ព័ត៌មាន
ក្រសួងការងារបន្តជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំសហព័ន្ធសហជីព ដើម្បីបង្កើនភាពជាដៃគូ
ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបន្តជួបសំណេះសំណាលជាមួយប្រធានសហព័ន្ធសហជីពចំនួន១៥១សហព័ន្ធ ប្រចាំខែឧសភា ដើម្បីបង្កើនភាពជាដៃគូ រវាងក្រសួង និងថ្នាក់ដឹកនាំសហព័ន្ធសហជីព ក្នុងការទទួលបាននូវព័ត៌មានជាក់លាក់ពីមូលដ្ឋានសហគ្រាស គ្រឹះស្ថានអំពីស្ថានភាពលក្ខខណ្ឌការងារ និងទំនាក់ទំនងវិជ្ជាជីវ: សំដៅពិនិត្យដោះស្រាយរាល់បញ្ហារបស់កម្មករនិយោជិត ក្នុងការងារបាននូវសិទ្ធិ និងអត្ថប្រយោជន៍ស្របច្បាប់ជូនបងប្អូនកម្មករនិយោជិត។
ឯកឧត្តម ងុយ រិទ្ធ រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅក្នុងកិច្ចប្រជុំ កាលពីព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥នេះ បានមានប្រសាសន៍ថា ការសំណេះសំណាលនេះ គឺដើម្បីពង្រឹងភាពជាដៃគូ ក៏ដូចជាបន្តចូលរួមជំរុញចលនាជាតិ សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ ដែលក្នុងឱកាសអបអរសាទរខួបលើកទី១៣៩ ទិវាពលកម្មអន្តរជាតិ សម្ដេចធិបតី បានប្រគល់ពានរង្វាន់ជូនសហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ ចំនួន ៣៦សហគ្រាស ដែលអនុលោមតាមលក្ខណ:វិនិច្ឆ័យទាំង៨។
ឯកឧត្តមរដ្ឋលេខាធិការ បានផ្ដាំផ្ញើដល់សហព័ន្ធសហជីព ត្រូវយកចិត្តទុកដាក់ជួយដល់សមាជិកខ្លួនប្រកបដោយតម្លាភាព និងវិជ្ជាជីវ: ហើយបន្តខិតខំពង្រឹងការកសាងសមត្ថភាពជួយដល់សមាជិកប្រកបដោយវិជ្ជាជីវៈកាន់តែមានប្រជាប្រិយភាព ដែលធ្វើឱ្យកម្មករនិយោជិតមានទំនុកចិត្ត ដែលប្រមុខរាជរដ្ឋាភិបាលតាំងពីអាណត្តិសម្តេចតេជោ រហូតមកដល់សម្ដេចធិបតី បានផ្ដល់ការយកចិត្តទុក្ខដាក់ខ្ពស់ចំពោះបងប្អូនកម្មករនិយោជិតឱ្យទទួលបាននូវសិទ្ធិ និងអត្ថប្រយោជន៍ដ៏ច្រើន រួមទាំងអត្ថប្រយោជន៍សន្តិសុខសង្គម កិច្ចគាំពារ និងជំនាញវិជ្ជាជីវៈ ហើយដែលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: និងអាជ្ញាធរមូលដ្ឋានបាននិងកំពុងអនុវត្តនូវអនុសាសន៍ទាំងអស់ប្រកបដោយប្រសិទ្ធភាព។ ឯកឧត្តមបានបន្ថែមថា រាជរដ្ឋាភិបាលបានធានា និងផ្ដល់ជូននូវកិច្ចគាំពារសង្គម ក៏ដូចជាការបណ្ដុះបណ្ដាលវិជ្ជាជីវៈដល់បងប្អូនកម្មករនិយោជិតដែលកំពុងខ្វះខាតជំនាញ ដើម្បីចូលរួមឆ្លើយតបតាមតម្រូវការទីផ្សារការងារជាច្រើននៅកម្ពុជា។
នាឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានក្រើនរំលឹកដល់កម្មករនិយោជិតឱ្យយកចិត្តទុកដាក់លើបញ្ហាសុខភាព ដោយមានការរីករាលដាលឆ្លងជំងឺកូវីដ១៩ ប្រភេទអូមីក្រុងថ្មីឡើងវិញ ដើម្បីចៀសវាងប៉ះពាល់ដល់សុខភាពរបស់បងប្អូនកម្មករនិយោជិតបង្កជាផលប៉ះពាល់ដល់ខ្សែច្រវាក់ផលិតកម្មនៅតាមរោងចក្រ សហគ្រាស៕










-
ព័ត៌មាន23 hours agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន5 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន3 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន