ព័ត៌មាន
រដ្ឋបាលខេត្តកំពង់ឆ្នាំង រៀបចំពិធីប្រុងពលី ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័លឆ្នាំ២០២៥ នៅខេត្តកំពង់ឆ្នាំង
កំពង់ឆ្នាំង ៖ នៅរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តមស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និង លោកជំទាវ រួមនិងថ្នាក់ដឹកនាំមន្រ្តីរាជការ តាមមន្ទីរអង្គភាពជុំវិញខេត្ត បានរៀបចំពិធីសែនប្រុងពលី ដើម្បីសុំសេចក្តីសុខសេចក្តីចម្រើន ពុទ្ធិជ័យមង្គល សិរីសួរស្តី នៅក្នុងព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល ដែលធ្វើនៅខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ ក្រោមព្រះរាជាអធិបតីព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។
ពិធីប្រុងពលីនេះបានធ្វើឡើងទៅតាមទំនៀមទម្លាប់ ប្រពៃណី សាសនា នៅទីព្រះស្រែ ស្ថិតទីលានបាល់ទាត់ខេត្តកំពង់ឆ្នាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។
ពិធីសែនក្រុងពលីបានធ្វើឡើងទៅតាមលំដាប់លំដោយលំដោយនៃទំនៀមទម្លាប់ ដើម្បីសុំម្ចាស់ទឹកម្ចាស់ដី ឱ្យដឹងលឺ និងឱ្យកិច្ចការនៃការរៀបចំបានប្រព្រឹត្តិទៅដោយសុខសប្បាយ ជោគជ័យ បានដំណើរការដោយរលូន ចាប់ពីពេលនេះតទៅ ។ ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល នាឆ្នាំនេះនឹងប្រារព្វធ្វើនៅខេត្តកំពង់ឆ្នាំង ដោយបានកំណត់យកទីព្រះស្រែនៅទីលានបាល់ទាត់ស្ថិតនៅក្រុងកំពង់ឆ្នាំង នៃខេត្តកំពង់ឆ្នាំង ប្រារព្វធ្វើឡើងនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ ខាងមុខនេះ ។ រហូតមកដល់នៅពេលនេះក្រុមការងាររបស់ក្រសួងព្រះបរមរាជវាំងកំពុងតែ រៀបចំយ៉ាងយកចិត្តទុកដាក់ជាទីបំផុត ដូចជាទីព្រះស្រែ ព្រះពន្លាជ័យ និង ការរៀបចំតុបតែស្តង់នីមួយៗ ដែលកិច្ចការទាំងនេះបានកិច្ចសហការយ៉ាងល្អជាមួយនិងរដ្ឋបាលខេត្តកំពង់ឆ្នាំង ដើម្បីពន្លឿន នៃកិច្ចដំណើរការរៀបចំបានលឿនតាមការគ្រោងទុក ។
ដោយឡែកអាជ្ញាធរខេត្ត កំពង់ឆ្នាំង ក្រោមការដឹកនាំរបស់ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ជាអភិបាលខេត្ត ក៏កំពុងធ្វើការរៀបចំតុបតែងលំអរនៅតាមទីតាំងនានាក្នុងខេត្តកំពង់ឆ្នាំងទាំងអនាម័យ បរិស្ថាន សោភ័ណភាព ដែលកាន់តែធ្វើឱ្យខេត្តកំពង់ឆ្នាំង កាន់តែមានភាពស្រស់ស្អាតថែមទៀត ទាំងពេលថ្ងៃ និង ពេលរាត្រី ដែលព្រះរាជពិធីច្រត់ព្រះនង្គ័លនេះក៏អាចនឹងទាក់ទាញបាននូវភ្ញៀវជាតិ និង អន្តរជាតិ មកទស្សនាកាន់តែច្រើនផងដែរ៕ កាំង ហុងវាស្នា






-
ព័ត៌មាន7 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន5 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន5 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន5 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា