ព័ត៌មាន
ផ្លែទុរេនវៀតណាមនាំចូលកម្ពុជាតាមភូមិសាស្ត្រខេត្តស្វាយរៀងត្រូវបានមន្ត្រីមានសមត្ថកិច្ចធ្វើការបិទទាំងស្រុងកាលពីថ្ងៃទី១៣ខែឧសភាឆ្នាំ២០២៥ម្សិលមិញនេះ
ស្វាយរៀង ៖ លោកឧត្តមសេនីយ៍ត្រី ប៉ាង ឡេង នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិព្រៃវ័ល្ល ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង នៅថ្ងៃទី១៤ ខែឧសភាឆ្នាំ២០២៥នេះបានប្រាប់ទូរទស្សន៍ BTV ឲ្យដឹងថា ដំណើរការចរាចរណ៍ផ្លែទុរេនចូលតាមភូមិសាស្ត្រខេត្តស្វាយរៀងពិសេសច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្ល័ ត្រូវបានមន្ត្រីមានសមត្ថកិច្ចពិសេសគណះអភិបាលខេត្តបានធ្វើការ បិទមិនអនុញ្ញាតឲ្យឈ្មួញនាំចូលទាំងស្រុង វេលាម៉ោង១និង៣០នាទីថ្ងៃទី១២ ខែឧសភា តែក្រុមការងារគយ នៅតែបន្តអោយឈ្មួញធ្វើការបង់ពន្ធបង្កើនថវិកាជាតិតាមរយះចេញបញ្ជាក់លិខិតបង់ពន្ធ័ត្រឹមត្រូវ ។
លោកបានបញ្ជាក់បន្ថែមថាជុំវិញដំណើរការបិទការនាំផ្លែធុរេនចូលតាមច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្ល័ ក្រុមការងារលោកមិនបានចូលជ្រៅ លើគុណភាពបន្លែផ្លែឈើត្រីសាច់ដូចក្រុមគយនិងរដ្ឋាករ និងក្រុមការងារ ក.ប.បនោះទេ ពោលគឺក្រុមរបស់លោកធ្វើការតាមតែជំនាញត្រួតពិនិត្យលិខិតស្នាមរបស់ភ្ញៀវធ្វើដំណើរចេញចូលកត់ត្រាមធ្យោបាយធ្វើដំណើរតែប៉ុណ្ណុះ។
សូមបញ្ជាក់ថាច្រកទ្វាព្រំដែនអន្តរជាតិព្រៃវល្ល័ ជាច្រកដែលពលរដ្ឋ ខ្មែរ វៀតណាម បានធ្វើការផ្លាស់ប្តូរទំនិញច្រើនបង្គួររួមមានស្រូវ បន្លែ ផ្លែឈឺគ្រប់រដូវ រួមនិងស្រូវផងដែរ ។ ដោយ ៖ ភា សារិទ្ធ






-
ព័ត៌មាន7 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន5 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន5 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន5 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា