ព័ត៌មាន
ឯកឧត្តម ចាយ បូរិន តំណាងដ៏ខ្ពង់ខ្ពង់សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសួរសុខទុក្ខ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន នៅគេហដ្ឋាន
ភ្នំពេញ៖ នៅរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ ២០២៥ ឯកឧត្តម ចាយ បូរិន ប្រធានផ្នែកឃោសនាអប់រំ បានដឹកនាំប្រតិភូយុវជនគណបក្សប្រជាជនកម្ពុជា ចុះសួរសុខទុក្ខពាំនាំការផ្តាំផ្ញើពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងសម្តេច ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ព្រមទាំងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា ជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនដល់ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន សមាជិកគណៈអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា និងជាតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ នៅគេហដ្ឋាន សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន និងក្រុមគ្រួសារពិតជាមានក្តីរំភើបរីករាយយ៉ាងខ្លាំងឥតឧបមា មិនអាចយកអ្វីមកប្រៀបផ្ទឹមបានឡើយ និងសូមសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត តាមរយៈឯកឧត្តម ចាយ បូរិន ដែលបានដឹកនាំប្រតិភូមកសួរសុខទុក្ខ ដល់គេហដ្ឋានផ្ទាល់។ ឯកឧត្តម ក៏បានបញ្ជាក់ពីការគាំទ្រ និងមានជំនឿយ៉ាងមុតមាំចំពោះរាជរដ្ឋាភិបាល អាណត្តិទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពស្វាហាប់ ប្រាកដនិយម និងការប្តេជ្ញាចិត្តយ៉ាងមោះមុតរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងការបន្តការពារ និងថែរក្សានូវសុខសន្តិភាព ស្ថេរភាពសង្គម និងការអភិវឌ្ឍសមិទ្ធផលថ្មីៗបន្តទៀត ក្នុងការដឹកនាំប្រទេសកម្ពុជា ឆ្ពោះទៅកាន់ប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ ទន្ទឹមនេះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានធ្វើការរម្លឹកអំពីប្រវត្តិការងារ និងអនុស្សាវរីយ៍ជាច្រើនដែលឯកឧត្តមធ្លាប់បានឆ្លងកាត់ក្នុងការចូលរួមចំណែកបម្រើគណបក្សក៏ដូចជា ការស្តារ កសាង និងអភិវឌ្ឍប្រទេសជាតិ ដើម្បីជាបទពិសោធន៍ចែកជូនដល់យុវជនជំនាន់ក្រោយ។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានផ្តល់ទស្សនទាន ដល់យុវជនគណបក្សប្រជាជនកម្ពុជា ដូចខាងក្រោម
១- តាំងចិត្ត ខិតខំតស៊ូ និងគិតគូរឱ្យបានច្បាស់លាស់គ្រប់កាលៈទេសៈ ដើម្បីបង្កើតស្នាដៃថ្មីៗសម្រាប់ប្រទេសជាតិ។ ២- ឧស្សាហ៍ព្យាយាម ក្នុងការសិក្សារៀនសូត្រ ស្វែងរកចំណេះដឹង ពង្រឹងសមត្ថភាព ដើម្បីបំពេញការងារជូនគណបក្សក៏ដូចជាប្រទេសជាតិ ដោយម្ចាស់ការទាំងផ្នែកនយោបាយ និងសេដ្ឋកិច្ច។ ៣- យុវជនត្រូវបន្តធ្វើកិច្ចការឱ្យកាន់តែខ្លាំងក្នុងបរិបទនៃសន្តិភាព ដែលថ្នាក់ដឹកនាំរបស់គណបក្សគ្រប់ជាន់ថ្នាក់បានបន្សល់ទុកឱ្យ ដើម្បីធ្វើឱ្យតម្លៃនៃសន្តិភាពបន្តចាក់ឫសគល់ ឱ្យកាន់តែរឹងមាំសម្រាប់យុវជនជំនាន់ក្រោយ។ ៤-យុវជនត្រូវបន្តផ្សព្វផ្សាយបន្ថែម នូវគោលនយោបាយ ស្នាដៃ និងសមិទ្ធផលនានារបស់គណបក្ស ដោយផ្តោតលើផ្នែកនយោបាយ សតិអារម្មណ៍ និងការងារចាត់តាំង។ ៥- បន្តពង្រឹងសាមគ្គីភាពផ្ទៃក្នុងរបស់គណបក្ស ដើម្បីបន្តថែរក្សាជ័យជម្នះឱ្យបានគ្រប់ការបោះឆ្នោត ដោយជំរុញសមាជិកគណបក្សទាំងអស់ឱ្យទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់គ្នា ស្របតាមយុទ្ធសាស្ត្រ “សមាជិកបក្សមួយរូប គឺជាសំឡេងឆ្នោតគាំទ្រគណបក្សមួយសន្លឹក”។
ឯកឧត្តមប្រធានប្រតិភូបានសម្ដែងនូវមនោសញ្ចេតនា និងការគោរពដឹងគុណកោតសរសើរដោយស្មោះចំពោះវីរភាព និងស្នាដៃដ៏ធំធេងជាច្រើន មិនអាចកាត់ថ្លៃបានរបស់ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ដែលបានចូលរួមចំណែកបម្រើគណបក្សក៏ដូចជា ការស្តារ កសាង និងអភិវឌ្ឍប្រទេសជាតិ កន្លងមក ព្រមទាំងបានប្រគល់ជូនវត្ថុអនុស្សារីយ៍ជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ផងដែរ៕ អត្ថបទ រដ្ឋា







-
ព័ត៌មាន1 week agoអ្នករាយការណ៍ពិសេស UN ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ពិនិត្យជាក់ស្ដែងនៅទីតាំងដែលយោធាថៃបានដាក់ទូកុងតឺន័ និងបន្លាលួស នៅតំបន់បឹងត្រកួន ស្រុកថ្មពួក
-
ព័ត៌មាន4 days agoអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ កោតសរសើរយុទ្ធនាការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអ៊ីនធឺណិតរបស់កម្ពុជា
-
ព័ត៌មាន1 week agoក្រសួងកសិកម្មលើកទឹកចិត្តអ្នកដាំដុះទុរេនឱ្យគោរពភាពស្មោះត្រង់ ខណៈតម្រូវការនាំចេញទៅចិនកើនឡើងជិត ៤០ដង
-
ព័ត៌មាន4 days agoកម្ពុជាលើកកម្ពស់ការយល់ដឹងនៃការវាយតម្លៃទទួលស្គាល់ ជំរុញនវានុវត្តន៍ និងពង្រឹងទំនុកចិត្តទីផ្សារ
-
ព័ត៌មាន1 week agoគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាឃុំកណ្តឹងស្រុកបាទី ផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួម ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ ២០២៧
-
ព័ត៌មាន1 week agoមន្ទីរសាធារណការខេត្តកំពង់ស្ពឺ កំពុងពន្លឿនជួសជុល និងថែទាំកំណាត់ផ្លូវដែលកំពុងរងការខូចខាតឱ្យប្រសើរឡើងវិញ
-
ព័ត៌មាន4 days agoឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញប្រគេនទៀនវស្សា និងទេយ្យទានផ្សេងៗរបស់សម្តេចធិបតី និងលោកជំទាវដល់ព្រះសង្ឃនៅតាមបណ្តាវត្តក្នុងខេត្តត្បូងឃ្មុំ
-
PR NEWS10 hours agoកម្មវិធីប្រកួតប្រដាល់ពិសេសប្រចាំឆ្នាំ «រាត្រីប្រយុទ្ធប្រដាល់ជើងឯកគូបូតា» នឹងមកដល់នៅថ្ងៃទី 7 ខែសីហា ឆ្នាំ2026 ខាងមុខនេះហើយ!