ព័ត៌មាន
ប្រជារាស្រ្ដថ្វាយព្រះពរព្រះមហាក្សត្រក្នុងឱកាសចម្រើនព្រះជន្មគម្រប់ ៧២ យាងចូល ៧៣ព្រះវស្សា
ថ្ងៃទី ១៤ ខែឧសភា ឆ្នាំ ២០២៥នេះ ជាថ្ងៃនៃពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៧២ យាងចូល ៧៣ព្រះវស្សា របស់ព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងឱកាសព្រះពិធីបុណ្យចម្រើនព្រះជន្មនេះដែរ ប្រជានុរាស្ត្រខ្មែរ ក៏បានបង្ហាញ ទឹកចិត្ត គោរព ស្រឡាញ់ និងថ្វាយព្រះពរដល់ព្រះករុណាព្រះមហាក្សត្រផងដែរ។
ថ្ងៃនៃពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៧២ យាងចូល ៧៣ព្រះវស្សា របស់ព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក៏ជាថ្ងៃឈប់សម្រាកសម្រាប់ប្រជាពលរដ្ឋកម្ពុជា ទូទាំងប្រទេសផងដែរ។
ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មនេះ ប្រជាពលរដ្ឋមួយចំនួនក៏បានមកកម្សាន្ត ជាលក្ខណៈគ្រួសារនៅមុខព្រះបរមរាជវាំងផងដែរ។ ស្របពេលដើរកម្សាន្ត ផ្តិតយករូបភាពមួយចំនួននាព្រឹកនេះ ពួកគាត់បានបង្ហាញនូវក្ដីរីករាយ ក្ដីគោរពស្រឡាញ់ចំពោះព្រះមហាក្សត្រ និងភ្ជាប់ជាមួយការថ្វាយព្រះពរដល់ព្រះមហាក្សត្រក្នុងឱកាសចម្រើនព្រះជន្ម។
ទន្ទឹមនឹងការថ្វាយព្រះពរនេះដែរ ពួកគាត់ក៏សូមអរព្រះគុណ ដល់ព្រះអង្គដែលតែងមានព្រះហឫទ័យសណ្ដោសប្រណីគិតគូដល់ប្រជានុរាស្ត្ររបស់ព្រះអង្គ និងតែងមានការផ្ដល់ជូននូវព្រះរាជអំណោយជួយដល់ពលរដ្ឋក្រីក្រ និងពលរដ្ឋរងគ្រោះដោយសារគ្រោះធម្មជាតិនានា។
ក្នុងឱកាសពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សហភាពសហព័ន្ធយុវជនកម្ពុជា កាលពីម្សិលម៉ិញក៏ទទួលបានរាជានុញ្ញាតរៀបចំពិធីថ្វាយព្រះពរ នៅមុខព្រះមបរមរាជវាំងផងដែរ។ រីឯក្រសួងស្ថាប័នទាំងអស់ ក៏បានបង្ហោះនូវសារថ្វាយព្រះអង្គផងដែរ៕ អត្ថបទ៖ គឹមហុក




-
ព័ត៌មាន7 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន6 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន5 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា