ព័ត៌មាន
ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា បន្តធ្វើបាឋកថាលើភាពជាអ្នកដឹកនាំស្តីពីវិធីសាស្រ្តនៃការគិតពិចារណា “សម្ភារៈនិយមវិចារវិទ្យាបែបវិទ្យាសាស្រ្ត”
ភ្នំពេញ ៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានធ្វើបទបាឋកថាក្នុងវគ្គភាពជាអ្នកដឹកនាំ និង នវានុវត្តន៍ ជូនថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រមក្រោមឱវាទក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ (Zoom) ដែលមានសមាសភាពចូលរួមសរុបចំនួន ៣៣៩០ នាក់, នារសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥នេះ។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំរំលឹកដល់ថ្នាក់ដឹកនាំ មន្រ្តី-បុគ្គលិកនៃវិស័យសុខាភិបាលអោយយកចិត្តទុកដាក់លើការងារសំខាន់ៗដូចជា ការគ្រប់គ្រងសេវារថយន្តគិលានសង្គ្រោះ និងផ្តល់សេវាដោយគណនេយ្យភាពនិងក្រមសីលធម៌វិជ្ជាជីវៈនៅតាមគ្រឹះស្ថានសាធារណៈនិងជាពិសេសឯកជន ដោយឯកឧត្តមសាស្រ្តាចារ្យបានលើកករណីជាឧទារណ៍ជាក់ស្តែងផ្សេងៗ ដើម្បីជាការចំណាំ និងរៀនសូត្រចៀសវាង ដោយខិតខំបង្ហាញផ្លូវដល់មន្ត្រីបន្តបន្ទាប់។
ជាកិច្ចបន្ត ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តីបានលើកយកប្រធានបទ “សារជាតិ និង បាតុភូត” និងប្រធានបទ “ហេតុ និង ផល” ដែលប្រធានបទទាំង២នេះ ជាផ្នែកមួយនៃសម្ភារៈនិយមវិចារវិទ្យាបែបទស្សនៈវិទ្យាផង បែបវិទ្យាសាស្ត្រផង សម្រាប់ជួយឱ្យយើងជាអ្នកដឹកនាំបានសិក្សាស្វែងយល់ស៊ីជម្រៅថែមទៀតពីអង្គវត្ថុ ឬមនុស្ស។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ផ្តាំផ្ញើរដល់ថ្នាក់ដឹកនាំក្រសួងសុខាភិបាលគ្រប់ឋានានុក្រមឱ្យប្រកាន់យកគោលការណ៍ “សូមកុំបើកឱកាសឱ្យមានលទ្ធភាពមិនល្អ ដែលនាំឱ្យមានអាទិភាពមិនល្អកើតឡើង” ដែលគោលការណ៍នេះជំរុញឱ្យថ្នាក់ដឹកនាំទាំងអស់ ប្រើប្រាស់ភាពបុរេសកម្មក្នុងការបង្ការភាពអសកម្មលើការងារដឹកនាំ គ្រប់គ្រងវិស័យសុខាភិបាលបន្តឈរលើទិសដៅប្រសិទ្ធិភាព និងចីរភាព។
ដោយមានការអនុញ្ញាតពី ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី នៅក្នុងសប្តាហ៍នេះ មានបទបង្ហាញ PDIA ប្រធានបទស្តីពី វិធីដោះស្រាយបញ្ហាការគ្រប់គ្រងឃ្លាំងស្តុកសម្ភារៈអនាម័យ មិនបានគ្រប់ជ្រុងជ្រោយ នៅក្នុងមន្ទីរពេទ្យបង្អែកជីភូ ការិយាល័យសុខាភិបាល ស្រុកប្រតិបត្តិជីភូ នៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តស្វាយរៀង៕
អត្ថបទ រដ្ឋា









-
ព័ត៌មាន7 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន5 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន5 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន5 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា