ព័ត៌មាន
ក្រសួងឧស្សាហកម្មកំពុងជំរុញធ្វើសមាហរណកម្មទិន្នន័យ SME គាំទ្រដល់ការរីកចម្រើនក្នុងវិស័យនេះ
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បាននិងកំពុងជំរុញការធ្វើសមាហរណកម្មទិន្នន័យ សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ដើម្បីជាមូលដ្ឋានក្នុងការរៀបចំគោលនយោបាយ និងសេវាគាំទ្រសហគ្រាសធុនតូច និងមធ្យម ឱ្យកាន់តែមាន ប្រសិទ្ធិភាព។

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ ម្សិលមិញនេះ បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ពិនិត្យ និងពិភាក្សា ការរៀបចំកំណត់បន្ទាត់មូលដ្ឋាន និងចំណុច ដៅនៃសូចនករ សមិទ្ធកម្មគន្លឹះ ក្នុងក្របខណ្ឌតាមដានពិនិត្យ និងវាយតម្លៃអនុវត្តយុទ្ធសាស្រ្តបញ្ចាកោណដំណាក់កាលទី១ ក្នុងគោលដៅ ដើម្បីជំរុញ កិច្ចខិតខំប្រឹងប្រែង ក្នុងការធ្វើសមាហរណកម្មទិន្នន័យសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ដើម្បីជាមូលដ្ឋានក្នុងការរៀបចំគោល នយោបាយ និងសេវាគាំទ្រសហគ្រាសធុនតូច និងមធ្យមឱ្យកាន់តែមានប្រសិទ្ធិភាព។

ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងថា បច្ចុប្បន្នកម្ពុជាមានមធ្យោបាយ និងឧបករណ៍ឌីជីថល សម្រាប់ចុះបញ្ជីសហគ្រាសធុន តូច និងមធ្យមស្រាប់ តាមរយៈប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ហៅកាត់ថា CamDX ។ បញ្ហានេះ គោលដៅរបស់ រាជរដ្ឋាភិបាល គឺបានសម្របសម្រួលឱ្យមានច្រករួមមួយ សម្រាប់ការចុះបញ្ជីសហគ្រាសធុនតូច និងមធ្យម ហើយទិន្នន័យនឹងត្រូវបាន ចែករំលែកទៅក្រសួង-ស្ថាប័នជំនាញវិញ ព្រមទាំងអនុញ្ញាតឱ្យមានលំហូរ ទិន្នន័យស្វ័យប្រវត្តិសម្រាប់រាជរដ្ឋាភិបាលផងដែរ។

ឯកឧត្តម ហែម វណ្ណឌី បានលើកឡើងបន្ថែមថា ដើម្បីអភិវឌ្ឍវិស័យសហគ្រាសធុនតូច និងមធ្យមឱ្យបានជោគជ័យ គឺត្រូវធ្វើ សមកាលកម្មទិន្នន័យសហគ្រាសធុនតូច និងមធ្យម ទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ដោយផ្តោតលើសហគ្រាស ដែលកំពុងដំណើរ ការ។ បញ្ហានេះ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ត្រូវបានប្រគល់ភារកិច្ចក្នុងការសម្របសម្រួល ទិន្នន័យ សហគ្រាសធុនតូច និងមធ្យម (សូចនាករទី៣០) សម្រាប់ក្របខ័ណ្ឌពិនិត្យតាមដាន និងវាយតម្លៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់ កាលទី១ របស់រាជរដ្ឋាភិបាល។

សូមបញ្ជាក់ថា ជុំវិញសហគ្រាសធុនតូច និងមធ្យមនេះ កម្ពុជាបានជំរុញការចុះបញ្ជីដល់សហគ្រាសធុនតូច និងមធ្យម គឺបានអនុវត្ត ទៅតាមក្រសួងជំនាញនីមួយៗ ដោយបានគាំទ្រលើផ្នែកបច្ចេកទេស និងការអនុវត្តនីតិវិធីផ្សេងៗ របស់ក្រសួងស្ថាប័នទាំងនោះ ដើម្បី ជំរុញដល់ការរីកចម្រើននៅក្នុងវិស័យនេះ៕ អត្ថបទ៖ សុន រ៉ាឌី






-
ព័ត៌មាន6 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន5 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន5 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន5 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា