ព័ត៌មាន
កម្ពុជា-បារាំងកំពុងពន្លឿនកិច្ចចរចា DTA ដើម្បីជំរុញការពាណិជ្ជកម្ម និងវិនិយោគប្រទេសទាំងពីរបន្ថែម
កម្ពុជា-បារាំង បើកប្រជុំចរចាលើកិច្ចព្រមព្រៀង ស្តីពីការចៀសវាងការយកពន្ធត្រួតគ្នាជុំទី៣ (DTA) និងបានកំពុងពន្លឿនកិច្ច ចរចានេះឱ្យបានឆាប់ៗ ដើម្បីជំរុញដល់ការធ្វើពាណិជ្ជកម្ម វិនិយោគ និងការដឹកជញ្ជូន សម្រាប់ផ្តល់អត្ថប្រយោជន៍រវាងប្រទេសទាំងពីរ។
អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ នេះ បានរៀបចំកិច្ចប្រជុំចរចាលើកិច្ចព្រមព្រៀង ស្ដីពីការចៀស វាងការយកពន្ធត្រួតគ្នា (DTA) ជុំទី៣ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋបារាំង ដែលគណៈប្រតិភូកម្ពុជា ដឹកនាំដោយ លោកបណ្ឌិត សេង ជាសិទ្ធ ប្រធាននាយកដ្ឋាននីតិកម្ម គោលនយោបាយសារពើពន្ធ និងសហប្រតិបត្តិការពន្ធដារអន្តរជាតិ, ចំណែក គណៈប្រតិភូនៃសាធារណរដ្ឋបារាំង ដឹកនាំដោយលោក Martin KLAM ប្រធាននាយកដ្ឋានកិច្ចការអន្តរជាតិ និងអឺរ៉ុប នៃក្រសួង ហិរញ្ញវត្ថុ នៃសាធារណរដ្ឋបារាំង។លោកបណ្ឌិត សេង ជាសិទ្ធ បានបើកកិច្ចប្រជុំចរចា ដោយបានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានរបស់គណៈប្រតិភូ នៃសាធារណរដ្ឋបារាំង ដែលបានចូលរួមកិច្ចប្រជុំចរចានេះ តាមការអញ្ជើញរបស់ភាគីកម្ពុជា និងបានរម្លឹកឡើងវិញ នូវសារបាននិង វឌ្ឍនភាពដែលសម្រេចបានពីកិច្ចប្រជុំចរចាកន្លងមក។ បន្ថែមពីលើនេះ លោកបណ្ឌិតក៏បានគូសបញ្ជាក់អំពីឆន្ទៈក្នុងការបញ្ចប់ការ ចរចាកិច្ចព្រមព្រៀង DTA កម្ពុជា-បារាំងឱ្យបានឆាប់ផងដែរ។
ជាការឆ្លើយតប លោក Martin KLAM បានសម្តែងអំណរគុណ និងបានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំរបស់ភាគីកម្ពុជា ក្នុងការរៀបចំឱ្យមានកិច្ចប្រជុំចរចាកិច្ចព្រមព្រៀង DTA ជុំទី៣ ជាលក្ខណៈរូបវន្តនាពេលនេះ លោកក៏មានបំណងចង់ឱ្យការចរចារវាង ប្រទេសទំាងពីរ អាចបញ្ចប់ក្នុងពេលឆាប់ៗតាមដែលអាចធ្វើបាន។
សូមបញ្ជាក់ថា កិច្ចប្រជុំចរចាលើកិច្ចព្រមព្រៀង ស្ដីពីការចៀសវាងការយកពន្ធត្រួតគ្នា (DTA) ភាគីទាំងពីរ បានពិភាក្សាលម្អិត និង ស៊ីជម្រៅលើគ្រប់មាត្រា និងចំណុចដែលនៅសេសសល់ទាំងឡាយ ដែលពុំទាន់បានឯកភាពនៅជុំទី២។ ជាលទ្ធផល, ភាគីទាំងពីរបាន ដោះស្រាយបញ្ហាជាច្រើន ដោយនាំឱ្យកិច្ចចរចាបានបញ្ចប់ទាំងស្រុងនូវត្រឹមកម្រិតបច្ចេកទេស។
គួរបញ្ជាក់ផងដែរថា ជុំវិញកិច្ចព្រមព្រៀងស្ដីពីការចៀសវាងការយកពន្ធត្រួតគ្នា (DTA) ប្រទេសដែលកំពុងមានប្រសិទ្ធភាពអនុវត្ត រួមមាន៖ ប្រទេសសិង្ហបុរី, ចិន, ថៃ, ព្រុយណេ, វៀតណាម, ឥណ្ឌូនេស៊ី, ម៉ាឡេស៊ី, កូរ៉េខាងត្បូង, តំបន់រដ្ឋបាលពិសេសហុងកុង, តំបន់រដ្ឋបាលពិសេសម៉ាកាវ, និងតួកគីជាដើម ក្នុងនោះចំពោះនិវាសនជននៃប្រទេសដែលបានចុះកិច្ចព្រមព្រៀង ត្រូវដាក់ពាក្យស្នើសុំ ត្រួតពិនិត្យលក្ខណសម្បត្តិជាមុន មកអគ្គនាយកដ្ឋានពន្ធដារ ដើម្បីទទួលបានអត្ថប្រយោជន៍ពី DTA នេះ៕ អត្ថបទ៖ សុន រ៉ាឌី




-
ព័ត៌មាន23 hours agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន5 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន3 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន