ព័ត៌មាន
កម្ពុជានាំចេញទំនិញទៅកាន់ទីផ្សារអន្តរជាតិ មានទំហំទឹកប្រាក់ជាង ៩,១ ពាន់លានដុល្លារអាមេរិក
កម្ពុជាបាននាំចេញទំនិញទៅកាន់ទីផ្សារ ដែលជាប្រទេសដៃគូ នៅក្នុងរយៈពេល ៤ ខែ ក្នុងឆ្នាំ២០២៥នេះ មានទំហំទឹកប្រាក់ ប្រមាណ ៩,១ ពាន់លានដុល្លារអាមេរិក កើនឡើងជាង ១៤ ភាគរយ ធៀបនិងឆ្នាំ២០២៤ បានគាំទ្រដោយប្រភេទទំនិញសំខាន់ៗ ជាច្រើន។

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញស្ថិតិពាណិជ្ជកម្ម នៃការធ្វើពាណិជ្ជកម្មលើ ទីផ្សារអន្តរជាតិរបស់កម្ពុជា ក្នុងនោះសម្រាប់រយៈពេល ៤ ខែ ឆ្នាំ២០២៥ នេះ ការនាំចេញមុខទំនិញរបស់កម្ពុជា មានទំហំ ទឹកប្រាក់សរុបជាង ៩,១ ពាន់លានដុល្លារអាមេរិក មានកំណើនកើនឡើងជាង ១៤ ភាគរយ ខណៈការនាំចេញ ក្នុងរយៈពេលដូចគ្នា ឆ្នាំ២០២៤ មានទឹកប្រាក់ត្រឹម ៨ ពាន់លានដុល្លារប៉ុណ្ណោះ។ ការនាំចេញនេះបានគាំទ្រដោយទីផ្សារសំខាន់ៗដូចជា៖ ទីផ្សារសហរដ្ឋ អាមេរិក, វៀតណាម, ជប៉ុន, កាដាណា, អេស្បាញ និងអង់គ្លេសជាដើម។

ឯកឧត្តម សួន ម៉ិ ប្រធានសមាគមសហគ្រិនវីម៉ូនៅកម្ពុជា លើកឡើងថា បច្ចុប្បន្នពិភពលោកមិនទាន់មានភាពប្រាកដប្រជា នៅឡើយដូចជា ភាពតាន់តឹងភូមិសាស្រ្តនយោបាយ, ការអូសបន្លាយសង្គ្រាមរុស្សី-អ៊ុយក្រែន និងសង្គ្រាមពាណិជ្ជកម្មជាដើម បាន កំពុងហ៊ុមព័ទ្ធដោយហានីភ័យ។ ស្ថិតក្នុងស្ថានភាពនេះ ការធ្វើពាណិជ្ជកម្មនាំចេញទំនិញរបស់កម្ពុជា បាននិងកំពុងបន្តកំណើននាំ ចេញល្អប្រសើរ, ដែលការណ៍នេះ បានបង្ហាញឱ្យឃើញពីការរយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្រោមការដាក់ចេញនូវគោលនយោ បាយ, យុទ្ធសាស្រ្ត និងផែនការអភិវឌ្ឍន៍ច្បាស់លាស់ ត្រឹមត្រូវ និងគ្រប់ជ្រុងជ្រោយ។
សូមបញ្ជាក់ថា នៅក្នុងរយៈពេល ៤ខែ ឆ្នាំ២០២៥ នេះ ការដោះដូរពាណិជ្ជកម្មទៅកាន់ទីផ្សារអន្តរជាតិរបស់កម្ពុជា មានទំហំទឹកប្រាក់ សរុបជាង ១៩,៥ ពាន់លានដុល្លារអាមេរិក កើនឡើងប្រមាណ ១៧ ភាគរយ បើធៀបនិងឆ្នំា២០២៤ ក្នុងនោះការនាំចេញ ទំនិញ របស់កម្ពុជាមានទឹកប្រាក់ជាង ៩,១ ពាន់លានដុល្លារ កើនជាង ១៤ ភាគរយ ដោយគាំទ្រប្រភេទទំនិញជាច្រើនដូចជា៖ ការនាំចេញ សម្លៀកបំពាក់ គ្រឿងបន្ទាប់បន្សំធ្វើពីក្រណាត់ធ្វើពីក្រណាត់ និងមិនធ្វើពីក្រណាត់, ម៉ាស៊ីន ឧបករណ៍អគ្គិសនី និងគ្រឿងបង្គុំ, ស្បែក ជើងនិងស្រោមជើង, កៅស៊ូនិងផលិតផលធ្វើពីកៅស៊ូ, គ្រឿងសង្ហារឹម, ផ្លែឈើ និងគ្រាប់ពីផ្លែឈើ និងមានប្រភេទទំនិញជាច្រើន ទៀត បានគាំទ្រដល់កំណើននៃការនាំចេញ៕ អត្ថបទ៖ សុន រ៉ាឌី
-
ព័ត៌មាន7 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន5 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន5 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន5 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា