ព័ត៌មាន
នាយឧត្តមសេនីយ៍ វង្ស ពិសេន រំលឹកដល់កងទ័ពជើងទឹកត្រូវបំពេញកាតព្វកិច្ចការពារបូរណភាពទឹកដី និងសុខសន្តិភាពជូនពលរដ្ឋ
នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ បានក្រើនរំលឹក ដល់នាយនាវី នាយនាវីរង ពលនាវិកទាំងអស់នៃបញ្ជាការដ្ឋានកងទ័ពជើងទឹក ត្រូវការពារឲ្យបានដាច់ខាតនូវបូរណភាព ទឹកដី ការពារជាតិ សាសនា ព្រះមហាក្សត្រ ការពាររាជរដ្ឋាភិបាលស្របច្បាប់ និងការពារនូវសុខសន្តិភាព ជូនប្រជាពលរដ្ឋឲ្យខាងតែបាន បើទោះបីកាលៈទេសៈណាក៏ដោយនោះ។

ក្នុងឱកាសចុះចែកអំណោយជាអាវភ្លៀង ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី-ហ៊ុនសែន, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនដល់បណ្តាកងឯកភាពចំណុះបញ្ជាការដ្ឋានកងទ័ពជើងទឹក នៅមូលដ្ឋានសមុទ្ររាម នាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥នេះ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានសង្ងត់ធ្ងន់ថា«ត្រូវបំពេញកាតព្វកិច្ចការពារបូរណភាពទឹកដី ការពាររាជរដ្ឋាភិបាលស្របច្បាប់ និងសន្តិភាពជូនប្រជាពលរដ្ឋ»។ ជាមួយគ្នានោះដែរត្រូវរក្សាវិន័យកងទ័ព កុំបង្ហោះបង្ហើរព័ត៌មានមិនពិតតាមបណ្តាញសង្គម និងត្រូវមានទំនាក់ទំនង កិច្ចសហការល្អជាមួយប្រទេសជិតខាងផងដែរ។

នៅក្នុងពិធីផ្តល់អាវភ្លៀងនោះ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានលើកឡើងពីការយកចិត្តទុកដាក់ចំពោះសុខទុក្ខកងទ័ព និងការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី-ហ៊ុនសែន, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ជូនដល់កងទ័ព និងក្រុមគ្រួសារ។
នាយឧត្តមសេនីយ៍ វង្ស ពិសេន បានលើកឡើងនូវប្រសាសន៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងរាជរដ្ឋាភិបាលកំពុងបន្តដឹកនាំដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការប្រកាន់ជំហរកសាងព្រំដែនជាមួយប្រទេសជិតខាងកម្ពុជា ជាព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ៕ អត្ថបទ៖ បាន ចក់








-
ព័ត៌មាន7 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន6 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន5 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា