ព័ត៌មាន
ឯកឧត្តម ចាយ បូរិន អញ្ជើញប្រកាសចូលកាន់តំណែងថ្នាក់ដឹកនាំមន្ត្រីរាជការ ក្រសួងធម្មការ និងសាសនា
ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានអញ្ជើញជាអធិបតីប្រកាសចូលកាន់មុខតំណែងថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ក្រសួងធម្មការ និងសាសនា ចំនួន០៤រូប នាព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥នេះ នាទីស្តីការក្រសួង។
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ចំនួន០៤ ដែលត្រូវប្រកាសចូលកាន់មុខតំណែងថ្មីជា រដ្ឋលេខាធិការចំនួន០១ អនុរដ្ឋលេខាធិការចំនួន០២រូប និងអគ្គនាយក នៃអគ្គនាយកដ្ឋានកិច្ចការសាសនាចំនួន០១ នៃក្រសួងធម្មការ និងសាសនា រួមមាន៖ ១.ឯកឧត្តម សុខ សំអាង ពីរដ្ឋលេខាធិការក្រសួងសុខាភិបាល មកជារដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា, ២.ឯកឧត្តម ជួន កក្កដា និងឯកឧត្តម សួន សុធារ៉ា អនុរដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា, ៣. ឯកឧត្តម ប៊ុន បុណ្យសារ៉ាត់ ពីអនុរដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា មកជាអគ្គនាយក នៃអគ្គនាយកដ្ឋានកិច្ចការសាសនា។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម ចាយ បូរិន បានសម្តែងនូវការអបអរសាទរចំពោះថ្នាក់ដឹកនាំ និងមន្រ្តីរាជការ ដែលត្រូវបានប្រកាសចូលកាន់មុខតំណែងថ្មីនៅពេលនេះ ហើយការតែងតាំង ការប្រគល់ភារកិច្ច និងរៀបចំមុខតំណែងថ្នាក់ដឹកនាំ មន្រ្តីរាជការ គឺជាដំណើរការជាធម្មតាក្នុងការគ្រប់គ្រង ដឹកនាំ ដើម្បីពង្រឹងប្រសិទ្ធភាពការងាររដ្ឋបាល ដូចបានដាក់ចេញក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់ទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតចក្ខុវិស័យវែងឆ្ងាយ ស្មារតីបុរេសកម្ម និងភាពស្វាហាប់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបំពេញបេសសកម្មដ៏ឧត្តុង្គឧត្តម ក្នុងការដឹកនាំអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ដោយបន្តរក្សាគង់វង្សនូវសន្តិភាព ដែលមានគុណតម្លៃជាសកល។
ជាចុងក្រោយ ក្នុងនាមឯកឧត្តម រដ្ឋមន្ត្រី ជាប្រធានស្ថាប័ន នៃក្រសួងធម្មការ និងសាសនា ជំនួសមុខឲ្យរាជរដ្ឋាភិបាល ក៏សូមចូលរួមអបអរសាទរទៅដល់ឯកឧត្តម ដែលបានផ្លាស់ប្តូរថ្មី ដើម្បីបំពេញតួនាទី និងភារកិច្ចនៅក្នុងក្របខណ្ឌក្រសួងធម្មការ និងសាសនា ឲ្យកាន់តែមានប្រសិទ្ធភាព។ ជាចំនុចសំខាន់ធ្វើយ៉ាងណាឲ្យក្រសួងធម្មការ និងសាសនា ជាការប្រមូលផ្តុំគ្នា ជាកម្លាំងរួម នៃគុណភាព ក្នុងការដឹកនាំដើម្បីឲ្យក្រសួងឈានទៅមុខ ឲ្យថ្នាក់ដឹកនាំ ប្រជាពុទ្ធបរិស័ទគ្រប់មជ្ឈដ្ឋាន ដែលកាន់ព្រះពុទ្ធសាសនា បានទទួលស្គាល់នូវអ្វីដែលយើងប្រតិបតិ្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល អាណតិ្តទី៧នេះ៕ អត្ថបទ រដ្ឋា








-
ព័ត៌មាន7 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន6 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន5 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា