ព័ត៌មាន
អភិបាលខេត្តបន្ទាយមានជ័យ និងក្រុមកាងារសាខាកាកបាទក្រហមកម្ពុជាខេត្ត នាំយកអំណោយ និងថវិកាចូលរួមរំលែកទុក្ខគ្រួសារសពពលករក្នុងឧបទ្ទវហេតុគ្រោះរញ្ជួយដីនៅថៃ
បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ រួមទាំង និងក្រុមកាងារសាខាកាកបាទក្រហមកម្ពុជាខេត្ត មានការចូលរួមពីលោក ស្រេង សុផល អភិបាល ក្រុង កងកម្លាំង បាននាំយកអំណោយ និងថវិកាចូលរួមរំលែកទុក្ខគ្រួសារសព២នាក់ប្តីពន្ធ ដែលបានស្លប់បាត់បងជីវិត ក្នុងឧបទ្ទវហេតុដួលរលំអគារ ក្នុងគ្រោះរញ្ជួយដីកាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ ២០២៥កន្លទៅ។
ក្នុងនាមរដ្ឋបាលខេត្តបន្ទាយមានជ័យ ឯកឧត្ដម អ៊ុំ រាត្រី សម្តែងនូវសមានទុក្ខដ៏មហាក្រៀមក្រំបំផុត និងតក់ស្លុតក្នុងចិត្តជាអនេកប្បការចំពោះដំណឹងដ៏ក្រៀមក្រំ និងសម្តែងនូវសមានទុក្ខ ជាមួយក្រុមគ្រួសារនៃសព ចំពោះការទទួលមរណភាពរបស់លោក សាន់ សឿន និងលោកស្រី សុខ គឹមសី នៅភូមិតាម៉ា សង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ ដែលបានទទួលមរណភាព កាលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ដោយឧបទ្ទវហេតុគ្រោះធម្មជាតិរញ្ជួយដី រលំបាក់អគារ នៅប្រទេសថៃ។
ឯកឧត្ដម និងក្រុមការងារ ក៏បានឧទ្ទិសបួងសួងដល់ ដួងវិញ្ញាណក្ខន្ធលោក សាន់ សឿន និងលោកស្រី សុខ គឹមសី បានសោយសុខក្នុងសុគតិភពកុំបី ឃ្លៀងឃ្លាតឡើយ។
នាឱកាសចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ឯកឧត្តម អ៊ុំ រាត្រី ក៏បានចូលបច្ច័យបុណ្យសព ចំនួន២លានរៀល និងសាខាកាកបាទក្រហមកម្ពុជាខេត្ត ចំនួន២លានរៀល រួមនឹងអង្ករ គ្រឿងឧបភោគបរិភោគមួយចំនួនទៀតផង។ បច្ចុប្បន្ន សពត្រូវបានធ្វើបុណ្យនៅគេហដ្ឋាន ស្ថិតនៅភូមិតាម៉ា សង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ៕








-
ព័ត៌មាន6 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន5 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន5 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន5 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា