ព័ត៌មាន
សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធីបិទអង្គសិក្ខាសាលាសភា ស្តីពីការឈ្វេងយល់អំពីក្របខណ្ឌយុទ្ធសាស្ត្រកម្ពុជា ឆ្នាំ២០២៤-២០៣០ ៖ ពន្លឿនការអនុវត្តកម្មវិធីសកម្មភាព នៃសន្នីសិទ្ធអន្តរជាតិស្តីពីប្រជាជន និងអភិវឌ្ឍន៍
ភ្នំពេញ ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមសមា ជិកសភាកម្ពុជាដើម្បីប្រជារាស្រ្តនិងការអភិវឌ្ឍន៍ បានអញ្ជើញជាអធិបតីក្នុងពិធីបិទអង្គសិក្ខាសាលាសភា ស្តីពីការឈ្វេងយល់អំពីក្របខណ្ឌយុទ្ធសាស្ត្រកម្ពុជា ឆ្នាំ២០២៤-២០៣០ ៖ ពន្លឿនការអនុវត្តកម្មវិធីសកម្មភាព នៃសន្នីសិទ្ធអន្តរជាតិស្តីពីប្រជាជន និងអភិវឌ្ឍន៍ (អាយ ស៊ី ភី ឌី) នៅវិមានរដ្ឋសភា ថ្ងៃចន្ទ ១រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ ។
ថ្លែងក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត មានប្រសាសន៍ថា ក្របខណ្ឌយុទ្ធសាស្រ្តនេះ មិនត្រឹមជាឧបករណ៍ រៀបចំផែនការ ឬគោលនយោបាយប៉ុណ្ណោះទេ ប៉ុន្តែនេះជាលើកទី១នៅក្នុងតំបន់របស់យើង ដែលត្រូវបានទទួល ស្គាល់ពេញលេញ គាំទ្រជាឱឡារិកនៅកម្រិតនយោបាយជាន់ខ្ពស់ ហើយត្រៀមជាស្រេចសម្រាប់អនុវត្ត។
សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានគូសរំលេច សមាគមសមាជិកសភាកម្ពុជាដើម្បីប្រជាជននិងការអភិវឌ្ឍ ស៊ី អេ ភី ភី ឌី ត្រូវបានបង្កើតឡើងនៅថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០០០ ផ្តើមចេញពីសុច្ឆន្ទៈពិតប្រាកដរបស់សមាជិក សមាជិការដ្ឋសភា ព្រឹទ្ធសភា និងបានទទួលការឧបត្ថម្ភ និងគាំទ្រពីថ្នាក់ដឹកនាំរដ្ឋសភា ព្រឹទ្ធសភា។ សមាគមបានចូលជាសមាជិកពេញសិទ្ធិ នៃវេទិកាសមាជិកសភាអាស៊ី ដើម្បីប្រជាជន និងការអភិវឌ្ឍ ស្ថិតក្នុង ចំណោមគណៈកម្មាធិការជាតិសភាទាំង៣០ នៃបណ្តាប្រទេសក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក អាស៊ីខាងត្បូង និងអាស៊ីកណ្តាល នាខែមិថុនា ឆ្នាំ២០០០។
គោលបំណងរបស់សមាគម សំដៅបង្កើនការយល់ដឹង និងលើកកម្ពស់ចំណេះដឹង អំពីអន្តរទំនាក់ទំនងរវាងប្រជាជន និងការអភិវឌ្ឍ។









-
ព័ត៌មាន7 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន5 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន5 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន5 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា