ព័ត៌មាន
សម្តេចតេជោ រំលឹកអនុស្សាវរីយ៍កាលពី៤០មុន ដែលសម្តេចបានធ្វើដំណើរទៅខេត្តកំពង់ឆ្នាំង
សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានព្រឹទ្ធសភាកម្ពុជា បានរំលឹកនូវអនុស្សាវរីយ៍កាលពី៤០ឆ្នាំមុន ពេលដែលសម្តេចអញ្ជើញទៅខេត្តកំពង់ឆ្នំាង ខណៈសម្តេចបានចាត់ទុកថា ៤០ឆ្នាំក្រោយកំពង់ឆ្នាំង ប្រែក្លាយជាខេត្តអភិវឌ្ឍន៍មួយ។
ខណៈដែលកំពុងអញ្ជើញចូលរួមព្រះរាជពិធីច្រត់ព្រះនង្គ័ល នាថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥នេះ នៅខេត្តកំពង់ឆ្នាំងក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា«មកដល់ខេត្តកំពង់ឆ្នាំងនឹកដល់កាលពី៤០ឆ្នាំមុន ដែលខ្ញុំមកបំពេញការងាររយៈពេល២ថ្ងៃនិង១យប់នាខែធ្នូឆ្នាំ១៩៨៥។ ក្នុងឋានៈជានាយករដ្ឋមន្ត្រីនាពេលនោះមកពិនិត្យការនេសាទ ពិនិត្យការទិញស្រូវនិងលក់ទំនិញជូនប្រជាជនព្រមទាំងសម្រេចផលិតចានត្រង់ជ័រកៅស៊ូចំនួន២លានចាន ដោយសិប្បកម្មផលិតឥដ្ឋក្បឿងដែលមានទីតាំងនៅស្រុកកំពង់លែង។ ៤០ឆ្នាំក្រោយកំពង់ឆ្នាំងប្រែក្លាយជាខេត្តអភិវឌ្ឍន៍មួយចំណែកខ្លួនខ្ញុំក៏មានវ័យចំណាស់ពី៣២ឆ្នាំមក៧២ឆ្នាំដែរ។ជូនភ្ជាប់នូវរូបថតដែលមានអតីត អភិបាលខេត្តដោក ណារិន អមដំណើរ»៕


-
ព័ត៌មាន24 hours agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន5 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន3 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន