ព័ត៌មាន
វិស័យឯកជនស្វែងយល់និតិវិធីសំណើរសុំនាំចូលដោយពន្ធនាំចូលជាបន្ទុករបស់រដ្ឋតាមប្រព័ន្ធអនឡាញបញ្ជរតែមួយជាតិ
តំណាងក្រុមហ៊ុន រោងចក្រ សហគ្រាសចំនួនប្រមាណ១៦០នាក់ ក្នុងនោះមួយចំនួនបានចូលរួមដោយផ្ទាល់ និងមួយចំនួនផ្សេងទៀតតាមប្រព័ន្ធអនឡាញ ដើម្បីស្វែងយល់អំពីនិតិវិធីនៃសំណើរសុំនាំចូលដោយពន្ធនាំចូលជាបន្ទុករបស់រដ្ឋ តាមប្រព័ន្ធអនឡាញបញ្ជរតែមួយជាតិ ដើម្បីឱ្យការអនុវត្តមានភាពច្បាស់លាស់ និងត្រឹមត្រូវ។

ឧកញ៉ា លឹម តុង ប្រធានសមាគមផលិតផលធ្វើដំណើរ និងស្បែកនៅកម្ពុជា នៅក្រោយសិក្ខាសាលាស្តីពី និតិវិធីនៃសំណើរសុំនាំចូលដោយពន្ធនាំចូលជាបន្ទុករបស់រដ្ឋ តាមប្រព័ន្ធអនឡាញបញ្ជរតែមួយជាតិ កាលពីរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ បានមានប្រសាសន៍ឱ្យដឹងថា សិក្ខាសាលានេះ រៀបចំឡើងដោយសមាគមស្បែកជើងកម្ពុជា និងសមាគមផលិតផលធ្វើដំណើរនិងស្បែកនៅកម្ពុជា ដោយបានសហការជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្នុងគោលបំណងដើម្បីបញ្ជ្រៀបការយល់ដឹង ក៏ដូចជាផ្តល់ជូននូវព័ត៌មានថ្មីៗ ខណៈសមាជិកនៃសមាគមមួយចំនួននៅមិនទាន់បានយល់ជ្រាបច្បាស់នៅឡើយ ពាក់ព័ន្ធនីតិវិធីនៃសំណើរសុំនាំចូលដោយពន្ធនាំចូលជាបន្ទុករបស់រដ្ឋតាមប្រព័ន្ធអនឡាញបញ្ជរតែមួយជាតិ និងដើម្បីឱ្យការអនុវត្តមានភាពច្បាស់លាស់ និងខ្ជាប់ខ្ជួនពាក់ព័ន្ធនិងច្បាប់លិខិតបទដ្ឋានគតិយុត្ត ដែលរាជរដ្ឋាភិបាលដាក់ចេញកន្លងមក។ ជាពិសេស ខណៈសហរដ្ឋអាម៉េរិកបានប្រកាសអំពីពន្ធនាំចូលមានភាពមិនទាន់ប្រាកដប្រជា ដែលធ្វើឲ្យវិស័យឯកជនមួយចំនួនមានភាពរំជើបរំជួលខ្លះ។
បើតាម ឯកឧត្តម យុន ហេង អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានមានប្រសាសន៍ថា ប្រព័ន្ធបញ្ជរតែមួយជាតិ ត្រូវបានអភិវឌ្ឍឡើងសម្រាប់ផ្ដល់សេវាតាមទម្រង់អេឡិចត្រូនិក ដើម្បីជួយសម្រួលដល់ការបំពេញនីតិវិធីនាំចេញ-នាំចូលទំនិញកាន់តែរហ័ស និងមានតម្លាភាព កាត់បន្ថយការចំណាយ ផ្តល់ភាពស៊ីចង្វាក់គ្នា និងភាពប្រាកដប្រជាដល់កិច្ចដំណើរការពីការចាប់ផ្តើមនីតិវិធីដែលតម្រូវរហូតដល់ការបំពេញបែបបទបញ្ចេញទំនិញពីគយ។
ឯកឧត្តម បានបញ្ជាក់បន្ថែមថា ប្រព័ន្ធបញ្ជរតែមួយជាតិនេះ នឹងអនុញ្ញាតឱ្យអ្នកនាំចេញ-នាំចូលទំនិញ អាចដាក់ស្នើសុំអាជ្ញាបណ្ណ លិខិតអនុញ្ញាត វិញ្ញាបនបត្រ និងឯកសារតម្រូវផ្សេងទៀត ពាក់ព័ន្ធនឹងការនាំចេញ-នាំចូលទំនិញ ទៅគ្រប់ក្រសួង-ស្ថាប័នមានសមត្ថកិច្ចតែមួយលើករួមគ្នា ដើម្បីទទួលបាននូវការអនុញ្ញាត សម្រាប់យកទៅប្រើប្រាស់ក្នុងការបំពេញបែបបទបញ្ចេញទំនិញពីគយ តាមមធ្យោបាយអេឡិចត្រូនិក៕ អត្ថបទ ឈិត បូរ៉ាវី

-
ព័ត៌មាន1 week agoសម្តេចធិបតីណែនាំឱ្យក្រសួងធនធានទឹកនិងឧតុនិយម ត្រៀមខ្លួនទប់ទល់ជាមួយបាតុភូតអ៊ែលនីញ៉ូ
-
ព័ត៌មាន1 week agoអ្នកសារព័ត៌មានបារាំង និងកាណាដា ចុះផ្ដិតយករូបភាពស្លាកស្នាមដ៏ឈឺចាប់នៅបំន់បឹងត្រកួន, ភូមិព្រៃចាន់ និងភូមិជោគជ័យ បន្សល់ទុកដោយសង្គ្រាមថៃឈ្លានពានកាលពីឆ្នាំ២០២៥
-
ព័ត៌មាន7 days agoឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដាក់បញ្ជាបន្ទាន់ ឲ្យកម្លាំងជំនាញបើកការស្រាវជ្រាវតាមចាប់ ក្រុមក្មេងទំនើងជិះម៉ូតូប្រដេញគ្នាបង្កអាណាធិបតេយ្យ យកមកអនុវត្តច្បាប់
-
ព័ត៌មាន1 week agoសម្ដេចធិបតីណែនាំឱ្យរក្សាទុកក្លោងទ្វារភូមិហ្វ្រង់កូហ្វូនី និងប្រាសាទ ព្រះវិហារ តាក្របី និងតាមាន់ធំ ដើម្បីឱ្យប្រជាពលរដ្ឋបានទស្សនាក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក
-
ព័ត៌មាន7 days agoក្រសួងបរិស្ថាន៖ស្ថានភាពគុណភាពទឹកតាមដងទន្លេមេគង្គកម្ពុជាមិនទទួលរងនូវការបំពុលឡើយ
-
ព័ត៌មាន7 days agoថ្ងៃដំបូងបើកដំណើរការផ្លូវថ្មើជើងចតុមុខអបអរសាទរបុណ្យអុំទូក មានភ្ញៀវជាតិ អន្តរជាតិជាច្រើនមកដើរទស្សនាកម្សាន្ត
-
ព័ត៌មាន1 week agoទឹកធ្លាក់ជីអាំង តំបន់ទេសចរណ៍បែបធម្មជាតិ ក្នុងខេត្តមណ្ឌលគិរី ដែលទេសចរមិនគួរមើលរំលង
-
ព័ត៌មាន1 week agoGS25 ចុះកិច្ចព្រមព្រៀងសិទ្ធិផ្តាច់មុខជាមួយ META Retail បោះជំហានចូលទីផ្សារប្រទេសកម្ពុជា