ព័ត៌មាន
នាយកប្រចាំតំបន់អាស៊ីនៃក្រុមហ៊ុន The Report Company វាយតម្លៃខ្ពស់ ចំពោះការបន្តថែរក្សាបាននូវសន្តិភាព និងស្ថិរភាពយ៉ាងរឹងមាំនៅកម្ពុជា
ភ្នំពេញ ៖ នារសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ នៅវិមានសន្តិភាព, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Lucius Daniels នាយកប្រចាំតំបន់អាស៊ីនៃក្រុមហ៊ុន The Report Company ចូលសម្តែងការគួរសម។
ក្នុងឱកាសនៃជំនួបនេះ, លោក Lucius Daniels បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចបវរធិបតី ដែលបានចំណាយពេលវេលាដ៏មានតម្លៃអនុញ្ញាតឱ្យរូបលោកចូលជួបសម្ដែងការគួរសម។ លោកបានវាយតម្លៃខ្ពស់ចំពោះកម្ពុជាដែលបានបន្តថែរក្សានូវសន្តិភាព និងស្ថិរភាពយ៉ាងរឹងមាំ ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី ដែលជាមូលដ្ឋានគ្រឹះសម្រាប់ជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច, ទាក់ទាញវិនិយោគ និងទេសចរ មកទស្សនាកម្ពុជា។ ទន្ទឹមនឹងនេះ, លោក Lucius Daniels បានគោរពជម្រាបជូនសម្តេចបវរធិបតី អំពីគម្រោងផលិតរបាយការណ៍ផ្សព្វផ្សាយដែលផ្តោតជាសំខាន់លើទស្សនទាន និងសមិទ្ធផលធំៗ របស់រាជរដ្ឋាភិបាលកម្ពុជា រួមមាន៖ យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១, ការជំរុញកំណើនសេដ្ឋកិច្ច, ការលើកកម្ពស់វិស័យទេសចរណ៍ក្នុង «រដូវកាលបៃតង» និង ការប្រែក្លាយខេត្តព្រះសីហនុទៅជាមជ្ឈមណ្ឌលសេដ្ឋកិច្ចពហុបំណង និងប្រែក្លាយកំពង់ផែស្វយ័តក្រុងព្រះសីហនុ ជាមជ្ឈមណ្ឌលភស្តុភារកម្មតំបន់ ជាដេីម។
ជាការឆ្លើយតប, សម្តេចបវរធិបតី បានសម្តែងការស្វាគមន៍ និងក្តីរីករាយដែលបានជួបលោក Lucius Daniels សាជាថ្មី។ សម្តេចបវរធិបតីបានវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន The Report Company ដែលបានរួមចំណែកផ្សព្វផ្សាយអំពីកម្ពុជា ជាពិសេស ការចេញផ្សាយកិច្ចសម្ភាសន៍របស់សម្ដេចបវរធិបតី នៅក្នុងទស្សនាវដ្តី Newsweek នាពេលកន្លងមក។ សម្តេចបវរធិបតីក៏បានកត់សម្គាល់អំពីគម្រោងរបស់ក្រុមហ៊ុន ក្នុងការធ្វើកិច្ចសម្ភាសន៍ជាមួយថ្នាក់ដឹកនាំក្រសួង-ស្ថាប័ននានា របស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់របាយការណ៍ថ្មី។ សម្តេចបវរធិបតី ក៏បានចែករំលែកផងដែរថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយ និងវិធានការចាំបាច់នានា ដើម្បីបង្កើតបរិយាកាសវិនិយោគប្រកបដោយភាពទាក់ទាញ, បត់បែន, ប្រកួតប្រជែង និងប្រាកដនិយម។ ក្នុងន័យនេះ, សម្តេចបានគូសរំលេចពីការវិនិយោគ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តសំខាន់ៗ ដើម្បីគាំទ្រដល់វិស័យដឹកជញ្ជូន និងភស្តុភារកម្ម ដែលរួមមាន៖ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ, កំពង់ផែទឹកជ្រៅក្រុងព្រះសីហនុ, គម្រោងព្រែកជីកហ្វូណនតេជោ, និងអាកាសយានដ្ឋានអន្តរជាតិតេជោ ជាដើម។ សម្តេចបវរធិបតី ក៏បានគូសបញ្ជាក់អំពីការផ្តល់ការលេីកទឹកចិត្តនានា ចំពោះការវិនិយោគលើខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពជា ដែលនឹងជួយបង្កើនសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា ព្រមទាំងជួយបម្រើដល់ការផ្គត់ផ្គង់ទាំងទីផ្សារក្នុងស្រុក និងការនាំចេញ។
បន្ថែមលើនេះ, សម្តេចបវរធិបតី ក៏បានលើកឡើងពីគោលដៅរបស់រាជរដ្ឋាភិបាល ក្នុងការប្រែក្លាយ និងតភ្ជាប់បណ្តាខេត្តជាប់ឆ្នេរសមុទ្ររបស់កម្ពុជា ទៅជាតំបន់សេដ្ឋកិច្ចពហុបំណង ដែលគ្របដណ្តប់ដោយវិស័យឧស្សាហកម្មទំនើប, កម្មន្តសាល, សេវាកម្ម, ទេសចរណ៍ និងភស្តុភារកម្ម ដើម្បីរួមចំណែកដល់ការធ្វើពិពិធកម្ម និងជំរុញកំណើនសេដ្ឋកិច្ចជាតិ៕

-
ព័ត៌មាន1 week ago
មនុស្សជាង៧០នាក់ស្លាប់ និងជាង៥០នាក់រងរបួសធ្ងន់ស្រាល ដោយសារគ្រោះថ្នាក់ចរាចរណ៍រយៈពេល៩ខែឆ្នាំ២០២៥
-
ព័ត៌មាន1 week ago
កម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទសមាគមគ្រូពេទ្យ ត្រចៀក ច្រមុះ បំពង់ក សល្យសាស្រ្ត ក្បាល និងក អាស៊ាន លើកទី២១
-
ព័ត៌មាន1 week ago
ក្រសួងមហាផ្ទៃកម្ពុជា ចាត់ទុកសកម្មភាពអាជ្ញាធរថៃចូលឈូសឆាយដីធ្លីពលរដ្ឋខ្មែរ នៅភូមិព្រៃចាន់ គឺជាអំពើឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មាន7 days ago
ស.ស.យ.ក ខណ្ឌច្បារអំពៅ បន្តនាំអំណោយ និងថ្នាំការពាររោគសើរស្បែក ជូនដល់បងប្អូនពលរដ្ឋនៅតំបន់បឹងព្រលិត ដែលរងផលប៉ះពាល់ដោយទឹកជន់
-
ព័ត៌មាន19 hours ago
កិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ នឹងត្រូវចុះហត្ថលេខានៅចុងខែនេះ ដោយមានប្រធានាធិបតីអាម៉េរិកជាសាក្សី
-
ព័ត៌មាន7 days ago
ព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រី យាងនិវត្តន៍មកដល់កម្ពុជាវិញហើយនៅរសៀលថ្ងៃទី១២តុលានេះ
-
ព័ត៌មាន7 days ago
អង្គភាពស៊ីម៉ាក់ស្នើរដ្ឋាភិបាលជប៉ុនតាមរយៈ JICA បន្ដគាំទ្រវិស័យសកម្មភាពបោសសម្អាតមីននៅកម្ពុជា
-
ព័ត៌មាន2 days ago
ក្រោយស្ងប់ស្ងាត់៣យប់ ថៃ បន្តចាក់សំឡេងរំខានអ្នកភូមិជោគជ័យ ដែលមានកម្រិតរលកសំឡេងខ្ពស់បំផុត