ព័ត៌មាន
សហគ្រិនស្រ្តីនៅកម្ពុជា បានកំពុងចាប់យកបច្ចេកវិទ្យាឌីជីថលសម្រាប់ដំណោះស្រាយធ្វើអាជីវកម្ម
សហគ្រិនស្រ្តីនៅកម្ពុជា បាននិងកំពុងផ្លាស់ប្តូរឥរិយាបថ លើការគ្រប់គ្រងខ្សែច្រវាក់ផលិតកម្ម នៃការចាប់យកបច្ចេកវិទ្យាឌីជីថល សម្រាប់ជាដំណោះស្រាយនៅក្នុងការធ្វើអាជីវកម្ម និងពាណិជ្ជកម្មជាបណ្តើរៗ។

លោកជំទាវ ចាន់ ភារី ប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជា លើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយ BTV ស្តីពីសហគ្រិនស្រ្តី និង វិស័យបច្ចេកវិទ្យាឌីជីថលនៅកម្ពុជានេះថា ជុំវិញផលិតផលក្នុងស្រុក ពីមួយឆ្នាំទៅមួយមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ខណៈដែល កម្ពុជាមានដៃគូរជាច្រើន ក្នុងការកសាងសមត្ថភាព ចំណេះ និងជំនាញ ជាពិសេសនៅលើគុណភាព និងកម្រិតស្តង់ដារនៃការផលិត ក្នុងនោះក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ក៏បានផ្តល់នូវផ្នែកបច្ចេកទេស និងបច្ចេកវិទ្យាផ្សេងៗ ខណៈដែល ក្រសួងពាណិជ្ជកម្ម ក៏បានខិតខំជួយត្រួសត្រាយផ្លូវ ផ្តល់ឱកាសដល់សហគ្រិនផលិតក្នុងស្រុក មានឱកាសបង្ហាញនូវផលិតផល របស់ខ្លួនសម្រាប់ទីផ្សារក្នុង និងក្រៅប្រទេស។

លោកជំទាវ បន្តថា ស្របពេលវិស័យបច្ចេកវិទ្យាកំពុងរីកចម្រើននេះ ឃើញថា បច្ចុប្បន្នសហគ្រិនជាស្រ្តី បាននិងកំពុងផ្លាស់ប្តូរ ឥរិយាបថ និងបានបណ្តុះនូវគំនិតថ្មីៗស្របតាមនវានុវត្តន៍ ជាពិសេសការចាប់យកបច្ចេកវិទ្យាឌីជីថល សម្រាប់ដំណោះស្រាយនៅក្នុង អាជីវកម្ម ទោះបីបច្ចុប្បន្នការចាប់យកវិស័យនេះនៅមានកម្រិតនៅឡើយ ការណ៍នេះ, បានបង្ហាញដល់ពួកគាត់បានយល់ដឹងខ្លះៗ អំពី សារៈសំខាន់ៗនៃការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីជាផ្លូវឈានទៅសិក្សាឱ្យបានកាន់តែច្រើន ក្នុងគោលដៅជំរុញធ្វើអាជីវកម្ម ពាណិជ្ជកម្ម ឱ្យកាន់តែជោគជ័យ។

សូមបញ្ជាក់ថា ជុំវិញវិស័យឌីជីថលនេះ, រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បាននិងកំពុងបន្តជំរុញការប្រើប្រាស់បច្ចេកវិទ្យាឌីជី ថលឱ្យបានជាអតិបរមា ជាពិសេសក្នុងសកម្មភាពធុរកិច្ច និងសេដ្ឋកិច្ច តាមវិធានប្រទាក់ក្រឡា និងជាប្រព័ន្ធ, ក្នុងគោលដៅកែលម្អ បរិយាសអំណោយផលដល់ការធ្វើធុរកិច្ច ការធ្វើអាជីវកម្ម និងការវិនិយោគ តាមរយៈការសម្រួលនិងការធ្វើសាមញ្ញកម្មនីតិវិធីពាក់ព័ន្ធ នានា, ការធ្វើឌីជីថលភាវូបនីយកម្ម សម្រាប់ការផ្តល់សេវា និងកិច្ចការរដ្ឋបាល ការពង្រឹងសមត្ថភាពស្ថាប័ន, និងការលើកប្រសិទ្ធភាព នៃការសម្របសម្រួលអន្តរក្រសួង-ស្ថាប័ន៕ អត្ថបទ៖ សុន រ៉ាឌី






-
ព័ត៌មាន7 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន5 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន5 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន5 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា