ព័ត៌មាន
នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង៖ កំណើនសមិទ្ធផលនានបានបង្ហាញយ៉ាងច្បាស់ថា កត្តាសុខសន្តិភាពនៅតែជាបុរេលក្ខខណ្ឌចាំបាច់គ្រប់កាលៈទេសៈ
នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃ ខ.ភ.ម និងជា នាយករងខុទ្ទកាល័យ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា មានសុខសន្តិភាព ទើបមានអ្វីៗទាំងអស់។ កំណើនសមិទ្ធផលនានាបានបង្ហាញយ៉ាងច្បាស់ថា កត្តាសុខសន្តិភាពនៅតែជាបុរេលក្ខខណ្ឌចាំបាច់គ្រប់កាលៈទេសៈសម្រាប់មនុស្សគ្រប់រូប។
ឯកឧត្តម បានថ្លែងបញ្ជាក់ដូច្នេះ នៅក្នុងពិធីជួបសំណេះសំណាលជាមួយមន្ត្រីរាជការ និងប្រជាពលរដ្ឋ នាឱកាស ដង្ហែអង្គផ្កាប្រាក់សាមគ្គីមួយទៅវេរប្រគេនដល់ព្រះសង្ឃ វត្តត្រពាំងវែង ស្ថិតនៅឃុំព្រះនិពាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥នេះ។
នៅក្នុងរបាយការណ៍ស្វាគមន៍របស់លោក ហន ពិសិដ្ឋ អភិបាលស្រុកគងពិសី បានឱ្យដឹងថា ក្រោមម្លប់ នៃសុខសន្តិភាព និងការអភិវឌ្ឍនៅតាមបណ្តាខេត្ត ពិសេសក្រុង-ស្រុក មួយចំនួន មានការអភិវឌ្ឍន៍ និងមានការវិនិយោគទៅលើវិស័យរោងចក្រសហគ្រាសមានការកើនឡើងជាលំដាប់ ជាក់ស្តែងនៅក្នុងស្រុកគងពិសីបច្ចុប្បន្ន មានរោងចក្រសហគ្រាសតូច មធ្យម និងធំ មានសរុបចំនួន ១៧២កន្លែង បានផ្តល់ការងារធ្វើជូនកម្មកររោងចក្រ ៧៤ពាន់ ៣៣៥នាក់។ ជាមួយគ្នានេះ នៅវិស័យធម្មការ និងសាសនា ក្នុងស្រុកគងពិសី មានសរុប ៥៨វត្ត ព្រះសង្ឃ ៧៦៥អង្គ គ្រប់ទីអារាម បានក្លាយជាទីគោរពសក្ការៈ រមណីយដ្ឋាន ជាមណ្ឌលវប្បធម៌ និងរក្សាបាននូវអត្តសញ្ញាណជាតិទុកជាគំរូសម្រាប់កូនខ្មែរជំនាន់ក្រោយគោរពបូជាតាមគន្លងព្រះពុទសាសនាតរៀងទៅ។
ឯកឧត្តម កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង បានថ្លែងបន្តថា ជាក់ស្តែង កត្តាសុខសន្តិភាពមិនត្រឹមតែបង្កលក្ខណៈដល់ការអភិវឌ្ឍជាតិប៉ុណ្ណោះទេ ប៉ុន្តែផ្តល់នូវកាឡានុវត្តភាព និងលទ្ធភាពគ្រប់គ្រាន់សម្រាប់សាសនិកគ្រប់សាសនា ពោលគឺកត្តារីកចម្រើនមិនអាចកើតឡើងបានទេ បើសិនជាប្រទេសគ្មានសុខសន្ដិភាព។
ឯកឧត្តម កិត្តិសង្គហបណ្ឌិត ក៏បានគូសបញ្ជាក់ដែរថា សុខសន្តិភាពកើតមាននៅក្នុងប្រទេសកម្ពុជានាពេលនេះ ពិតជាមានតម្លៃថ្លៃថ្លាណាស់ ទោះបីជាស្ថិតក្នុងតម្លៃណាក៏ដោយ យើងត្រូវតែការពារថែរក្សាឲ្យបាន និងនៅគង់វង្សជារៀងរហូត។
ឯកឧត្តម ក៏បានសម្តែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះមន្ត្រីរាជការ ព្រះសង្ឃ អាជ្ញាធរដែនដី និងបងប្អូនប្រជាពលរដ្ឋ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ និងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដែលកន្លងមក បានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការកសាង អភិវឌ្ឍន៍ជាតិ និងការថែរក្សាសុខសន្តិភាពនៅកម្ពុជា ហើយសូមបងប្អូនបន្តចូលរួមថែរក្សាការពារសមិទ្ធផលនាពេលនេះតទៅ ដើម្បីទុកដល់កូនចៅជំនាន់ក្រោយៗតទៅទៀត។
ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកជំទាវ ប៉ែន ចន្នី បានវេរប្រគេនបច្ច័យដល់វត្តត្រពាំងវែង ចំនួន ២០០លាលនរៀ និងបានប្រគេនទយ្យទាន ដល់ព្រះសង្ឃ ៦វត្តទៀត ដែលក្នុង១វត្តៗមានអង្ករ ២០០Kg, មី, ត្រីខ, ប៊ីចេង, ទឹកត្រី, ទឹកស៊ីអ៊ីវ, ទឹកក្រូច, ទឹកសុទ្ធ, ទឹកដោះគោ និងបច្ច័យ ៥០០ដុល្លារ។ បានឧបត្ថម្ភដល់សាលាស្រុកគងពិសី ថវិកា ២លានរៀល, សាលាស្រុកកណ្តាលស្ទឹង ថវិកា ២លានរៀល ព្រមទាំងបាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចធិបតី និងលោកជំទាវបណ្ឌិត ចែកជូនដល់លោកតាលោកយាយជី មន្ត្រីរាជការអាជ្ញាធរដែនដីស្រុក ឃុំ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស យុវជន ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ជាច្រើនទៀតផងដែរ៕







-
ព័ត៌មាន7 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន5 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន5 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន5 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា