ព័ត៌មាន
ឯកឧត្តម ជា ធីរិទ្ធ៖ អាណត្តិរបស់សម្ដេចតេជោ កំពុងជំរុញការងារការទូតសភា និងការងារសមាជិកព្រឹទ្ធសភាជាមួយអង្គបោះឆ្នោតនៅមូលដ្ឋាន
ភ្នំពេញ៖ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យ ព្រឹទ្ធសភាកម្ពុជា បានបញ្ជាក់ប្រាប់ BTV ថា ក្នុងអាណត្តិរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា សម្ដេចកំពុងជំរុញលើកិច្ចការងារចំនួនពីរសំខាន់ គឺទី១ ការងារការទូតសភា និងទី២ ជំរុញការងាររវាងសមាជិកព្រឹទ្ធសភាជាមួយអង្គបោះឆ្នោត ដែលជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់នៅមូលដ្ឋានដោយផ្ទាល់។

ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជា បានបញ្ជាក់ថា នៅក្នុងអាណត្តិរបស់សម្ដេចតេជោ ហ៊ុន សែន ជាប្រធានព្រឹទ្ធសភានេះ ចំណុចទី១ សម្ដេចតេជោ បានដាក់ចេញនូវទិសដៅយុទ្ធសាស្រ្ដជំរុញសភាកាទូត។ នៅក្នុងសភាកាទូតនេះទាំងរដ្ឋសភា និងព្រឹទ្ធសភា ប៉ុន្ដែក្នុងក្របខណ្ឌសម្ដេចតេជោ សម្ដេចបានជំរុញទៅលើការទូតព្រឹទ្ធសភា ដោយធ្វើយ៉ាងណាឱ្យស្ថាប័នព្រឹទ្ធសភា ជាពិសេសសម្ដេចតេជោផ្ទាល់ និងចូលរួមចំណែកភ្ជាប់ទំនាក់ទំនងការទូតបន្ថែមស្របទៅនឹងគោលនយោបាយរាជរដ្ឋាភិបាលដែលមានស្រាប់។

ឯកឧត្តម ជា ធីរិទ្ធ បានបន្តថា សម្ដេចតេជោ បានជំរុញលើការងារការទូតសភានេះខ្លាំងណាស់ ខណៈបច្ចុប្បន្នក្នុងឱកាសសម្ដេចតេជោជួបជាមួយភ្ញៀវបរទេស ដែលបានមកស្នើសុំជួបពិភាក្សា និងស្នើសុំយោបល់ជាដើម សម្ដេចតែងតែយកឱកាសនេះសម្រាប់ជំរុញនូវសភាការទូតបន្ថែម។
ឯកឧត្តមបានបញ្ជាក់បន្ថែមថា ហើយនៅក្នុងអាណត្តិរបស់សម្ដេចតេជោនៅដើមខែមិថុនា ខាងមុខនេះ នឹងមានសមាជព្រឹទ្ធសភា និងរដ្ឋសភាដែលជាគំនិតផ្គួចផ្ដើមរបស់សម្ដេចតេជោដើម្បីឱ្យរដ្ឋសភា និងព្រឹទ្ធសភា ធ្វើយ៉ាងណាបង្ហាញអំពីតួនាទីរបស់ស្ថាប័ន នីតិប្បញ្ញត្តិ ក្នុងការផ្ដល់យោបល់ និងចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិជាមួយរាជរដ្ឋាភិបាល។

ចំណែកចំណុចទី២ សម្ដេចតេជោ បានជំរុញការងាររវាងសមាជិកព្រឹទ្ធសភាជាមួយអង្គបោះឆ្នោត ដែលជាសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ ឱ្យមានគណនេយ្យភាពរវាងស្ថាប័ននីតិប្បញ្ញត្តិ ព្រឹទ្ធសភា ជាមួយអង្គបោះឆ្នោត មានន័យថា សមាជិកព្រឹទ្ធសភាត្រូវទៅធ្វើការនៅមូលដ្ឋានជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ដែលបានបោះឆ្នោតឱ្យព្រឹទ្ធសភា ត្រូវចុះទៅមូលដ្ឋានមើលទុក្ខធុរៈរបស់ពួកគាត់ តើពួកគាត់ជួបបញ្ហាអ្វីខ្លះ ពួកគាត់បានឮបញ្ហាពីប្រជាពលរដ្ឋមកយ៉ាងណា ហើយស្វែងរកដំណោះស្រាយ។
សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន ត្រូវបានជាប់ឆ្នោតជាប្រធានព្រឹទ្ធសភា នីតិកាលទី៥ ដោយលទ្ធផល ៦២សម្លេង លើ ៦២សម្លេង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលត្រូវបានព្រឹទ្ធសភា នីតិកាលទី៥ បោះឆ្នោតជ្រើសរើស សម្ដេចតេជោ ជា « ប្រធានព្រឹទ្ធសភា » នៃព្រះរាជាណាចក្រកម្ពុជា ក្នុងនីតិកាលទី៥ ដោយលទ្ធផល ៦២សម្លេង លើ ៦២សម្លេង នាថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤នេះ៕




-
ព័ត៌មាន7 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន5 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន5 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន5 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា