ព័ត៌មាន
ឆ្នាំនេះ«គោឧសភរាជ»បរិភោគស្រូវបាន៩៥% ពោត ៩៥% ខណៈសណ្តែកបាន៨០%
លទ្ធផល នៃការផ្សងរបស់គោឧសភរាជបានក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័ល ដែលត្រូវបានប្រារព្ធធ្វើនៅថ្ងៃទ១៥ ខែឧសភា ឆ្នាំ២០២៥ ក្នុងខេត្តកំពង់ឆ្នាំង ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញថា ស្រូវ ពោត និងសណ្តែង នៅក្នុងឆ្នាំនេះទទួលបានទិន្នផលខ្ពស់។
ក្រោយពេលការភ្ជួរ និងព្រោះគ្រាប់ស្រូវអស់រយៈពេល៣ ជុំរួចហើយ ព្រាហ្មណ៍ព្រះរាជគ្រូបុរោហិត បានធ្វើពិធីសូត្រមន្តប្រោះព្រំទឹកលើ«គោឧសភរាជ» និងយកគោឧសភរាជឱ្យទៅបរិភោគគ្រាប់ធញ្ញជាតិ ទឹក និងស្រា ដែលមានទាំងអស់ ៧មុខ រួមមាន ស្រូវ ពោត សណ្តែក ល្ង ស្មៅ ស្រា និងទឹក ដែលបានរៀបចំទុករួចជាស្រេច។ បន្ទាប់ពីគោឧសភរាជបានបរិភោគរួច ព្រាហ្មណ៍ព្រះរាជគ្រូបុរោហិត បាននាំយកលទ្ធផលពីការបរិភោគរបស់គោឧសភរាជថ្វាយជូនព្រះមហាក្សត្រ។
ព្រាហ្មណ៍ព្រះរាជគ្រូបុរោហិត បានថ្លែងថា៖ «ខ្ញុំព្រះករុណាសូមថ្វាយ និងជម្រាបជូនពីលទ្ធផលដែលបានមកពីការផ្សងគោឧសភរាជបរិភោគនូវអាហារទាំង ៧ មុខ ទៅតាមបរមបុរាណ ហើយដែលគោឧសភរាជបានបរិភោគ ដែលក្នុងនោះលទ្ធផលគឺ ស្រូវបានចំនួន៩៥ភាគរយ ពោធ៩៥ភាគរយ ខណៈ និងសណ្តែក៨០ភាគរយ។
ព្រាហ្មណ៍ព្រះរាជគ្រូបុរោហិតបានថ្លែងបន្តថា នេះជាការផ្សងប្រផ្នូលតាមទំនៀមទម្លាប់ព្រះរាជបវេណីនៃព្រះរាជពិធីច្រត់ព្រះនង្គ័លដែលមានតាំងពីបុរាណកាលមក ក៏ដូចជាការប្រកាសថា «រដូវវប្បមង្គល» បានចូលមកដល់ហើយ។
សូមរំលឹកថា «ព្រះរាជពិធីច្រត់ព្រះនង្គ័ល»គឺជាព្រះរាជពិធីបុណ្យប្រពៃណីជាតិកម្ពុជាមួយ ដែលប្រារព្ធឡើងនៅថ្ងៃ ៤រោច រៀងរាល់ខែ ពិសាខ ត្រូវនិងខែ (ឧសភា) ដែលកំណត់តាម ប្រតិទិនពុទ្ធសាសនា តាមដំណើរគោលចររបស់ ព្រះចន្ទ ដែលរាប់តាមរង្វាស់នៃឆ្នាំ ចន្ទគតិ នៅក្នុងវប្បធម៌របស់កម្ពុជា។ ពិធីបុណ្យនេះត្រូវបានគេហៅថា ពិធីបុណ្យចាប់ផ្ដើមនូវរដូវដាំដុះ ដែលស្ថាប័នព្រះបរមរាជវាំង និង រៀបចំឱ្យមានកិច្ចភ្ជួរព្រះស្រែដើម្បីជានិមិត្តរូប ក្នុងការចាប់ផ្ដើមរបរកសិកម្ម។
ព្រះរាជពិធីច្រត់ព្រះនង្គ័ល គឺត្រូវបានធ្វើឡើងក្នុងគោលបំណងផ្សងមើលប្រផ្នូលរបស់ស្រុកទេស ទៅតាមការបរិភោគរបស់ “គោឧសភរាជ”។ ព្រះរាជពិធីបុណ្យនេះ ក៏ជាការដាស់តឿនក្រើនរម្លឹក ដល់ប្រជាពលរដ្ឋខ្មែរ ដែលពឹងផ្អែកលើការធ្វើកសិកម្មជាចម្បងនោះ ឱ្យបានដឹងថា រដូវធ្វើស្រែចំការបានចូលមកដល់ហើយជាដើម៕
អត្ថបទបាន ចក់
-
ព័ត៌មាន23 hours agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន5 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន3 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន