ព័ត៌មាន
ក្រុមការងារក្រសួងសាធារណការប្រជុំពិនិត្យវឌ្ឍនភាពគម្រោងវិនិយោគបន្ទាន់លើហេដ្ឋារចនាសម្ព័ន្ធលូ និងប្រព័ន្ធរំដោះទឹកនៅភ្នំពេញ ខណៈបច្ចុប្បន្នសម្រេចលទ្ធផលបានប្រមាណ ៩៣%
ភ្នំពេញ៖ នាថ្ងៃចន្ទ ទី១២ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ាង វុត្ថា អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកទេស និងជាប្រធានក្រុមការងារត្រួតពិនិត្យបច្ចេកទេស បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពគម្រោងវិនិយោគបន្ទាន់លើហេដ្ឋារចនាសម្ព័ន្ធលូ និងប្រព័ន្ធរំដោះទឹកសម្រាប់បញ្ចៀសការជន់លិចនៅភូមិសាស្ត្ររាជធានីភ្នំពេញ សម្រាប់ឆ្នាំ២០២៤ ដែលអនុវត្តដោយក្រុមហ៊ុនសាងសង់ PHNOM PENH PRECAST PLANTS CO., LTD និង T.C.M. ENGINEERING COMPANY LTD ដោយមានការចូលរួមពី លោកអគ្គនាយករង លោកប្រធាននាយកដ្ឋាន លោកអនុប្រធាននាយកដ្ឋាន និងមន្ត្រីបច្ចេកទេសពាក់ព័ន្ធនៃគម្រោង ព្រមទាំងតំណាងក្រុមហ៊ុនទទួលការសាងសង់។
កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងដើម្បីពិនិត្យ និងតាមដានអំពីវឌ្ឍនភាពនៃគម្រោង ព្រមទាំងពិនិត្យពីបញ្ហាប្រឈមដែលនៅសេសសល់ក្នុងការពិភាក្សាស្វែងរកដំណោះស្រាយ ដើម្បីឱ្យការអនុវត្តគម្រោងអាចបញ្ចប់បានទៅតាមផែនការដែលបានគ្រោងទុក។
សូមបញ្ជាក់ផងដែរថា គម្រោងនេះ បានបើកការដ្ឋាន កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤ កន្លងទៅ ដែលមានវឌ្ឍនភាពគម្រោងបច្ចុប្បន្នសម្រេចលទ្ធផលបានប្រមាណ ៩៣% នៃទំហំការងារសរុប ហើយគ្រោងនឹងបញ្ចប់ការងារនៅខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះ៕





-
ព័ត៌មាន24 hours agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន5 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន3 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន