ព័ត៌មាន
ក្រុមហ៊ុនចិនកំពុងសិក្សាលទ្ធភាព វិនិយោគក្នុងវិស័យចម្រាញ់ប្រេងនៅកម្ពុជា
ក្រុមហ៊ុនមកពីប្រទេសចិនមួយ កំពុងសិក្សាលទ្ធភាព លើការបណ្តាក់ទុនវិនិយោគ ក្នុងវិស័យចម្រាញ់ប្រេងនៅកម្ពុជា ដើម្បីចូលរួម ចំណែកជួយគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា។
ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃក្រុមហ៊ុន Beijing Sainte Holding Co., Ltd. ដែលដឹកនាំដោយលោក ឆិន យីងលាវ (Chen Yingliu) អគ្គនាយកក្រុមហ៊ុន ដោយមានការសម្របសម្រួលពីឯកឧត្តម ឯក សំអុល ឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមមិត្តភាពកម្ពុជា-ចិន និងលោកស្រី ហ័ង រួយហ័រ (Wong Swie Hwa) ប្រធានសមាគមធុរកិច្ចហុងកុង និងម៉ាកាវប្រចាំកម្ពុជា។

ឯកឧត្តមអគ្គលេខាធិការ បានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះគណៈប្រតិភូ និងបានសម្តែងនូវសេចក្តីសោមនស្សរីករាយ ដែល ក្រុមហ៊ុន Beijing Sainte Holding Co., Ltd មានបំណងមកបណ្តាក់ទុនវិនិយោគ ក្នុងវិស័យចម្រាញ់ប្រេងនៅកម្ពុជា។ ឯកឧត្តម អគ្គលេខាធិការ បានជម្រាបជូនក្រុមហ៊ុនពីសាវតាររបស់ក្រុមហ៊ុនចម្រាញ់ប្រេងមួយចំនួននៅកម្ពុជា និងបទពិសោធន៍ និងភាពជោគជ័យរបស់ក្រុមហ៊ុនមួយចំនួនដូចជា នៅប្រទេសសិង្ហបុរី និងប្រទេសកូរ៉េជាដើម។

ជាការគិតគូរជំហានបន្ទាប់ ឯកឧត្តមអគ្គលេខាធិការ បានស្នើឱ្យក្រុមហ៊ុនធ្វើការជ្រើសរើសទីតាំងសមស្រប ដើម្បីធ្វើការបង្កើតរោងចក្រ សំដៅកាត់បន្ថយការប៉ះពាល់បរិស្ថាន និងប្រជាពលរដ្ឋដែលរស់នៅក្បែរតំបន់នោះ។ បន្ថែមពីនេះ ឯកឧត្តមក៏បានលើកទឹកចិត្តឱ្យក្រុម ហ៊ុនបង្កើតតំបន់សេដ្ឋកិច្ចពិសេសមួយ សម្រាប់តែឧស្សាហកម្មចម្រាញ់ប្រេង។

ជាការឆ្លើយតប លោក ឆិន យីងលាវ បានសន្យា និងមានការបេ្តជ្ញាចិត្តខ្ពស់ ក្នុងការនាំយកជំនាញ និងបច្ចេកវិទ្យាទំនើប និងឈានមុខ ពីប្រទេសចិន ដើម្បីអនុវត្តគម្រោងនេះឱ្យបានជោគជ័យ។ លើសពីនេះ ក្រុមហ៊ុន Beijing Sainte Holding Co., Ltd សង្ឃឹមថា គម្រោងនេះនឹងអាចរួមចំណែកជួយគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជាផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី





-
ព័ត៌មាន7 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន5 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន5 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន5 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា