ព័ត៌មាន
វិស័យឯកជន៖ គោលនយោបាយបើកចំហររបស់រារដ្ឋាភិបាល បានកំពុងស្រូបយកសក្តានុពលវិនិយោគ
វិស័យឯកជន ចាត់ទុកការផ្តល់ឱ្យវិនិយោគិនផ្ទាល់ពីបរទេសអាចបណ្តាក់ទុនវិនិយោគ ១០០%, ការដកចំណេញទៅកាន់ ប្រទេសរបស់ខ្លួន និងកម្ពុជាគឺជាប្រទេសចាយលុយដុល្លារ និងការដាក់ចេញគោលនយោបាយផ្សេងៗជាច្រើនទៀត បានធ្វើឱ្យកម្ពុជា កំពុងដើរលើផ្លូវ ដោយបាននិងកំពុងស្រូបយកវិនិយោគិនថ្មីៗមកបណ្តាក់ទុនជាបន្តបន្ទាប់។

រាជរដ្ឋាភិបាលពីមួយអាណត្តិទៅមួយអាណត្តិ បានផ្តោតយកចិត្តទុកដាក់លើគោលនយោបាយអាទិភាពសំខាន់ៗជាច្រើន ក្នុង គោលដៅពង្រឹងយន្តការគ្រប់គ្រងហានីភ័យ និងវិបត្តិ ដើម្បីគ្រប់គ្រងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ជាពិសេសការទាក់ទាញការវិនិយោគ ផ្ទាល់ពីបរទេស និងការវិនិយោគក្នុងស្រុក ស្ថិតក្រោមកត្តានៃសុខសន្តិភាព និងស្ថិរភាពនយោបាយ, បាននិងកំពុងគាំទ្រដល់ការរីក លូតលាស់នៃវិស័យធុរកិច្ចឯកជន ក្នុងនោះច្បាប់ស្តីពីវិនិយោគដែលមានភាពចំហរ ការការពារ និងផ្តល់នូវការលើកទឹកចិត្តជាច្រើន ដល់សកម្មភាពវិនិយោគ បានកំពុងផ្តល់នូវភាពទាក់ទាញ ខណៈដែលហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ បានកំពុងអភិវឌ្ឍ កាន់តែមានភាពសម្បូរបែប និងប្រទាក់ក្រឡា បានកំពុងបង្កើតដល់បរិយាសរស់រវើកដល់អ្នកធ្វើធុរកិច្ច។

ឯកឧត្តម សួន ម៉ិ ប្រធានសមាគមសហគ្រិនវីម៉ូនៅកម្ពុជា លើកឡើងថា ជុំវិញបរិយាសវិនិយោគនេះ រាជរដ្ឋាភិបាលបានដាក់ ចេញនូវគោលនយោបាយជាច្រើន ជាពិសេសច្បាប់វិនិយោគនៃព្រះរាជាណាចក្រកម្ពុជា មានភាពបើកចំហរ ការការពារ និងផ្តល់នូវការ លើកទឹកចិត្តជាច្រើន ដល់សកម្មភាពវិនិយោគដូចជា វិនិយោគិនផ្ទាល់ពីបរទេសអាចបណ្តាក់ទុនវិនិយោគ ១០០%, ការដកប្រាក់ចំ ណេញទៅប្រទេសរបស់ខ្លួន, ជាពិសេសកម្ពុជាគឺជាប្រទេសដែលចាយលុយដុល្លារជាដើម គឺបានបង្កើតដល់ភាពកក់ក្តៅ ដល់អ្នកធ្វើ ធុរកិច្ចគ្រប់បែបយ៉ាង និងស្របពេលដែលរាជរដ្ឋាភិបាលធ្វើការកែទម្រង់ជាបន្តបន្ទាប់ ធ្វើឱ្យរដ្ឋបាលសាធារណៈមានសមត្ថភាពកាន់តែ ខ្លាំង, ស្អាតស្អំ និងវៃឆ្លាត បម្រើសេវាប្រកបដោយទំនុកចិត្ត ដល់ធុរជនទាំងឡាយ ដែលកំពុងធ្វើធុរកិច្ចនៅកម្ពុជា។
សូមបញ្ជាក់ថា នៅក្នុងរយៈពេល ៤ ខែ ដើមឆ្នាំ២០២៥នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគថ្មីបានចំនួន ២៣១ គម្រោង ក្នុងទុនវិនិយោគប្រមាណ ៣,៤ ពាន់លានដុល្លារអាម៉េរិក កើនឡើង ១០៣ គម្រោង បើប្រៀបធៀបរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៤។ ជុំវិញគម្រោងវិនិយោគនេះដែរ នៅថ្ងៃម្សិលមិញនេះ, គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានពិនិត្យ ពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ១២ គម្រោងបន្ថែមទៀត មាន ទុនវិនិយោគសរុបប្រមាណ ៣១៨ លានដុល្លារអាមេរិកផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី

-
ព័ត៌មាន7 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន5 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន5 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន5 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា