ព័ត៌មាន
ស.ស.យ.ក រៀបចំពិធីថ្វាយព្រះពរព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះមហាក្សត្រ ព្រះបរមនាថ នរោត្តតម សីហមុនី
សហភាពសហព័ន្ធយុវជនកម្ពុជា នាព្រឹកថ្ងៃទី ១៣ ខែឧសភា ឆ្នាំ២០២៥នេះ បានជួបជុំរៀបចំពិធីបុណ្យចម្រើនព្រះជន្មសម្ដេចព្រះបរមនាថ នរោត្តតម សីហមុនីព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា គម្រប់ព្រះជន្ម ៧២យាងចូល ៧៣ព្រះវស្សា។ ការរៀបចំពិធីថ្វាយព្រះពរនេះ ធ្វើឡើងក្រោមអធិបតីភាព សម្ដេចព្រះរាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី ឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ រួមទាំងវត្តមានឯឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា រួមទាំងថ្នាក់ដឹកនាំ និងសមាជិកសហភាពសហព័ន្ធយុវជនកម្ពុជាប្រមាណ ៤០០នាក់។

ដោយទទួលបានព្រះបរមរាជាអនុញ្ញាតដ៏ខ្ពង់ខ្ពស់បំផុតពីព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង សម្ដេចព្រះបរមនាថ នរោត្តតម សីហមុនី ព្រះមហក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សហភាពសហព័ន្ធយុវជនកម្ពុជា បានរៀបចំពិធីបុណ្យចម្រើនព្រះជន្មជូន ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា គម្រប់ព្រះជន្ម ៧២យាងចូល ៧៣ព្រះវស្សា។

ក្នុងការរៀបចំពិធីថ្វាយព្រះពរនេះដែរ លោក សំហេង បូរ៉ា សមាជិកគណៈកម្មាធិការកណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជា ក៏បានលើកឡើងនូវក្ដីសាទរ និងជាមហាកតិ្តយសដែល សហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបានព្រះរាជាអនុញ្ញាត ឱ្យរៀបចំពិធីថ្វាយព្រះពរនេះឡើង។ ក្នុងនាមជាសមាជិក ស.ស.យ.ក ជាយុវជន ជាប្រជាពលរដ្ឋកម្ពុជា លោកពិតជាសូមអរព្រះគុណ និងដឹងគុណចំពោះព្រះរាជហឫទ័យរបស់ព្រះមហាក្សត្រដែលតែងគិតគូ សណ្ដោសប្រណី ស្រឡាញ់ប្រជាពលរដ្ឋគ្រប់រូប។
ការរៀបចំពិធីថ្វាយព្រះពរនេះ រៀបចំឡើងនាពេលព្រឹកដោយមានសកម្មភាពមួយចំនួន ដូចជាការថ្វាយបង្គំ ព្រះបរមឆាយាលក្ខណ៍ របាំថ្វាយព្រះពរចម្រើនព្រះជន្មវស្សា និងការចាប់ផ្ដើមពិធីសាសនា៕ អត្ថបទ៖គឹមហុក










-
ព័ត៌មាន7 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន5 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន5 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន5 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា