ព័ត៌មាន
សម្ដេចធិបតី អនុញ្ញាតឱ្យនាយិកាប្រតិបត្តិអង្គការ UNAIDS ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ
នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានអនុញ្ញាតឱ្យលោកជំទាវ វីននី ប៊ីយ៉ានីម៉ា (Winnie Byanyima) អគ្គលេខាធិការរងអង្គការសហប្រជាជាតិ និងជានាយិកាប្រតិបត្តិអង្គការ UNAIDS ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។

សូមជម្រាបថា បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងសុខាភិបាលជាសេនាធិការបាននឹងកំពុងបំពេញបេសកកម្មដ៏សំខាន់ ចូលរួមយ៉ាងសកម្ម និងសហការក្នុងអន្តរវិស័យ ដើម្បីឆ្លើយតបនឹងបញ្ហាមេរោគអេដស៍យ៉ាងមានប្រសិទ្ធភាព។ បន្ថែមពីនេះ រដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងសុខាភិបាល ជាសេនាធិការ បានសហការជាមួយដៃគូអភិវឌ្ឍន៍ អង្គការក្រៅរាជរដ្ឋាភិបាល សហគមន៍ និងសង្គមស៊ីវិល ក្នុងការងារប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍នៅកម្ពុជា ដើម្បីឆ្លើយតបឱ្យបាននូវគោលនយោបាយជាតិការបញ្ចប់ជំងឺអេដស៍ ឆ្នាំ២០២៣-២០២៨។ ក្រសួងសុខាភិបាលកម្ពុជាទទួលបានការគាំទ្ររបស់ដៃគូអភិវឌ្ឍ បានផ្តល់អាទិភាពក្នុងការធ្វើសមាហរណកម្មសេវាធ្វើតេស្តរកមេរោគអេដស៍ និងការថែទាំសុខភាព នៅក្នុងប្រព័ន្ធសុខាភិបាលថ្នាក់ជាតិ។ ចំណុចសំខាន់នោះគឺ ពង្រឹងលើការបម្រើសេវាថែទាំសុខភាពសម្រាប់អ្នកផ្ទុកមេរោគអេដស៍ នៅតាមមូលដ្ឋានសុខាភិបាលកម្រិតបឋម។ ស្របពេលដែលក្រសួងសុខាភិបាល កំពុងពង្រឹងក្នុងការឆ្លើយតបនឹងជំងឺអេដស៍ ប្រកបដោយប្រសិទ្ធភាព ក្រសួងក៏បានជំរុញនៃការលើកកម្ពស់ក្នុងការបញ្ឈប់ការរើសអើង ចំពោះអ្នកផ្ទុកមេរោគអេដស៍ផងដែរ។
ប្រទេសកម្ពុជា ជាពិសេសក្រសួងសុខាភិបាល ដែលបានខិតខំប្រឹងប្រែងក្នុងការឆ្លើយតបនឹងមេរោគអេដស៍នៅកម្ពុជា ដែលសម្រេចបានលទ្ធផល ៩៥-៩៥-៩៥ ជាភាគរយខ្ពស់ ប្រៀបធៀបនឹងគោលដៅដាក់ចេញ ដែលកម្ពុជាធ្លាប់ជាប្រទេសមានអត្រាប្រេវ៉ាឡង់ អ្នកផ្ទុកមេរោគអេដស៍ខ្ពស់ ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក គឺ៣% ក្នុងឆ្នាំ១៩៩៦ ហើយធ្លាក់ចុះមកនៅត្រឹមតែ ០.៥% ក្នុងឆ្នាំ២០២៤។ ខណៈចក្ខុវិស័យរបស់កម្ពុជាទៅថ្ងៃអនាគតគឺ ជំរុញឱ្យការបម្រើសេវាសុខាភិបាលកាន់តែល្អប្រសើរឡើង ជាពិសេសសេវាពិនិត្យ និងថែទាំអ្នកជំងឺអេដស៍៕




-
ព័ត៌មាន7 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន5 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន5 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន5 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា