺមានភាពចាំបាច់បំផុតសម្រាប់ប្រជាពលរដ្ឋគ្រប់អាយុគ្រប់រូប។
ក្នុងការធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរថ្មី សម្រាប់អ្នកមានអត្តសញ្ញាណប័ណ្ណហួសសុពលភាពនេះ គឺមានការបំពេញព័ត៌មានផ្ទាល់ខ្លួនមួយចំនួនឡើងវិញ។ បុគ្គលគ្រប់រូប ត្រូវមានវត្តមានជាចាំបាច់ ដើម្បីផ្តិតស្នាមក្រយ៉ៅដៃជាថ្មី ពិនិត្យភិនភាគ វាស់កម្ពស់ និងថតរូបជាថ្មីផងដែរ។ អត្ថបទ៖ គឹម ហុក









-
ព័ត៌មាន7 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន5 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន5 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា