ព័ត៌មាន
គណៈកម្មាធិការវិនិយោគពិនិត្យសំណើសុំចុះបញ្ជីថ្មីចំនួន១២គម្រោង មានទុនវិនិយោគ ៣១៨ លានដុល្លារ
គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ពិនិត្យពិភាក្សា លើសំណើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈ សម្បត្តិគ្រប់គ្រាន់ចំនួន ១២ និងគម្រោងពង្រីកបន្ថែមចំនួន ១ គម្រោង មានទុនវិនិយោគសរុបប្រមាណ ៣១៨ លានដុល្លារអាមេរិក ។

ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥នេះ បានដឹកនាំកិច្ចប្រជុំ ច្រកចេញចូលតែមួយ ដើម្បីពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ១២ គម្រោង និងគម្រោងពង្រីកបន្ថែម ទីតាំងវិនិយោគថ្មីចំនួន ១ គម្រោង (គម្រោងអាជីវកម្មរ៉ែដែក នៅខេត្តកំពត) គម្រោងវិនិយោគទាំងនេះ មានទុនវិនិយោគសរុបប្រមាណ ៣១៨ លានដុល្លារអាម៉េរិក អាចបង្កើតការងារបានប្រមាណ ៧,៣ ពាន់កន្លែង។

គម្រោងវិនិយោគសំខាន់ៗរួមមាន៖ វិស័យឧស្សាហកម្មចំនួន ១១ គម្រោង (ផលិតឧបករណ៍ហ្គេម, ផលិតសម្ភារៈពីប្លាស្ទិក និងលោហធាតុ, សម្ភារៈសម្រាប់សម្អាត និងសម្ភារៈប្រើប្រាស់ក្នុងផ្ទះបាយ, ផលិតសម្ភារៈជាង សម្ភារៈផ្ទះបាយនិងគ្រឿងបន្ទាប់បន្សំ (ពីលោហៈ), ផលិតសម្ភារៈប្រើប្រាស់ក្នុងផ្ទះ និងបរិក្ខារអនាម័យគ្រប់ប្រភេទ, ផ្គុំដំទ្បើងសម្ភារៈលម្អក្នុងផ្ទះ គ្រឿងអគ្គិសនី និងគ្រឿង បន្ទាប់បន្សំគ្រប់ប្រភេទ, ផលិត និងដំទ្បើងសម្ភារៈអគ្គិសនីប្រើប្រាស់ក្នុងផ្ទះ និងឧបករណ៍កម្ចាត់សត្វល្អិត (ពីប្លាស្ទិក), ខារ និង ជ្រលក់ពណ៌អំបោះ, ផលិតសម្ភារៈសម្រាប់បន្ទប់ទឹកនិងផ្ទះបាយ (ធ្វើពីប្លាស្ទិក), ផលិតឧបករណ៍ចម្អិនអាហារនិងកម្តៅអគ្គិសនី, ផលិតអំពូលភ្លើងគ្រប់ប្រភេទ, និងផ្គុំដំទ្បើងឧបករណ៍កម្តៅទឹកគ្រប់ប្រភេទ) និងវិស័យហេដ្ឋារចនាសម្ព័ន្ធចំនួន ១ គម្រោង (អភិវឌ្ឍន៍ ស្ថានីយផលិតអគ្គិសនីដើរដោយថាមពលខ្យល់អនុភាព១៥០មេហ្កាវ៉ាត់)។
សូមបញ្ជាក់ថា ទាក់ទិនគម្រោងខាងលើនេះ ក្រុមហ៊ុនបានជ្រើសរើសយកទីតាំងវិនិយោគ នៅតំបន់ផ្សេងៗគ្នារួមមាន៖ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តតាកែវ ខេត្តកំពត និងខេត្តមណ្ឌលគិរី៕ អត្ថបទ៖ សុន រ៉ាឌី


-
ព័ត៌មាន22 hours agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន5 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន3 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន